en     km
en     km

អ្នកនាំពាក្យ​តុលាការ​ ៖​ តុលាការ​នឹង​ស៊ើបអង្កេត​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​សំនុំរឿង​ លោក​ សម​ រ​ង្ស៊ី​ ករណី​ព្រំដែន​

Share

​ភ្នំពេញ៖ សមា​ជីក​ព្រឹទ្ធសភា​ម្នាក់​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​ មិថុនា​នេះ​ ត្រូវ​ បាន​អនុរក្ស​ពន្ធ​ធា​គារ​ព្រៃ​ស​ នាំ​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ក្នុង​នាម​ជា​សាក្សី​ ក្នុង​ សំនុំរឿង​លោក​ សម​ រ​ង្ស៊ី​ បង្ហោះ​ឯកសារ​ផែនទី​ជាមួយ​ប្រទេស​កម្ពុជា​ វៀតណាម​ ។​ តែ​អ្នក​តាមដាន​បញ្ហា​ សង្គម​គិត​ថា​ សំនុំរឿង​ព្រំដែន​ គឺជា​រឿង​នយោបាយ​ ហើយ​ជនជាប់ចោទ​គឺជា​មនុស្ស​ប្រើ​ស្មារតី​ជាតិ​ ដែល​ មិន​គួរ​មានទោស​ពី​រឿង​នេះ​ទេ​ ។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

 

សមា​ជីក​ព្រឹទ្ធសភាមក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​

​សំនុំរឿង​ លោក​ សម​ រ​ង្ស៊ី​ បង្ហោះ​ឯកសារផែនទី​កម្ពុជា​ វៀតណាម​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ហើយ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ ប្ដឹង​ចោទ​ថា​ មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ បាន​ក្លាយជា​ ករណី​ព្រហ្មទណ្ឌ​ ហើយ​ផ្ដើម​ឱ្យ​តុលាការ​ កោះហៅ​ អ្នក​ពាក់ព័ន្ធ​មក​សាកសួរ​ ។​ លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​មានរឿង​ក្ដី​ករណី​នេះ​ រួច​ហើយ​នៅ​ថ្ងៃនេះ​ ត្រូវ​បាន​ តុលាកា​រាជធានី​ភ្នំពេញ​នាំ​ខ្លួន​មក​សាកសួរ​លោក​ពាក់ព័ន្ធ​សំនុំរឿង​លោក​ សម​ រ​ង្ស៊ី​ ហើយ​ក្រោយ​ពី​សាកសួរ​  មន្ត្រី​នាំពាក្យ​តុលាការ​និយាយ​ថា​មាន​បុគ្គល​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ ។

​លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ កោ​ វ​ណ្ឌី​ កោះហៅ​ លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​ គណបក្សប្រឆាំង​មក​ស្តាប់​ចម្លើយ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំនុំរឿង​បង្ហោះ​ឯកសារ​ក្លែង​ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ និង​ញុះញង់​បង្ក​ឲ្យ​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ ។​

​លោក​ លី​ សុ​ផា​ណា​ បន្ថែម​ថា​ ការ​ស្តាប់​ចម្លើយ​នេះ​ ជា​ដំណាក់កាល​ស៊ើបសួរ​ទៅ​លើ​ អ្នក​ដែល​ពាក់ព័ន្ធ​ ផ្សេង​ទៀត​ និង​នៅ​លើ​ភស្តុ​តាំង​មួយ​ចំនួន​ទៅ​លើ​រឿង​ក្តី​នេះ​ ។​ លោក​ លី​ សុ​ផា​ណា​៖«​ចៅក្រម​ស៊ើបសួរ​ បន្ត​ កិច្ច​ សើ​ប​សួរ​ទៅ​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​ និង​ពិនិត្យ​ទៅ​លើ​ភស្តុ​តាំង​នានា​ នៅ​ក្នុង​រឿង​ក្តី​នេះ​»​ ។​

​នៅ​ពេល​សមត្ថកិច្ច​បណ្តើ​ចូល​រថយន្ត​ដឹក​ត្រឡប់​ពន្ធ​ធា​គារ​ព្រៃ​ស​វិញ​ លោក​ ហុង​ សុខ​ហួរ​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា​ តុលាការ​សាកសួរ​ក្នុង​សំនុំ​ រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ។​ លោក​ ហុង​ សុខ​ហួរ​៖«​ក្នុង​នាម​ជា​សាក្សី​រឿង​ សម​ រ​ង្ស៊ី​»​ ។​

