en     km
en     km

​ក្រុមហ៊ុន​កូកាកូឡា​នឹង​ផ្ដល់​រទេះ​២០​គ្រឿង​ជូន​ស្ត្រី​ក្រីក្រ​ដើម្បី​មានមុខ​របរ​ផ្ទាល់ខ្លួន​

Share

​ភ្នំពេញ៖ ក្រសួង​កិច្ចការ​នារី​ សហការ​ជាមួយ​សហ​ព​ន្ធ័​ស្ត្រី​អ្នកជំនួញ​កម្ពុជា​ (CWBF)​ បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា​ «​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​ផ្នែក​សេដ្ឋកិច្ច​»​ ដែល​មានការ​គាំទ្រ​ពី​ក្រុមហ៊ុន​កូកាកូឡា​។​

Cocacola-thum
រូបគម្រោងរទេះលក់ភេសជ្ជៈរបស់គម្រោង​មួយ​ឈ្មោះ​ថា​ «​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​ផ្នែក​សេដ្ឋកិច្ច​»​ ដែល​មានការ​គាំទ្រ​ពី​ក្រុមហ៊ុន​កូកាកូឡា​។ គម្រោងនេះមានរទេះ២០គ្រឿង។
គម្រោង​មួយ​នេះ​នឹង​ផ្តល់​រទេះ​ ២០​ គ្រឿង​ដោយ​មិន​គិតថ្លៃ​ដល់​ស្ត្រី​ ២០​ នាក់​ដែល​មាន​ជីវភាព​ក្រីក្រ​ និង​មានគំនិត​ចង់​បង្កើន​ជា​ជីវភាព​ផ្ទាល់ខ្លួន​ដើម្បី​កែប្រែ​ជីវភាព​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​។​

​តាម​ប្រសាសន៍​លោកស្រី​  ចេ​ន​ សុភាព​ គណកម្មការ​គម្រោង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​ផ្នែក​សេដ្ឋកិច្ច​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ គម្រោង​នេះ​កំពុង​ស្វែងរក​ស្ត្រី​ក្រីក្រ​ដែល​រស់​តាម​ផ្លូវជាតិ​លេខ​ ១​ លេខ​ ៤​ លេខ​ ៥​ ជា​ពិសេស​រស់នៅ​ក្បែរ​រោងចក្រ​ និង​នៅ​ជាយ​រាជធានី​ភ្នំពេញ​ដោយ​មិន​ប្រកាន់​អាយុ​ ដើម្បី​លើកទឹកចិត្ត​ស្ត្រី​បង្កើន​ជីវភាព​ខ្លួន​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ និង​អាច​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​។​

​លោកស្រី​បន្ថែម​ថា​ ស្ត្រី​ដែល​មាន​បំណង​ចង់​ប​ង្តើ​ត​អាជីវកម្ម​នេះ​ ត្រូវ​ផ្តល់​ប្រាក់​បដិភាគ​ចំនួន​ ១០០​ដុល្លា​ ដល់​គម្រោង​នេះ​ជា​មុន​សិន​ ហើយ​ប្រសិនបើ​ស្ត្រី​ទាំងនោះ​សំរេចចិត្ត​ឈប់​ធ្វើ​អាជីវកម្ម​នេះ​វិញ​ នោះ​គម្រោង​នឹង​ផ្តល់​ប្រាក់​បដិភាគ​ជូន​វិញ​គ្រប់​ចំនួន​។​

លោកស្រី​បញ្ជាក់​ថា​ ក្រោយ​ពី​ស្ត្រី​ទាំងនោះ​សម្ភាសន៍​ជាប់​ គឺ​ស្ត្រី​ទាំងនោះ​នឹង​ទទួល​បានការ​បណ្តុះបណ្តាល​ បច្ចេកទេស​នៃ​ការ​លក់​ ការ​ចាត់ចែង​ថវិកា​ និង​ការ​គ្រប់គ្រង​ ។​ តែ​យ៉ាងណា​នេះ​ក្ដី​លោកស្រី​ថា​ គម្រោង​នេះ​ គឺជា​ការ​សាកល្បង​លើក​ដំបូង​៕​

Share

Image
Image
Image