en     km
en     km

​អា​មេ​រិ​ក​នឹង​ផ្ដល់​ជំនួយ ​២២០ ​លាន​ដុល្លារ​ឱ្យ​អ៊ុយ​ក្រែ​ន​

Share

​វ៉ា​ស៊ិ​ន​តោន​៖​ សេត​វិមាន​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​របស់​លោក​ អូ​បា​ម៉ា​ នឹង​ផ្តល់​ជំនួយ​ ២២០​ លាន​ដុល្លា​ឱ្យ​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​នេះ​ ដែល​ជា​ជំនួយ​លើ​ដំបូង​របស់​អា​មេ​រិ​ក​សម្រាប់​ប្រទេស​អឺរ៉ុប​ខាងកើត​ ដែល​ធ្លាប់​ជា​អតីត​រដ្ឋ​មួយ​នៃ​សម័យកាល​របស់​សហភាព​សូ​វៀត​។​

Uk-pre
​នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក​ Volodymyr​ Groysman​ ថ្លែងកាណ៍នៅមុខសេតវិមានវ៉ាស៊ិនតោន។រូបភាពពីReuters​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ លោក​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe​ Biden​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក​ Volodymyr​ Groysman​ កាលពី​ថ្ងៃ​ពុធ​ថា​ ជំនួយ​ថ្មី​នេះ​ គឺ​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ជំហាន​ដំបូង​របស់​គណៈរដ្ឋមន្ត្រី​ Groysman​ ដែល​បាន​ចូល​កាន់​តំនែង​រយៈពេល​២​ខែ​ទៅ​មកនេះ​។​

ប្រទេស​អ៊ុយ​ក្រែ​ន​ បាន​ប្រកាស​តៀម​ខ្លួន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​ពេល​ខាង​មុខ​នេះ​ ដែល​ បញ្ហា​នេះ​ ធ្វើ​ឱ្យ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ ស្វាគមន៍​ហើយ​សន្យា​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ប្រទេស​អតីត​កុំ​ម្មុ​យ​និ​ស្ត​មួយ​នេះ​ ខណៈ​រង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​រុ​ស្ស៊ី​ (​អតីត​សហភាព​សូ​វៀត​)​។​

ប្រភព​:Reuters

Share

Image
Image
Image