ភ្នំពេញ៖ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៦នេះ ជាខួបទី ៥៤ ឆ្នាំហើយ ដែលតុលាការអន្តរជាតិ ICJ បានបានប្រកាសសាលដីកាសម្រេចឲ្យកម្ពុជាឈ្នះក្តីប្រទេសថៃ អំពីសំណុំររឿងព្រះវិហារនៅឆ្នាំ ១៩៦២ ។ បណ្ដឹងប្រឆាំងថៃឈ្លានពានលើទឹកដីប្រាសាទ ព្រះវិហារកម្ពុជា ធ្វើឡើងដោយព្រះករុណាព្រះបាទនរោត្ត មសីហនុ។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរមានប្រសាសន៍ថា ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ជាសករាជមួយបានបង្ហាញពីភាពជោគជ័យរបស់ខ្មែរ ក្នុងសម័យសង្គមរាស្ត្រនិយមដែលប្រជាពលរដ្ឋគួរចងចាំ ។
តើមានកត្តាអ្វីខ្លះនាំឱ្យប្រទេសកម្ពុជាឈ្នះក្តីនេះ ហើយមានប្រវត្តិរឿងក្ដីដូចម្ដេច? ដើម្បីជ្រាបសូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន ជាមួយលោក សំបូរ មាណ្ណារ៉ា ដូចតទៅ៖