អង់គ្លេស៖ អ្នកតំណាងរាស្ត្រស្រីម្នាក់នៃប្រទេសអង់គ្លេសត្រូវបានបាញ់សម្លាប់ នៅពេលលោកស្រីកំពុងចុះឃោសនា ដើម្បីនិយាយពីសារសំខាន់និង ផលលំបាកដែលអង់គ្លេស ត្រូវចាកចេញពី សហគមន៍ អឺរ៉ុប ។
បណ្ដាញផ្សាយព័ត៌មាន BBC រាយការណ៍ថា បន្ទាប់ការបាញ់សម្លាប់ លោកស្រី Jo Cox លោកនាយករដ្ឋមន្ត្រីដាវិដ ខមម្រូន ប្រកាសព្យួរការបោះប្រជាមតិ ។
លោកស្រី Jo Cox អាយុ៤១ឆ្នាំ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី១៦ មិថុនា លើ កំណាត់ផ្លូវមួយ នៅតំបន់ភាគខាងជើង នៃប្រទេស ។ តាមប្រភពដែលនេះ ខ្មាន់កាំភ្លើងត្រូវបាន សមត្ថកិច្ចចាប់ខ្លួនភ្លាមនៅពេលនោះ ។
នេះជាការសម្លាប់ អ្នកនយោបាយ អង់គ្លេស លើកទី២ ចាប់តាំងពីឆ្នាំ ១៩៩០ ដែលករណីដូចនេះបានកើតឡើងម្ដង នៅភាគខាងជើងប្រទេស ។ អ្នកនយោបាយមានកូន២នាក់នេះ គឺជាអ្នកតំណាងរាស្ត្រ នៃគណបក្សប្រឆាំង គឺគណបក្សការងារ ៕ ប្រភព:BBC