រដ្ឋមន្ត្រីនៃសមាគមអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយលើកឡើងពីការព្រួយបារម្ភអំពីភាពតានតឹង កាន់តែកើនឡើង ដោយសារជំលោះសមុទ្រចិន ខាងត្បូង ដែលជំលោះនេះ ជាមួយប្រទេសចិន ។
តាមទីភ្នាក់ងារសារព័ត៌មាន AP សេចក្ដីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានធ្វើឡើងកាលពីយប់ថ្ងៃ អង្គារទី១៤ មិថុនា បន្ទាប់ពីបានបិទបញ្ចប់កិច្ចប្រជុំមួយជាមួយសមភាគីចិន នៅទីក្រុង Yuxi ភាគខាងត្បូងប្រទេសចិន ។
សេចក្ដីថ្លែងការណ៍នេះ បានលើកឡើងថា៖ «ជំលោះនេះ គឺក្រុមសមាគមមិនអាច ព្រងើយកន្តើយចំពោះ អ្វីដែលបានកើតឡើង នៅសមុទ្រចិនខាងត្បូង ដែលជាបញ្ហាសំខាន់នៃការកំណត់ ទំនាក់ទំនង រវាងអាស៊ាន និងចិន ។ យើងសូមសម្ដែង ការព្រួយបារម្ភយ៉ាងខ្លាំងស្ថានភាពកាន់តែតានតឹង ដែលអាចបំផ្លាញ សន្តិភាព ស្ថិរភាព និងសន្តិសុខតំបន់» ។
ចិន ប្រកាសថាខ្លួនបានស្ថាបនា កោះសិប្បនិម្មិត រាប់រយហិចតា លើកោះសមុទ្រចិនខាងត្បូង រួចហើយ ។ ប៉ុន្តែ តាមរបាយការណ៍យោធា របស់អាមេរិក គឺកោះដែលចិនស្ថាបនាឡើង គឺចិន បានយកកាំភ្លើងធំ និងយន្តហោះចម្បាំង ជាច្រើនគ្រឿងដាក់ពង្រាយលើតំបន់នោះ ៕
ប្រភព:AP