បារាំង៖ សហព័ន្ធបាល់ទាត់ប្រទេសបារាំងបានសម្រេចបណ្តេញប្រធានក្រុមបាល់ទាត់ និងអ្នកគាំទ្ររុស្ស៊ីដែលមាននិន្នាការស្តាំនិយមចេញពីប្រទេសបារាំង បន្ទាប់ពីពួកគេបានបង្កហិង្សាកាលពីប្រកួតវាងក្រុមអង់គ្លេស និងរុស្ស៊ី ក្នុងព្រឹត្តការណ៍ Euro 2016 នៅទីក្រុងម៉ាក់សី (Marseille) ។រូបភាពពី៖ BBC
មេក្រុមដឹកនាំអ្នកគាំទ្របាល់ទាត់រុស្ស៊ីគឺលោក Alexander Shprygin ក្នុងចំណោម២០នាក់ទៀត ដែលត្រូវបានបណ្ដេញ ចេញពីប្រទេសបារាំង ។ តាមបណ្ដាញផ្សាយព័ត៌មាន BBC ពួកគេត្រូវបានឃុំខ្លួន មួយរយៈ មុននឹងបណ្ដេញ ។ វិធានការនេះបណ្ដាល ឱ្យក្រុងម៉ូស្គូកោះហៅឯកអគ្គរដ្ឋបារាំងមក សួរនាំនិងតវ៉ា ។
តែបែបនេះក្ដីអាជ្ញាធរបារាំងនិយាយថា វិធានការនេះគឺក្រោមហេតុផលរក្សាសន្តិសុខ និងសុវត្ថិភាព ។
តាម BBC លោក Shprygin និងអ្នកគាំទ្ររុស្ស៊ី គឺមានការណែនាំពីវិមានក្រឹមឡាំហើយជាងនេះទៅទៀត មានការរាយការណ៍មកថា អ្នកគាំទ្រស្តាំនិយមទាំងនោះ បានលើកបង្ហាញរូបភាពណាស៊ីអ៊ីគ្លែទៀតផង ។
ក្រុមអ្នកគាំទ្ររុស្ស៊ី និងអង់គ្លេស បានប៉ះទង្គិចគ្នាបន្ទាប់ពីក្រុមបាល់ទាត់នៃប្រទេសទាំងពីរនេះបានប្រកួតគ្នាកាលពីថ្ងៃសៅរ៍ ។ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានោះ ជនជាតិរុស្ស៊ីដែលបានវាយតបគ្នានោះត្រូវបានផាក់ពិន័យដកហូតសិទ្ធិជាបណ្តុះអាសន្ន គឺមានន័យថាក្រុមបាល់ទាត់រុស្ស៊ី នឹងត្រូវបានលុបចេញពីការប្រកួតព្រឹត្តិការអឺរ៉ូនេះ ប្រសិនបើអ្នកគាំទ្ររបស់ពួកគេនៅតែបង្កបញ្ហាកាន់តែច្រើននៅខាងក្នុងពហុកីឡដ្ឋាន ។
អ្នកគាំទ្រអង់គ្លេស១១នាក់ត្រូវបានឃុំខ្លួនដោយសារបង្កហិង្សានៅពេលការប្រកួតចាប់ផ្ដើម ។
ក្នុងព្រឹត្តិការណ៍នេះដែរគឺកាលពីថ្ងៃពុធកន្លងទៅ យ៉ាងហោចណាស់មនុស្ស 36 នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង លីល(Lille) និង មនុស្ស16នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។
សរុបមក ប៉ូលីសបារាំងបានចាប់ខ្លួនមនុស្សជាង 300 នាក់ចាប់តាំងពីព្រឹត្តិការបាល់ទាត់ Euro ចាប់ផ្តើមប្រកួត ។
សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា៖ «មនុស្ស១៩៦នាំទៅឃុំខ្លួន ក្នុងមន្ទីរឃុំឃាំងរបស់សមត្ថកិច្ច ហើយមនុស្ស៨នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធធានាគារ និង៣នាក់ទៀតត្រូវបានព្យួរទោស›› ៕ ប្រភព:BBC