en     km
en     km

​បាតុករ​ជប៉ុន​រាប់​ពាន់​នាក់​បង្ខំ​ឱ្យ​អា​មេ​រិ​ក​ដកទ័ព​ចេញពី​កោះ​អូ​គី​ណា​វ៉ា​

Share

ជប៉ុន៖ ​បាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃអាទិត្យ​ នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ ប្រឆាំង​និង​វត្តមាន​របស់​កង ទ័ព​អា​មេ​រិ​ក​នៅ​លើ​កោះ​នេះ​ បន្ទាប់​ពី​អតីត​ទាហានជើងទឹក​អា​មេ​រិ​ក​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ករណី​រំលោភ​និង​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​ស្ដ្រី​ជប៉ុន​ម្នាក់​អាយុ​ ២០​ឆ្នាំ​។​

Japan-20-06-16-thum
ប្រជាជនជប៉ុនចេញមកតវ៉ាទាមទារឱ្យរដ្ឋាភិបាលខ្លួនដកកងទ័ពអាមេរិកចេញពីទឹកដីរបស់ខ្លួន បន្ទាប់ពីកងទ័ពអាមេរិកធ្វើអំពើឃាតកម្មមកលើស្រ្តីជប៉ុន។ ប្រភពCNA

​ដោយសារ​តែ​រឿង​នេះ​ ប្រជាជន​ជប៉ុន​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ជា​ច្រើន​ពាន់​នាក់​ បាន​បន្ដ​ធ្វើ​បាតុកម្ម​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយដោយ​បង្ខំ​ឲ្យ​អា​មេ​រិ​ក​ដកទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​របស់​ពួក​គេ​។​

​កងទ័ព​អា​មេ​រិ​ក​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​គឺ​មាន​ចំនួន​ ២​ម៉ឺន​ ៦​ពាន់​នាក់​។​

​កងទ័ព​ទាំងនេះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​លើ​កោះ​នេះ​ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ ជប៉ុន​ និង​អា​មេ​រិ​កបាន​ចុះ​កិច្ចព្រមព្រៀង​ពង្រឹង​សន្ដិសុខ​ដែនទឹក​របស់​ជប៉ុន​តាម​រយៈ​វត្តមាន​របស់​កងទ័ព​អា​មេ​រិ​ក​។​

​នៅ​ក្នុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ម្សិលមិញ​ អភិបាលក្រុង​អូ​គី​ណា​វ៉ា​លោក​ តា​គី​ ស៊ីអូ​តា​ហ្គា​ ដែល​បាន​មក​ចូលរួម​តវ៉ា​ផង​ដែរ​ នោះ​លោក​បាន​ថ្លែង​ឲ្យ​អា​មេ​រិ​ក​ និង​រដ្ឋាភិបាល​ជប៉ុន​សម្របសម្រួល​គ្នា​ហើយ​ដក​កងទ័ព​អា​មេ​រិ​ក​ចេញពី​ដែនដី​កោះ​នេះ​៕​

ប្រភព CNA

Share

Image
Image
Image