en     km
en     km

អាជ្ញាធរ​អប្សរា​មិន​អនុ​ញ្ញា​ឲ្យ​ CNRP​ ប្រារព្ធ​ពិធី​សាសនា​លើ​ទឹកដី​អង្គរ​ បើ​មិន​សុំ​ច្បាប់

Share

ភ្នំពេញ៖ ​អាជ្ញាធរ​ជាតិ​អប្សរា​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ប្រារព្ធ​ពិធី​បែប​សាសនា​ នៅ​ខេត្ត​សៀម​រាម​ នៅ​ថ្ងៃ​ទី​ ១៩​ ខែមិថុនា​ ខាង​មុខ​នេះ​។​ ​ការ​ចេញ​សេចក្តី​ប្រកាស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ថា​ នឹង​រៀបចំ​ធ្វើ​ពិធី​បែប​សាសនា​មួយ​នៅ​លើ​ទឹកដី​អង្គរ​ ខេត្ត​សៀម​រាម​ នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ​។​

kem-sokha-tum
លោក កឹម សុខា​ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុងពិធីសូត្រមន្តនៅឯទីស្តីការបក្សកន្លងទៅ។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ មិថុនា​នេះ​ បញ្ជាក់​ថា​ អាជ្ញាធរ​ជាតិ​អប្សរា​មិន​ទាន់​ទទួល​បាន​លិខិតផ្លូវការ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​បំណង​ជួបជុំ​គ្នា​ធ្វើ​ពិធី​បែប​សាសនា​នេះ​នៅឡើយ​ទេ​។​
​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ​ឲ្យ​គណបក្សប្រឆាំង​រូស​រាន់​មក​ដាក់​លិខិត​សុំ​ច្បាប់​ ឲ្យ​បាន​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ ដើម្បី​អាច​ប្រារព្ធ​ពិធី​នេះ​បាន​។​

​អាជ្ញាធ​អប្សរា​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ ការ​មិន​សុំ​ច្បាប់​ធ្វើ​វិធី​សាសនា​នេះ​ អាច​នឹង​ប៉ះពាល​ដល់​សន្តិសុខ​ សណ្តាប់ធ្នាប់​ របៀបរៀបរយ​ និង​ប៉ះពាល​ដល់​បេតិកភណ្ឌ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង