ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រ FM 102 នៅថ្ងៃសុក្រទី១៧មិថុនានេះ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានបកស្រាយថាកម្ពុជា គឺជារដ្ឋអធិបតេយ្យ និងឯករាជ្យ គឺមិនចំណុះ ឬ ក្រោមឥទ្ធិពលប្រទេសវៀតណាម ឡើយ ។
លោកថាការរិះគន់កម្ពុជាថា ក្រោមឥទ្ធិពលវៀតណាម គឺក្រុមដែលរិះគន់នេះមិនមានការពិចារណាច្បាស់លាស់ ហើយនិយាយគ្មានការពិត ឬជាក្រុមប្រឆាំងផ្កាប់មុខ ។
លោកក៏បានអះអាងថា ការដាក់រូបប្រឆាយលក្ខព្រះមហាក្សត្រ និងប្រមុខរដ្ឋវៀតណាមស្មើគ្នាទន្ទឹមគ្នាគឺគ្មានបញ្ហាអ្វីទេ ព្រោះជាពិធិការអន្តរជាតិ ។
ក្រុមអ្នកវិភាគមួយចំនួន គិតថាតាមរយៈទស្សនកិច្ចរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជា ហើយបានចេញ សេចក្ដីថ្លែងការណ៍រួមជាមួយគ្នាដោយមេដឹកនាំ វៀតណាម ទទូចឱ្យកម្ពុជា ជួយការពារសុវត្ថិភាព ជនជាតិវៀតណាម រស់នៅកម្ពុជា និងទទូចឱ្យមានការទុកចិត្តអំពីការបោះបង្គោលព្រំដែនគឺអាចថាមេដឹកនាំកម្ពុជា នៅតែស្ថិតនៅក្រោមឥទ្ធិពល វៀតណាម ។
ដើម្បីបានជ្រាប សូមស្ដាប់ បទសម្ភាសន៍រវាង លោក កែវ សុខា ជាមួយនិង លោក សុខ ឥសាន្ត ដូចតទៅនេះ ៖