loader

CNRP​ ប្រកាស​ជំហរ​ប្រមូលផ្ដុំ​អ្នកគាំទ្រ​ រហូត​មាន​ដំណោះស្រាយ​នយោបាយ​

​ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ជំហរ​ប្រ​មូ​ផ្ដុំ​ ប្រជាពលរដ្ឋ​នៅ​មុខ​ទីស្នាក់ការ​របស់​ខ្លួន​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ រហូត​មាន​ដំណោះស្រាយ​ ។ ​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ដូចនេះ​ នៅ​ក្នុង​ការ​ធ្វើ​សេចក្ដីថ្លែងការណ៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៧​ មិថុនា​នេះ​ នៅ​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​នេះ​ នៅ​រាជធានី​ភ្នំពេញ​ គឺ​នៅ​ចំពោះ​មុខ​ប្រជា​ព​រដ្ឋ​ និង​អ្នក​សារព័ត៌មាន​ ។​

Yem-sovan
លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ

​លោក​ យឹ​ម​ សុវណ្ណ​ បាន​ថ្លែង​បញ្ជាក់​នូវចំនុច​សំខាន់ៗ​ជា​ច្រើន​ ដែល​ក្នុង​នោះ​បាន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​បន្ដ​ការ​ជួបជុំ​ជា​រៀង​រហូត​ លុះត្រាតែ​មាន​ដំណោះស្រាយ​ ជា​ផ្លូវ​ ការ​ ។​

​គណបក្សប្រឆាំង​នេះ​បន្ដ​ទៀត​ថា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​សង្ឃឹមថា​ ព្រះមហាក្សត្រ​ និង​អនុញ្ញាត​ឲ្យ​តំណាងរាស្ដ្រ​ចូល​គាល់​ ដើម្បី​ធ្វើ​សេចក្ដីរាយការណ៍​ ហើយ​អះអាង​ថា​ ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ទៅ​ព្រះមហាក្សត្រ​ និង​កំពុង​ប្រមូល​បន្ថែម​ទៀត​នេះ​ គឺជា​ ស្មារតី​ទទួលខុសត្រូវ​របស់​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​រូប​នេះ​ បាន​រិះគន់​ទៅ​លើ​មតិ​មួយ​ចំនួន​ដែរ​ថា​ ការ​ដាក់​លិខិត​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ថា​ ជា​ការ​បំពាន​រដ្ឋ​ធម្ម​នុ​ញ្ញា​ ។​

​យ៉ាងណា​ក៏​ដោយ​ មន្ដ្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​អះអាង​ថា​ទ្វារ​នៅ​តែ​ចំហរ​ ដើម្បី​បើក​ការ​ចរចារ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​រក្សា​ទុក​ដដែល​ ។​ ប៉ុន្ដែ​បាន​ព្រមាន​ថា​ការ​ចរចា​ណាមួយ​ដែល​និយាយ​ពី​ការ​ដោះ​លែង​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំខ្លួន​ នោះគឺមិន​អាច​ធ្វើ​បាន​ឡើយ​ ព្រោះ​ជា​រឿង​ជ្រែ​ត​ជ្រែកចូល​ប្រព័ន្ធ​តុលាការ​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x