ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុស្ត្រី FM 102 លើប្រធានបទចំនួន ២ គឺមួយថាតើកម្ពុជា ស្ថិតក្នុងអំណាចប្រមូលផ្ដុំឬ អំណាចអត្តាធិបតេយ្យ និង មួយទៀត និយាយពីមេដឹកនាំបក្សកាន់អំណាច ចង់ចរចាតែ ត្រូវលើកឡើងពីការតាក់តែងច្បាប់ថ្មីៗ ។
ជុំវិញ ប្រធានបទ២នេះ លោក សូ ចន្ថា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ បកស្រាយថា អំណាចប្រមូលផ្ដុំនៅកម្ពុជា គឺជាអំណាចបែបអត្តាធិបតេយ្យនិយម ។
ចំពោះ ប្រធានបទទី២ វិញ លោកថា គេត្រូវគិតពីបញ្ហាជាតិជាធំ តែលោករំពឹងថា ការតាក់តែងច្បាប់ ដើម្បីការពារបុព្វសិទិ្ធអតីតមេដឹកនាំ គឺល្អដែរព្រោះអាចធ្វើមេបក្សប្រឆាំងវិលចូលប្រទេសវិញ ។ យ៉ាងណាលោក ព្រមានថាប្រយ័ត្នជួបហានិភ័យ ដល់មនុស្សជំនាន់ក្រោយ ។
សូមស្ដាប់បទសម្ភាសន៍ រវាងលោក នួន បូរិន អ្នកគ្រប់គ្រងព័ត៌មាន នៃវិទ្យុស្ត្រី ជាមួយលោក សូ ចន្ថា ដូចតទៅ ៖