en     km
en     km

សម្តេចហ៊ុន សែន ឧបត្ថម្ភប្រាក់ ១ពាន់ដុល្លារដល់បុរសរត់ម៉ូតូឌុបម្នាក់

Share

ភ្នំពេញ៖ សម្តេចហ៊ុន សែន បានឧបត្ថម្ភប្រាក់ចំនួន ១ពាន់ដុល្លារអាមេរិកឲ្យបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប នៅ​ពេល​សម្តេច​ធ្វើ​ដំណើរ​ទៅចូលរួម​បុណ្យ​សព​លោក​សាយ ​ភូថង ​ស្ថិត​នៅខេត្ត ​កោះកុង ​នៅថ្ងៃទី ១៨ មិថុនានេះ។

មុន​នឹងឧបត្ថម្ភប្រាក់ជូនអ្នករត់ម៉ូតូឌុបនេះ សម្តេចហ៊ុន សែន បានជិះម៉ូតូជាមួយបុរសដែលជាអ្នករត់ម៉ូតូឌុប បានប្រមាណជា ៥០០ ម៉ែត្រ ទើបឈប់លើស្ពានមួយ ហើយបានជូនលុយ ១ពាន់ដុល្លារដល់គាត់។

សម្តេចហ៊ុន សែន មានប្រសាសន៍ថា ការជូនប្រាក់ ១ពាន់ដុល្លារនេះ គឺដើម្បីឱ្យបុរសដែលជាអ្នករត់ម៉ូតូឌុប បានដូរម៉ូតូថ្មី និង​សម្រាប់​ទុក​ឲ្យកូនចាយវាយ និងទិញសម្ភារៈសិក្សាផ្សេងៗ។

Goverment-In-Cambodia-Hun-Sen-WMC

បើតាមការសន្ទនាតាមរយៈ Facebook live ប្រមាណ ៨នាទីរវាង សម្តេចហ៊ុន សែន ជាមួយអ្នករត់ម៉ូតូឌុប បានឱ្យដឹងថា បុរស​រត់ម៉ូតូឌុបដែលទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ពាន់ដុល្លារពីសម្តេចហ៊ុន សែន មានកូនចំនួន ៨ នាក់នៅក្នុងបន្ទុក ៕

 

 

Share

Image
Image
Image