en     km
en     km

លោក​ ផៃ​ ស៊ី​ផា​ន​ថា​ ៖​ ពាក្យ​៥​ម៉ាត់​ CNRP​ បច្ចុប្បន្ន​ ដូច​ពាក្យ​៥​ម៉ាត់​នៅ​ក្នុង​បដិវត្តន៍​ឆ្នាំ​១៩៧០

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ លោក​ សម​ រ​ង្ស៊ី​ គឺជា​មេ​បដិវត្តន៍​ក្នុង​សម័យកាល​នេះ​ ។​ លោក​លើក​ទ្បើ​ង​ដូចនេះ​ដោយ​ប្រៀបធៀប​ពាក្យ​៥​ម៉ាត់​នៅ​ក្នុង​សម័យកាល​ផ្តួលរំលំ​របប​សង្គម​រាស្ត្រ​រាស្ត្រ​និយម​ ។​ ពាក្យ​៥​ម៉ាត់​នេះ​គឺ​ផ្តួលរំលំ​របប​ផ្តាច់​ការ​ ,​បក្សពួក​និយម​ ,​ពុក​រលួយ​,​ សង្គម​អយុត្តិធម៌​ លក់​ដី​ឱ្យ​យួន​ ។​

Phy-Siphan-text
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​

លោក​អះអាង​ថា​បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ប្រើ​ពាក្យ​៥​ម៉ាត់​នេះ​ ក្នុង​ការ​ញុះញង់​សាធារណជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ។​ តែ​បែប​នេះ​ក្ដី​អ្នកនាំពាក្យ​ប្រឆាំង​និយាយ​ថា​ជា​រឿង​ហួសចិត្ត​ គឺ​មិន​ឈរ​លើ​ប្រទេស​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ទេ​ ។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​បៀ​ប​ធៀប​ការ​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ដូចនឹង​ការ​ផ្តួលរំលំ​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ដែរ​ ។​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​គូសបញ្ជាក់​ថា​ នៅ​ក្នុង​ឆ្នាំ​១៩៧០​មាន​បដិវត្ត​មួយ​ដែល​ហែកហួរ​រវាង​អ្នកនយោបាយ​ព័ណ៌​ក្រហម​ និង​ព័ណ៌​ខៀវ​ មាន​និន្នាការ​សហរដ្ឋអាមេរិក​ដែល​ធ្វើ​យុទ្ធនាការ​ តាម​ស្មារតី​ប្រឆាំង​ផ្តួលរំលំ​លើ​របប​សង្គមរាស្ត្រនិយម​របស់​សម្តេច​តា​ ដោយ​គេ​លើក​ទ្បើ​ង​ថា​ ០១​ ផ្តួលរំលំ​របប​ផ្តាច់​ការ​ ០២​ បក្សពួក​និយម​ ០៣​ ពុក​រលួយ​ ០៤​ សង្គម​អុ​ត្តិ​ធម៌​ និង​ទី​០៥​ លក់​ដី​ឱ្យ​យួន​ ។​ លោក​ថា​ ពាក្យ​ទាំង​៥​ម៉ាត់​នេះ​គឺជា​ស្មារតី​នៃ​យុទ្ធនាការ​បំផុសបំផុល​បែងចែក​ប្រជាពលរដ្ឋ​រវាង​រាស្ត្រ​ និង​រដ្ឋ​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​តាម​រយៈ​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ពាក្យ​ទាំង​៥​ម៉ាត់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​សាធារណៈ​ និង​ចំហ​ពេញមាត់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បើ​នៅ​គ្រប់​ទីកន្លែង​របស់​ក្រុម​នេះ​ ជា​ពិសេស​បុគ្គល​ សម​ រ​ង្ស៊ី​ ។​

​លោក​ផៃ​ ស៊ី​ផា​ន​សង្កត់ធ្ងន់​ថា​ និង​មិន​អនុញ្ញាត​ជា​ដាច់ខាត​នូវ​រាល់​រូបភាព​ដែល​កើត​មាននៅ​សម័យ​សម្តេច​តា​ ហើយ​ក៏​មិន​ឱ្យ​កើត​មាន​ស្ថានភាព​បែប​នោះ​ទេ​គឺ​ដើម្បី​ថែរក្សា​ជា​និច្ច​នូវ​ផលប្រយោជន៍​នៃ​ដំណើរការ​កសាង​ជាតិ​ឱ្យ​ស្ថិត​នៅ​ប្រក្រតី​ ។​

