en     km
en     km

​លោក​ សម​ រ​ង្ស៊ី​៖ ​មេដឹកនាំ​ផ្តាច់​ការ​គួរ​កែខ្លួន​ដើម្បី​ទទួល​ជំនួយ​អន្តរជាតិ​ និង​ជួយ​អភិវឌ្ឍន៍​សង្គម​

Share

ភ្នំពេញ៖ ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​ផ្តល់​គំនិត​ថា​ មេដឹកនាំ​ត្រូវ​ចេះ​កែខ្លួន​ដោយ​ចាប់ផ្តើម​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ ដើម្បី​ទទួល​បាន​ជំនួយ​បរ​ ទេស​បន្ត​។​ តែ​យ៉ាងណា​ក្តី​ មន្ត្រី​នៃ​គណបក្ស​ប្រជាជន​ថា​ បើ​ទោះបី​បរទេស​ផ្តាច់ជំនួយ​ក៏​រដ្ឋាភិបាល​មាន​ខ្ទង់ចំណាយ​ផ្ទាល់ខ្លួន​សម្រាប់​ធានា​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ដែរ​។​

 

sam-&EU
​រូបភាពពី Facebook លោក សម រង្ស៊ី។
លោក​ សម​ រ​ង្ស៊ី​ បាន​ឆ្លៀត​ផ្ញើ​សារ​ផ្តល់​ជា​គំនិត​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ទី​១៤​មិថុនា​ម្សិលមិញ​ថា​ មេដឹកនាំ​ប្រទេស​គួរតែ​យក​ជម្រើស​កែខ្លួន​ជា​បណ្ដើរ​ ហើយ​ទទួលយក​នូវ​គំនិត​របស់​គេ​ជា​ជាង​បន្ត​កាន់​អំណាច​បែប​ផ្ដាច់​ការ​ ដែល​លោក​ថា​ បើ​កែខ្លួន​គឺ​អាច​ទទួល​ជំនួយ​បន្ត​ពី​ប្រទេស​ជឿនលឿន​ ខាង​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ។​

​ប្រធាន​បក្ស​ប្រឆាំង​ដែល​កំពុង​រង​បណ្តឹង​ចំនួន​ ៤​ នៅ​តុលាការ​កម្ពុជា​រូប​នេះ​បាន​វាយប្រហារ​ថា​ ជា​ការ​ពិត​មេដឹកនាំ​ផ្ដាច់​មិន​ខ្វល់​ពី​ទុក្ខសោក​របស់​ប្រជាជន​នោះ​ទេ​ ។​

ក្នុង​ន័យ​នេះ​ លោក​បាន​លើក​ពី​គុណសម្បត្តិ​នៃ​ជំនួយ​បរទេស​ថា​ សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ជំនួយ​ គឺ​មាន​បំណង​ល្អ​ក្នុង​ការ​ជម្រុញ​ប្រទេស​ក្រីក្រ​ដែល​ទទួល​ជំនួយ​នោះ​ ចេះ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​នឹង​នាំ​មក​នូវ​អភិបាលកិច្ច​ល្អ​។​ លោក​ សម​ រ​ង្ស៊ី​៖«​ជំនួយ​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នេះ​ហើយ​ បាន​ផ្តល់​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ដោយ​ជំរុញ​ឱ្យ​ទីផ្សារ​កា​ងារ​ធំ​ទូលំទូលាយ​ មាន​លក្ខណៈ​អនុគ្រោះ​សម្រាប់​ទំនិញ​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា​។​កិច្ច​សហប្រតិបត្តិការ​ល្អ​ ក៏​អនុគ្រោះ​ដល់​ការ​វិនិយោគ​ខ្នាត​ធំៗ​ប្រកបដោយ​គុណភាព​ នឹង​នាំ​មក​នូវ​ការងារ​ល្អៗ​ ជំនាញ​ខ្ពស់​ ប្រាក់ខែ​ច្រើន​សម្រាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​»​។​

បើ​ទោះជា​យ៉ាងណា​ សារ​របស់​លោក​ សម​ រ​ង្ស៊ី​ មិន​បាន​និយាយ​ចំ​ឈ្មោះ​ មេដឹកនាំ​ប្រទេស​ណាមួយ​នោះ​ទេ​ ដោយ​រួម​ទាំង​កម្ពុជា​ផង​ដែរ​។​

