en     km
en     km

ក្រសួងមហាផ្ទៃ​បដិសេធ​មិន​បាន​ប្រើ​ច្បាប់​ NGO​ គាបសង្កត់​អង្គការ​សមាគម​

Share

ភ្នំពេញ៖ ​ក្រសួងមហាផ្ទៃ​បដិសេធ​ថា​រដ្ឋាភិបាល​មិន​បាន​ រំលោភ​អំណាច​ទៅ​លើ​អង្គការ​ សមាគម​ តាម​រយៈ​ប្រើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​នោះ​ទេ​ ។​ សម្រាប់​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​  ដែល​វិទ្យុ​ស្ត្រី​សុំ​ធ្វើការ​ឆ្លើយ​តប​បាន​និយាយ​ថា​ គឺជា​ការ​ព្រួយបារម្ភ​ ព្រោះ​ដំណើរ​ទៅ​ការ​ចាប់​ដំណើរ​ ធ្វើ​ទុក្ខទោស​ មាន​ជា​សញ្ញា​ ខ្លះ​ហើយ​ ។​ កញ្ញា​ ឆេ​ង​ ណា​តា​រាយការណ៍​ព័ត៌មាន​នេះ​៖

Ministry-of-interior-text
ការ​ច្រានចោល​របស់​ក្រសួងមហាផ្ទៃ​នា​ពេល​នេះ​បន្ទាប់​ពី​ មាន​មជ្ឈដ្ឋាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ធ្វើ​បទ​សម្ភាសន៍​ពាក់ព័ន្ធ​ និង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ ចាត់​ទុក​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​បាន​រំលោភ​លើ​មាត្រា​ជា​ច្រើន​នៃ​រដ្ឋធម្មនុញ្ញ​ ។​

​មជ្ឈដ្ឋាន​សារព័ត៌មាន​ទាំងនោះ​ថា​ច្បាប់​ស្ដី​ពី​អង្គការ​នេះ​បង្ក​ឱ្យ​ រដ្ឋាភិបាល​ងាយ​រំលោភ​អំណាច​ដោយ​ ប្រើប្រាស់​មាត្រា​នានា​ដើម្បី​គំរាមកំហែង​ និង​ដាក់​ទណ្ឌកម្ម​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ នីតិរដ្ឋ​ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​ ១៥​ មិថុនា​ ឆ្នាំ​២០១៦​ នេះ​ បាន​បញ្ជាក់​ថា​៖​ «​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ ក្រសួងមហាផ្ទៃ​ សូម​ធ្វើការ​បដិសេធ​នូវ​រាល់​ ការ​លើក​ឡើង​គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ត្រឹមត្រូវ​ និង​មិន​សម​ហេតុផល​ ក្នុង​ចេតនា​មូល​បង្កាច់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​»​ ។​

​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា​ រដ្ឋាភិបាល​បាន​ចាត់​ទុក​សមាគម​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​គឺជា​ដៃគូ​មួយ​ដ៏​សំខាន់​ និង​ជា​ដៃគូ​ដ៏​មាន​សារសំខាន់​ មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​ប្រទេស​ជាតិ​។​

​ក្រសួងមហាផ្ទៃ​បន្ត​ថា​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​មិន​មាន​គោលបំណង​ និង​គោលដៅ​ណាមួយ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​ និង​ធ្វើ​សកម្មភាព​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ រួម​ទាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឡើយ​។​

​ឆ្លើយ​តប​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​  តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ត្រី​ លោក​ យង់​ គិ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ចាប់តាំងពី​ច្បាប់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ប្រកាស​ឱ្យ​ប្រើប្រាស់​ លោក​សង្កេត​ឃើញ​ថា​ មិន​ទាន់​មានការ​គាបសង្កត់​ ឬ​គំរាមកំហែង​ពី​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​ ។​

​បែប​នេះ​ក្តី​ លោក​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា​នា​ពេល​ខាង​មុខ​ ជា​ពិសេស​នៅ​អំឡុង​ពេល​បោះ​ឆ្នោត​ច្បាប់​នេះ​ អាច​នឹង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ និង​ការងារ​បោះ​ឆ្នោត​ជាដើម​ ដោយសារ​តែ​មាត្រា​ខ្លះ​បកស្រាយ​មិន​បាន​ច្បាស់លាស់​ ។​

