en     km
en     km

យូ​ហ្កា​អន្តរជាតិ​លើក​ទី​២​ នៅ​មុខ​ប្រាសាទអង្គរវត្ត​មាន​មនុស្ស​ជាង​មួយ​ពាន់​នាក់​ចូលរួម​

Share

​ព្រឹត្តិការណ៍​ហាត់ប្រាណ​លក្ខណៈអន្តរជាតិ​យូ​ហ្កា​ បានធ្វើ​ឡើងជា​លើក​ទី​២​នៅ​មុខ​ប្រាសាទអង្គរវត្ត​ដោយ​មាន​មនុ​ស្ស​ច​ម្រុះ​​​ជាតិ​​សាសន៍​ជាង​១​ពាន់​នាក់​​បាន​​ចូលរួម​។​ ព្រឹត្តិ​ការណ៍​​នេះ​​បាន​​​​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​ ២០​១៦​ ក្រោម​​ការ​រៀប​ចំ​របស់​ក្រសួងទេសចរណ៍​កម្ពុជា​ សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​។​ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ (AKP)​ ។​

Yoga-WMC-FACEBOOK

​លោក​ ណា​វី​ន​ ស្រ៊ី​វី​ស្តា​ណា​ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ថា​ សម្រាប់​ព្រឹ​ត្ត​ការណ៍​លំ​ហាត់​ប្រា​ណ​​​​អន្តរជាតិ​យូ​ហ្កា​នៅ​កម្ពុជា​ឆ្នាំ​នេះ​ នឹង​ធ្វើ​ឡើង​ចំនួន​ ០៣​ កន្លែង​ ក្នុង​នោះ​នៅ​មុខ​ប្រាសាទអង្គរវត្ត​ថ្ងៃ​ទី​១៨​ នៅ​ខេត្ត​ព្រះ​សី​ហ​​នុ​​ថ្ងៃ​ទី​១៩​ និង​នៅ​មុខ​ព្រះ​បរមរាជវាំង​ថ្ងៃ​ទី​២០​។​

​លោក​ ណា​វី​ន​ ស្រ៊ី​វី​ស្តា​ណា​ បាន​បន្ត​ឱ្យ​ដឹង​ថា​ ការ​ធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្កា​នេះ​ បាន​ធ្វើ​ឱ្យ​សុខភាព​របស់​យើង​រឹង​មាំ​ និង​ស្រួល​ខ្លួន​​ជាង​​ធ្វើ​លំ​ហាត់​ប្រាណ​ធម្មតា​ ពីព្រោះ​លំ​ហាត់ប្រាណ​យូ​ហ្កា​នេះ​មាន​ក្បាច់​ និង​  ការ​ប្រើ​អារម្មណ៍​ច្រើន​។​

ព្រឹត្តិការណ៍​នេះ មិន​ត្រឹម​ជា​ការ​ផ្សព្វផ្សាយ​អំពី​លំ​ហាត់ប្រាណ​យូ​ហ្កា​ ដ៏​ពេញ​និយម​របស់​ឥណ្ឌា​ទៅ​កា​ន់​​​ពិភពលោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តែ​វា​ក៏​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​ សក្តានុពល​ទេសចរណ៍វប្បធម៌​របស់​កម្ពុជា​ គឺ​ប្រាង្គ​ប្រាសាទ​អង្គ​រ​វត្ត​​ជា​រមណីយដ្ឋាន​ប្រវត្តិ​សា​ស្ត្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ទាំងមូល​ តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទ​ស្ស​ន៍​​ដ៏​ល្បីៗ​នៅ​លើ​ពិភព​លោក​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ចូលរួម​ផ្ទាល់​ផង​ដែរ​។​ ព្រឹ​ត្ត​ការណ៍​លំ​ហាត់​ ប្រាណ​ អន្តរ​ជាតិ​​យូ​ហ្កា​​នេះ​ និង​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ជា​រាង​រាល់​ឆ្នាំ​ដើម្បី​ ជា​ព្រឹត្តិការណ៍​មួយ​សម្រាប់​ទាក់ទាញ​អ្នកទេសចរ​ ។​

​សូម​បញ្ជាក់​ថា​ Yoga​ នេះ​គឺជា​ទស្សន​វិទ្យា​បុរាណ​ឥណ្ឌា​មួយ​ ដែល​មាន​ដើម​កំណើត​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ស្វែ​យល់​ផ្នែក​ស្មារតី​។​ នៅ​សម័យ​ទំនើប​នេះ​លក្ខណៈ​រូប​វ័​ន្ត​នៃ​ការ​ធ្វើ​Yoga​ បាន​ទទួល​នូវ​ប្រជា​ប្រិយ​ភាព​​ជា​​ខ្លាំង​ជា​ទម្រង់​នៃ​លំ​ហាត់ប្រាណ​ទន់ភ្លន់​ និង​ការ​គ្រប់គ្រង​ស្ត្រេ​ស​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​ប្រជាជន​នៅ​លើ​ពិភពលោក​ ក្នុង​នោះ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ផង​ដែរ​៕

រូបភាព :

Share

Image
Image
Image