ប៉ុន្តែ​អ្វី​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​លើក​ឡើង​ គឺ​បន្ទាប់​ពី​សភា​សហភាព​អឺរ៉ុប​បាន​ព្រមាន​ផ្ដាច់ជំនួយ​ មក​កាន់​កម្ពុជា​ ប្រសិនបើ​កម្ពុជា​មិន​ដើរទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ ។​

ឆ្លើយ​តប​ទៅ​និង​សារ​នយោបាយ​របស់​មេ​ដឹក​បក្ស​ប្រឆាំង​ខាងលើ​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា​ សារ​នយោបាយ​នេះ​មាន​លក្ខណ​កេង​ចំណេញ​ ព្រោះ​ជា​ចេតនា​របស់​លោក​ សម​ រ​ង្ស៊ី​ គឺ​ចង់ឱ្យ​រដ្ឋាភិបាល​ទទួល យក​ជំនួយ​ដើម្បី​ជា​ថ្នូរ​ឱ្យ​លោក​បាន​ចូល​ស្រុក​វិញ​ ។​ ដែល​ប្រ​ ការ​នេះ​លោក​ ថា​គឺ​ខុស​នីតិវិធី​ច្បាប់​។​

sok-Eysan-02
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

យ៉ាងណាមិញ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បង្ហាញ​ជំហរ​ថា​ បើ​ទោះបីជា​ម្ចាស់​ជំនួយ​សហ​គម​អឺរ៉ុប​ព្រមាន​កាត់​ជំនួយ​ក្តី​ ក៏​លោក​ថា​កម្ពុជា​គ្មាន​អ្វី​ជា​ក្តី​បារម្ភ​អ្វី​នោះ​ទេ​ ព្រោះ​រដ្ឋាភិបាល​មាន​ខ្ទង់ចំណាយ​ផ្សេងៗ​ ដើម្បី​ធានា​រក្សា​នូវ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​ លោក​ សុខ​ ឥ​សាន្ត​៖​ «​រដ្ឋាភិបាល​លោក​ដឹង​កម្លាំង​ហើយ​ បើ​សហគមន៍​អឺរ៉ុប​មិន​ផ្តល់​ជំនួយ​ទេ​ គេ​មាន​ផ្នែក​ផ្សេងៗ​ទៀត​ដែល​គេ​ធានា​រ៉ាប់រង​នូវ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ គេ​មិនមែន​អត់​គិតគូរ​ពី​ផលប្រយោជន៍​នោះ​ទេ​»​។​
​កាលពី​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ដោយ​សំដី​ធ្ងន់ៗ​ថា​ លោក​មិន​ខ្វល់​ពី​ការ​កាត់​ជំនួយ​របស់​បរ​ ទេស​នោះ​ទេ​។​ លោក​ថា​ នៅ​ពេល​កាត់​ជំនួយ​គឺ​អង្គការក្រៅរដ្ឋាភិបាល​នោះ​ទេ​ ដែល​ត្រូវ​ប៉ះពាល់​មុនគេ»
​។​ 

លោកនាយក​រដ្ឋមន្ត្រី​ក៏​ថ្លែង​លើក​សរសើរ​ពី​គុណសម្បត្តិ​ជា​ច្រើន​របស់​ប្រទេស​ចិន​ ដែល​ជា​ប្រភព​ប្រាក់​កម្ចី​ចម្បង​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​អាស៊ី​ ប៉ុន្តែ​លោក​ថា​ លោក​មិន​នៅ​ក្រោម​ឥទ្ធិពល​ចិន​ឡើយ​។​

​យ៉ាងនេះ​ក្ដី​អ្នកវិភាគ​សង្គម​ និង​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​លើក​ឡើង​ថា​ ប្រសិនបើ​សហគមន៍​អឺរ៉ុប​ពិតជា​ផ្តាច់ជំនួយ​មែន​នោះ​ គឺ​មហន្តរាយ​នឹង​កើត​មាន​ឡើង​ដល់​ពលរដ្ឋ​ខ្មែរ​៕

Share

ព័ត៌មានទាក់ទង

Image