​ជា​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ដោយ​មិន​ធ្វើ​អធិប្បាយ​ច្រើន​ជុំវិញ​ការ​លើក​ទ្បើ​ង​របស់​លោក​ ផៃ​ ស៊ី​ផា​ន​ នោះ​ទេ​គ្រាន់តែ​លោក​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ កំពុង​តែ​ដើរតួ​នាទី​សំខាន់​ជា​អ្នកតំណាង​រាស្ត្រ​ និង​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

Yem-sovan
​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​

​លោក​ យឹ​ម​ សុវណ្ណ​ បន្ត​ថា​រាល់​ការ​លើក​ទ្បើ​ង​ខាងលើ​នោះ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​   ការ​វិនិច្ឆ័យ​ដោយ​ខ្លួនឯង​ ។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​ឯកឧត្តម​សម​ រ​ង្ស៊ី​ បាន​កំពង់​ដើរតួ​នាទី​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្សប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ ហើយ​គាត់​បាន​នឹង​កំពង់​ដើរតួ​នាទី​ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​ក្នុង​សង្គម​..»​ ។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ អ្នកនយោបាយ​ខ្មែរ​គួរតែ​លុប​ចោល​នូវ​វប្បធម៌​ចាស់​កំ​រិល​ដែល​នាំ​ឱ្យ​មានការ​លាប​ព័​ណ៍​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​ធ្វើ​ឱ្យ​បញ្ហា​នយោបាយ​រឹតតែ​ទ្បើ​ង​កំ​ដៅ​ ។​

​លោក​ សូ​ ច​ន្ថា​បន្ត​ថា​ ដើម្បី​បន្ធូរ​កំ​ដៅ​នយោបាយ​ដែល​កំពុង​កើន​ទ្បើ​ង​នេះ​ អ្នកនយោបាយ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​គួរតែ​ ប្រកាន់​នូវ​វប្បធម៌​នយោបាយ​បែប​ប្រជាធិបតេយ្យ​ ដែល​ត្រូវធ្វើ​ខ្លួន​ជា​អ្នក​ចាស់ទុំ​ខាង​នយោបាយ​ ។​

​លោក​ សូ​ ច​ន្ថា​៖​ «​ទី​០១​គឺ​ឱ្យ​មាន​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​មាន​ន័យ​ថា​ចេះ​អត់ឱន​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ក្រប​ខណ្ឌ​នៃ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​រវាង​ខ្មែរ​ និង​ខ្មែរ​ ទី​០២​គួរតែ​បោះបង់​ចោល​នូវ​វប្បធម៌​តួរ​ឯក​និយម​ដែល​យើង​ឃើញ​ថា​ អ្នកនយោបាយ​ខ្មែរ​តែងតែ​គិត​ថា​គ្មាន​អ្នក​ណា​ខ្លាំង​ជាង​ខ្លួន​ ទី​០៣​ ខ្ញុំ​ចង់ឱ្យ​ខ្មែរ​យើង​លុប​ចោល​នូវ​វប្បធម៌​សងសឹក​..​ »​ ។​

​ការ​ចោទប្រកាន់​របស់​លោក​ ផៃ​ ស៊ី​ផា​ន​ កើតឡើង​បន្ទាប់​ពី​លោក​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស​មាន​មូលដ្ឋាន​នៅ​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ពុធ​ទី​ទី​ ១៥​ មិថុនា​ លោក​បាន​ វាយប្រហារ​ជា​ថ្មី​ទៀត​ លើ​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​ ។​ លោក​ សម​ រ​ង្ស៊ី​ បាន​ហៅ​ការ​គ្រប់គ្រង​បែប​ផ្ដាច់​ការ​ហើយ​ នាំ​ឱ្យ​ ខ្មែរ​បែកបាក់​គ្នា​ ៕​

Share

ព័ត៌មានទាក់ទង

Image