​លោក​ យង់​ គិ​ម​អេ​ង​ ៖​ «​នៅ​ពេល​ដែល​គាត់​ចេញ​សេចក្តីថ្លែងការណ៍​ សំខាន់​សង្គម​ស៊ី​វិល​ធម្មតា​ ចេញ​សេចក្តីថ្លែងការណ៍​ហើយ​ ហើយដោយ​សារ​តែ​ភាព​ឯករាជ្យ​ អ​ព្យា​ក្រិ​ត្យ​ហ្នឹង​គឺ​នៅ​ក្នុង​នៅ​ក្នុង​ច្បាប់​អត់​បាន​និយាយ​ឱ្យ​ច្បាស់​ថា​ ស្អី​ជា​ឯករាជ្យ​ស្អី​ជា​អ​ព្យា​ក្រិត​ ហើយ​ធម្មតា​កាលណា​តែ​ការ​រក​ឃើញ​របស់​សង្គម​ស៊ី​វិល​ កាលណា​តែ​សង្គម​ស៊ី​វិល​ចេញ​សេចក្តីថ្លែងការណ៍​ទៅ​គឺ​គាត់​តែង​ថា​អត់​ឯករាជ្យ​ អត់​អ​ព្យា​ក្រិ​ត្យ​អី​អ​ញ្ចឹ​ង​ទៅ​ អ​ញ្ចឹ​ង​អាច​គាត់​(​សង្គម​ស៊ី​វិល​)​ជាប់ពិរុទ្ធ​»​ ។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ សង្កេត​ឃើញ​ថា​ ការ​អន្តរាគមន៍​ថ្មី​នេះ​មក​លើ​អង្គការ​សង្គម​ស៊ី​វិល​ ដូច​ករណី​អង្គការ​លី​កាដូ​ដែល​បាន​ចេញ​របាយការណ៍​ ស្តី​ពី​អ្នកទោស​មនសិកា​ ត្រូវ​បាន​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ប្រកាស​ ឱ្យ​ពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ NGO​ និង​ឯករាជ្យ​ភាព​សង្គម​ស៊ី​វិល​គឺ​អាច​ជា​គំនាប​មួយ​ទៅ​ហើយ​  ។​

​លោក​ សន​ ជ័យ​ បន្ត​ថា​ ក្រៅពី​នោះ​ក៏​មាន​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្នុង​ការ​បកស្រាយ​ដោយ​មន្ទិល​ នៅ​ពេល​ដែល​អង្គការ​សង្គម​ស៊ី​វិល​ចេញ​សេចក្តីថ្លែងការណ៍​ ឬ​របាយការណ៍​អ្វីមួយ​ ទាក់ទង​នឹង​ស្ថាន​នយោបាយ​ តែ​មានការ​បកស្រាយ​ថា​សង្គម​ស៊ី​វិល​ធ្វី​នយោបាយ​ ។​

​លោក​ សន​ ជ័យ​៖«​ក៏​ប៉ុន្តែ​កុំ​ភ្លេច​ថា​អ្វី​ដែល​ NGO​ ធ្វើ​គ្រាន់តែ​ជា​ការ​វិភាគ​ គ្រាន់តែ​ជា​ការ​ឃ្លាំមើល​ស្ថានភាព​នយោបាយ​តែ​ប៉ុណ្ណោះ​ អ​ញ្ចឹ​ង​ហើយ​ធ្វើ​ឱ្យ​មានការ​បកស្រាយ​តែ​ប៉ុណ្ណោះ​ ហើយ​យើង​បារម្ភ​ថា​អន្តរាគមន៍​ខ្លះ​ វា​នាំ​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ដោយ​ខុស​ អ​ញ្ចឹ​ង​បើសិនជា​ក្រសួងមហាផ្ទៃ​មហា​អំពី​ការ​អនុវត្ត​ច្បាប់​ ដោយ​ត្រឹមត្រូវ​យើង​សាទរ​ ក៏​ប៉ុន្តែ​សូមកុំ​ឱ្យ​មានការ​បកស្រាយ​ច្បាប់​ដោយ​ខុស​ទៅ​និយម​ន័យ​ច្បាប់​ ដោយ​ស្ថាន​ប័ន​រដ្ឋាភិបាល​មួយ​ចំនួន​»​។​

​ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ត្រូវ​បាន​តាក់តែង​ឡើង​មាន​៩​ជំពូក​ និង​៣៩​មាត្រា​ ។​ មុន​ពេល​រដ្ឋសភា​អនុម័ត​ សង្គម​ស៊ី​វិល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​មិន​ឱ្យ​អនុម័ត​ ដោយ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​លើក​ឡើង​ថា​ ច្បា​ប់រិត​ត្បិត​សេរីភាព​ និង​ការ​បញ្ចេញមតិ​របស់​ពួក​គេ​ ។​

​តែ​យ៉ាងណាមិញ​ច្បាប់​នេះ​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ដោយ​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​រូប​ដោយ​ពុំ​មាន​វត្តមាន​ គណបក្សប្រឆាំង​ ៕​   

Share

Image Not Found
Image

ព័ត៌មានទាក់ទង