en     km
en     km

មន្ត្រី​សិទ្ធិ​មនុស្ស​ត្រូវ​បាន​នាំ​ខ្លួន​ចូល​តុលាការ​ជា​ថ្មី​ម្តងទៀត​ ខណៈ​នាង​ ខុ​ម​ ចាន់​តារា​ទី​ ក៏​ចូលខ្លួន​ផង​ដែរ​

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ២​ រូប​ ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ក៏​ត្រូវ​ហៅ​ចូលខ្លួន​មក​កាន់​តុលាការ​ផង​ដែរ​។​

Achok-16-06-16-thum
លោកស្រី លឹម មុនី កាលចូលសវនាការនៅសាលាឧទ្ធរណ៍។

​តាម​អ្នករាយការណ៍​ព័ត៌មាន​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​បានឱ្យ​ដឹង​ថា​ លោកស្រី​ លឹ​ម​ មុនី​ ត្រូវ​បាន​នាំ​ខ្លួន​ចូល​សវនាការ​នៅ​ម៉ោង​ ៨​ ព្រឹក​ ហើយ​លោក​ យី​ សុខ​សាន​ និង​ត្រូវ​ខ្លួន​នៅ​ម៉ោង​បន្ត​ទៀត​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មន្ត្រី​សមាគម​ន​អា​ដ​ហុ​ក​ទាំង​ពីរ​នាក់​នេះ​ ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហៅ​មក​សាកសួរ​ ក្នុង​សំនុំរឿង​របស់​នាង​ ខុ​ម​ ចាន់​តារា​ទី​ ពី​បទ​សូកប៉ាន់​សាក្សី​  ហើយ​ជាមួយ​គ្នា​នេះ​ នាង​ស្រី​ មុំ​ ក៏​ត្រូវ​ចូលខ្លួន​ផង​ដែរ​នៅ​ម៉ោង​៩​ព្រឹក​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ដ​ដែរ​នេះ​ ក៏​បាន​កោះហៅ​លោក​ នី​ ចរិយា​ អគ្គ​លេខា​ ធិ​ការ​រង​គ​.​ជ​.​ប​ ចូលខ្លួន​បំភ្លឺ​ករណី​ដូច​មន្ត្រី​សមាគម​ន​អា​ដ​ហុ​ក​ផង​ដែរ​។​ ប៉ុន្តែ​លោក​ នី​ ចរិយា​ បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​ ព្រោះតែ​អវត្តមាន​មេធាវី​។

​សូម​ជំរាប​ថា​ លោក​ នី​ សុខា​ និង​ណៃ​ វង់​ដា​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ក៏​ស្ថិត​នៅ​ក្នុង​បទ​ចោទ​ដូច​អ្នកស្រី​ លឹ​ម​ មុនី​ និង​លោក​ យី​ សុខ​សាន​ផង​ដែរ​។​ តាម​បទ​ចោទ​នេះ​ បើ​រក​កំហុស​ឃើញ​គឺ​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ ៤​រូប​ និង​លោក​ នី​ ចរិយា​ អាច​នឹង​មានទោស​ពី​ជាប់​ពន្ធនាគារ​ពី​ ៥​ ទៅ​ ១០​ ឆ្នាំ​ ក្រោម​មាត្រា​ ២៩​ និង​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ទោះ​យ៉ាងនេះ​ក្តី​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​យល​ឃើញ​ថា​ សំណុំរឿង​នេះ​ជា​រឿង​នយោបាយ​។​

Share

ព័ត៌មានទាក់ទង

Image