loader

ហេតុ​អី​អ្នក​ជិះ​ម៉ូតូមួយក្ដាប់​តូច មិន​​ពាក់​មួក​ការពារនៅ​​ពេល​ល្ងាច?

នៅ​ចន្លោះ​​ពី​ម៉ោង ​៥-៦ ល្ងាច​ ​ជាពេល​ចរាចរណ៍​កំពុង​មមារញឹក ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​អ្នក​ជិះ​ម៉ូតូ​​មួយក្ដាប់​តូច បែរជា​មិន​បាន​​ពាក់មួក​សុវត្ថិភាព​​នោះ​ទេ។ តើ​មក​ពី​មូលហេតុ​អ្វី?

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញាថាន ស្រីពៅ និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​ឱ្យ​ដឹង​​ថា ប្រហែល​​ម៉ោង​នេះ​​គ្មាន​ប៉ូលិស​ប្រចាំការ ទើប​ពួកគេ​បាន​ដៃ។ ពេល Sabay សួរ​​ថា ចុះ​​ស្រី​ពៅ​វិញ ពាក់​មួក​ទេ​​ក្នុង​អំលុង​ម៉ោង​នេះ? ស្រីពៅ ប្រាប់​ថា នាង​មិន​ហ៊ាន​ប្រហែស​ទេ ព្រោះ​មួកសុវត្ថិភាព ​អាច​ជួយ​ការពារ​ផ្នែក​ក្បាល ប្រៀប​ដូចជា​អាយុជីវិត​របស់​នាង​​ដូច្នេះ​ដែរ។

Traffic-in-Phnom-Penh-2016-011

ចំណែក​លោក ហម សាវី បុគ្គលិក​​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា ពួកគេ​មិន​ពាក់​ដោយ​សារ​តែ​ចរាចរណ៍​កក​ស្ទះ គ្មាន​ប៉ូលិស​នៅ​យាមកាម។ សាវី បន្ថែម​ថា៖ “ម៉ោង​ហ្នឹង​ជា​ម៉ោងគេ​ចេញ​ធ្វើការ ម៉ោង​ស្ទះ។ ប៉ូលិស​គាត់​អត់​មាន​ពេល​ចាប់​ទេ ព្រោះ​រវល់​​សម្រួល​ចរាចរណ៍។ អ៊ីចឹង​ពួកគេ (អ្នកជិះម៉ូតូ​អត់ពាក់មួក) បាន​ដៃ”។

“បាទ​បង! ប៉ូលិស​​ដល់​ម៉ោង​គាត់​សម្រាក​ហើយ តែ​ពេល​ខ្លះខ្ញុំ​ឃើញពួកគាត់​ ​ជួយ​សម្រួល​​ដែរបើ​មាន​ស្ទះ។ ខ្ញុំ​គិត​ថា គាត់​មិន​ចាប់​ផាក​ទេ ព្រោះ​បើ​ផាក​មាន​តែ​​គេ​ស្ដី​ឱ្យ ព្រោះបើ​​​រវល់​តែ​ចាប់​ ស្ទះ​កាន់​តែ​ខ្លាំង។ គេ​អាច​នឹង​រិះគន់​គាត់”។ នេះ​ជា​ការ​លើក​ឡើង​របស់ ភារម្យ។ យុវជន ភារម្យ បន្ត​ថា ម៉ោង​នេះ​ជា​ម៉ោង​កក​ស្ទះ ដូច្នេះ​ប៉ូលិស​មិន​ចាប់​ផាក​នោះ​ទេ តែ​យ៉ាងណា​ក្ដី​លោក​មិន​បន្ទោស​នគរបាល​ចរាចរណ៍​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ លោក​សូម​ឱ្យ​អ្នក​ទាំង​នោះ គិត​ពី​សុវត្ថិភាព​ខ្លួន​ជា​ចម្បង។

យ៉ាងណាមិញ​កន្លង​មក លោក គឹម បញ្ញា ប្រធាន​អង្គការ មូលនិធិ​បង្ការ​របួស​អាស៊ី ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤​ មក គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​បញ្ហា​ចម្បង​នៅ​ទូទាំង​ពិភពលោក ដែល​បង្ក​ឱ្យ​មនុស្ស​ស្លាប់ របួស និង​ពិការ​ រាប់ពាន់​រាប់​ម៉ឺន​នាក់។ ចំណែក​នៅ​កម្ពុជា បើ​តាម​​របាយការណ៍​បណ្ដោះ​អាសន្ន របស់​​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក មាន​ជនរងគ្រោះ​​ជាង ២០០០ នាក់បាន​ស្លាប់។

លោក​បន្ថែម​ថា អត្រា​ការ​ស្លាប់​នៃ​​ជំងឺ​ផ្សេងៗ​ដូច​ជា គ្រាប់មីន គ្រុនចាញ់ អេដស៍ ​​មាន​ការ​ធ្លាក់​ចុះ បែរ​ជា​​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​កំណើន​ទៅ​វិញ ហើយ​អ្នក​ស្លាប់​ភាគច្រើន ជា​អ្នកជិះម៉ូតូ​មិន​បាន​ពាក់​មួកសុវត្ថិភាព៕

ប្រភព៖ www.news.sabay.com.kh

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជ[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x