​ចំណែក​មេធាវី​ការពារ​ក្តី​ លោក​ ហុង​ សុខ​ហួរ​ គឺ​ លោក​ ជួង​ ជូ​ងី​ មាន​ប្រសាសន៍​ថា​ លោក​ពុំ​ដឹង​ថា​កូនក្ដី​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ថ្ងៃនេះ​ទេ​ ។​ ប៉ុន្តែ​លោក​ដឹង​តាម​រយៈ​សារព័ត៌មាន​ប៉ុណ្ណោះ​ ។​

​លោក​បន្ត​ថា​ ប្រ​សិន​ប្រើ​ចៅក្រម​ស៊ើប​សួរនាំ​ខ្លួន​កូនក្តី​របស់​លោក​មក​ស្តាប់​ចម្លើយ​ក្នុង​នាម​ជា​សាក្សី​គឺ​ មិន​ខុស​ទាស់​អ្វី​ទេ​ ។​ ប៉ុន្តែ​បើ​ក្នុង​នាម​ជា​ជន​ត្រូវ​ចោទ​ តុលាការ​ត្រូវ​តែ​ជូនដំណឹង​ឲ្យ​មេធាវី​ឲ្យ​បានដឹង​ជា​មុន​ ។​

​លោក​ ជួង​ ជូ​ងី​ ថ្លែង​ថា​៖«​ខ្ញុំ​ក៏​មិន​ច្បាស់​១០០​ភាគរយ​ថា​តើ​គេ​នាំ​ខ្លួន​គាត់​ទៅ​ក្នុង​នាម​អ្វី​ទេ​ ។​ បើ​គេ​នាំ​ក្នុង​នាម​ជន​ត្រូវ​ចោទ​ តុលាការ​ត្រូវ​អ​ញ្ចើ​ញ​ខ្លួន​ខ្ញុំ​ទៅ​ទើប​ត្រឹមត្រូវ​ ហើយ​នាំ​ខ្លួន​ក្នុង​នាម​ជនជាប់ចោទ​មិន​អ​ញ្ចើ​ញ​មេធាវី​ចូលរួម​ខុស​ហើយ​ ប៉ុន្តែ​នាំ​គាត់​ទៅ​ក្នុង​បំភ្លឺ​ជា​សាក្សី​ អត់​មាន​បញ្ហា​អ្វី​ទេ​»​ ។​

​តែ​បែប​នេះ​ក្ដី​ អ្នក​តាមដាន​បញ្ហា​សង្គម​ លោក​ បណ្ឌិត​ មាស​នី​ គិត​ថា​ករណី​គណបក្សប្រឆាំង​ដែល​មិន​ ចេះ​ចប់​នេះ​ គឺជា​យុទ្ធសាស្ត្រ​មួយ​ គាប់សង្កត់​ លើ​បក្ស​ប្រឆាំង​នេះ​ ។​ លោក​ យល់​ថា​ ដើម្បី​បញ្ចប់រឿង​នយោបាយ​នេះ​ គឺ​ គេ​ត្រូវ​មាន​ដំណោះស្រាយ​ ដោយ​ការ​យោគយល់​គ្នា​ ។​

​លោក​ មាស​ នី​៖​ «​អ្នកនយោបាយ​គួរតែ​រៀនសូត្រ​ពិចារណា​ឡើង​វិញ​អ្វី​ដែល​ យើង​បាន​លូក​រហូត​មក​ដល់​ពេល​ថា​តើ​វារ​លាក​ វា​ក្តៅ​ប៉ុណ្ណា​ នេះ​លើកលែងតែ​ក្នុង​ករណី​មួយ​ដែល​គេ​ដើរ​តាម​ខ្សែ​បន្ទាប់​កាលពី​ឆ្នាំ​ ៩៧​ គេ​មាន​បំណង​ជាក់លាក់​អ្វីមួយ​ ដើម្បី​ធ្វើ​ឲ្យ​ដល់​ទិស​ដៅ​មួយ​ដែល​គេ​ចង់បាន​ យើង​មិន​ហ៊ាន​ថា​ បោះ​បី​ធ្វើ​យ៉ាងណា​ក៏​អត់​ត្រូវ​ដែរ​»​

​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាល​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ លើ​គណនេយ្យ​ Facebook​ របស់​លោក​ សម​ រ​ង្ស៊ី​ ។​ ចំណែក​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​ ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ ករណី​ដូច​លោក​ ហ៊ុ​ង​ សុខ​ហួរ​ ដែរ​ ដោយសារ​លោក​ បង្ហោះ​ ឯកសារ​ផែនទី​ របស់​លោក​ហើយ​លោក​ ហុង​ សុខ​ហួរ​ ជា​អ្នក​បកស្រាយ​រឿង​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ ឃុំ​ពី​បទ​ក្លែង​ឯកសារ​ និង​ញុះញុង​បង្ក​អ​ស្ថេ​រ​ភាព​សង្គម​  ៕

Share

Image
Image
Image