en     km
en     km

មាន​អ្វី​កើតឡើង​ នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប​ ដែល​ចាប់ផ្ដើម​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ?​

Share

បារាំង៖ ​សហព័ន្ធ​បាល់ទាត់​ប្រទេស​បារាំង​បាន​សម្រេច​បណ្តេញ​ប្រធាន​ក្រុមបាល់ទាត់​ និង​អ្នកគាំទ្រ​រុ​ស្ស៊ី​ដែល​មាន​និន្នាការ​ស្តាំ​និយម​ចេញពី​ប្រទេស​បារាំង​ បន្ទាប់​ពី​ពួក​គេ​បាន​បង្ក​ហិង្សា​កាលពី​ប្រកួត​វាង​ក្រុម​អង់គ្លេស​ និង​រុ​ស្ស៊ី​ ក្នុង​ព្រឹ​ត្ត​ការណ៍​ Euro​ 2016​ នៅ​ទីក្រុង​ម៉ាក់​សី​ (Marseille)​ ។​footbalរូបភាពពី៖ BBC
មេក្រុម​ដឹកនាំ​អ្នកគាំទ្រ​បាល់ទាត់​រុ​ស្ស៊ី​គឺ​លោក​ Alexander​ Shprygin​ ក្នុង​ចំណោម​២០​នាក់​ទៀត​ ដែល​ត្រូវ​បាន​បណ្ដេញ​ ចេញពី​ប្រទេស​បារាំង​ ។​ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ មួយ​រយៈ​ មុន​នឹង​បណ្ដេញ​ ។​ វិធានការ​នេះ​បណ្ដាល​ ឱ្យ​ក្រុង​ម៉ូ​ស្គូ​កោះហៅ​ឯកអគ្គ​រដ្ឋ​បារាំង​មក​ សួរនាំ​និង​តវ៉ា​ ។​

​តែ​បែប​នេះ​ក្ដី​អាជ្ញាធរ​បារាំង​និយាយ​ថា​ វិធានការ​នេះ​គឺ​ក្រោម​ហេតុផល​រក្សា​សន្តិសុខ​ និង​សុវត្ថិភាព​ ។​
​តាម​ BBC​ លោក​ Shprygin​ និង​អ្នកគាំទ្រ​រុ​ស្ស៊ី​ គឺ​មានការ​ណែនាំ​ពី​វិមាន​ក្រឹម​ឡាំ​ហើយ​ជាង​នេះ​ទៅ​ទៀត​ មានការ​រាយការណ៍​មក​ថា​ អ្នកគាំទ្រ​ស្តាំ​និយម​ទាំងនោះ​ បាន​លើក​បង្ហាញ​រូបភាព​ណា​ស៊ី​អ៊ី​គ្លែ​ទៀត​ផង​ ។​

​ក្រុម​អ្នកគាំទ្រ​រុ​ស្ស៊ី​ និង​អង់គ្លេស​ បាន​ប៉ះទង្គិច​គ្នា​បន្ទាប់​ពី​ក្រុមបាល់ទាត់​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ប្រកួត​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ ។​ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នោះ​ ជនជាតិ​រុ​ស្ស៊ី​ដែល​បាន​វាយតប​គ្នា​នោះ​ត្រូវ​បាន​ផាក់ពិន័យ​ដកហូត​សិទ្ធិ​ជា​បណ្តុះ​អាសន្ន​ គឺ​មាន​ន័យ​ថា​ក្រុមបាល់ទាត់​រុ​ស្ស៊ី​ នឹង​ត្រូវ​បាន​លុប​ចេញពី​ការ​ប្រកួត​ព្រឹត្តិការ​អឺ​រ៉ូ​នេះ​ ប្រសិនបើ​អ្នកគាំទ្រ​របស់​ពួក​គេ​នៅ​តែ​បង្ក​បញ្ហា​កាន់តែ​ច្រើន​នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​ ។​

​អ្នកគាំទ្រ​អង់គ្លេស​១១​នាក់​ត្រូវ​បាន​ឃុំខ្លួន​ដោយសារ​បង្ក​ហិង្សា​នៅ​ពេល​ការ​ប្រកួត​ចាប់ផ្ដើម​ ។​

​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​គឺ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ យ៉ាង​ហោច​ណាស់​មនុស្ស​ 36​ នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ លី​ល​(Lille)​ និង​ មនុស្ស​16​នាក់​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។​

​សរុប​មក​ ប៉ូ​លី​ស​បារាំង​បាន​ចាប់ខ្លួន​មនុស្ស​ជាង​ 300​ នាក់​ចាប់តាំងពី​ព្រឹត្តិការ​បាល់ទាត់​ Euro​ ចាប់ផ្តើម​ប្រកួត​ ។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួងមហាផ្ទៃ​បារាំង​បាន​ប្រកាស​ថា​៖​ «​មនុស្ស​១៩៦​នាំ​ទៅ​ឃុំខ្លួន​ ក្នុង​មន្ទីរឃុំឃាំង​របស់​សមត្ថកិច្ច​ ហើយ​មនុស្ស​៨​នាក់​ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធ​ធានា​គារ​ និង​៣​នាក់​ទៀត​ត្រូវ​បាន​ព្យួរទោស›› ​៕​ ប្រភព​:BBC

Share

Image
Image
Image