en     km
en     km

ក្រសួងមហាផ្ទៃ​គ្រោង​ដាក់​របាយការណ៍​ស្នាម​ដៃ​មិន​ប្រក្រតី​របស់​អ្នក​គាំ​ CNRP​ ទៅ​ប្រមុខ​រដ្ឋាភិបាល​

Share

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ គណៈកម្មការ​ធិ​ការ​ស្រាវជ្រាវ​ នឹង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ស្នាម​មេដៃ​ញត្តិ​របស់ប្រជាពលរដ្ឋ ដែល​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ថ្វាយ​ព្រះមហាក្សត្រ​ ព្រមទាំង​ធ្វើ​របាយ​ការ​ណ៍​​រាយការណ៍​ប្រគល់​ឱ្យ​រាជរដ្ឋាភិបាល​អំពី​ភាព​មិន​ប្រក្រតី​នៃ​ស្នាម​មេដៃ​ទាំងនោះ​ ខណៈ​ CNRP​ មិន​ទាន់​កំណត់​ពេលវេលា​ធ្វើ​ញត្តិ​លើក​ទី​ ២​ ថ្វាយ​ព្រះមហាក្សត្រ​នៅឡើយ​។​

As
​ញត្តិដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានផ្តិតឱ្យបក្សកន្លងមក ដើម្បីសុំឱ្យព្រះមហាក្សត្រជួយអន្តរាគមឱ្យរដ្ឋាភិបាលគោរពអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត។
យោង​តាម​សារព័ត៌មាន​ Fresh​ News​ បាន​ឲ្យ​ដឹង​ថា​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុភ័គ​ បញ្ជាក់​ថា​ ក្រសួង​កំពុង​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នៃ​ស្នាម​មេដៃ​ក្នុង​ញត្តិ​របស់​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ទាំង​ ៥៥​រូប​ នឹង​ត្រៀម​ធ្វើ​របាយការណ៍​មួយ​ជូន​រាជរដ្ឋាភិបាល​នៅ​ពេល​ឆាប់ៗ​នេះ​។​

ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ស្នាម​មេដៃ​នេះ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ ថ្លែង​ថា​ ប្រសិនបើ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ ៥៥​រូប​ មានទោស​ព្រហ្មទណ្ឌ​ពី​បទ​ក្លែង​ឯកសារ​ ដោយ​គ្រាន់តែ​បំពេញ​តួនាទី​យក​ញត្តិ​ប្រជាពលរដ្ឋ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ អ្នកតំណាង​រាស្ត្រ​ទាំងអស់​នឹង​ដើរ​ចូល​គុក​។​

កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ បាន​ប្រកាស​ថា​ ស្នាម​មេដៃ​ជា​លើក​ទី​ ២​នេះ​ ទទួល​បាន​ប្រមាណ​ ២៦​ ម៉ឺន​មេដៃ​ ហើយ​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​ដង្ហែ​ថ្វាយ​ព្រះមហាក្សត្រ​នៅឡើយ​ទេ​។​

ញត្តិ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ចំនួន​ ១៨​ ដុំ​ ស្មើ​និង​ប្រមាណ​ ១៧​ ម៉ឺន​មេដៃ​ដែល​ដង្ហែ​ថ្វាយ​ព្រះមហាក្សត្រ​ កាលពី​ចុងខែ​ ឧសភា​ កន្លង​ទៅ​ មាន​ខ្លឹមសារ​ឲ្យ​ដោះ​លែង​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ ៤​រូប​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ មួយ​រូប​។​ រួម​ទាំង​ទាមទារ​មិន​ឲ្យ​មានការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ដោះ​លែង​អ្នកតំណាង​រាស្ត្រ​ ព្រមទាំង​សកម្មជន​កំពុង​ជាប់​ឃុំ​ផង​ដែរ​៕

Share

Image
Image
Image