en     km
en     km

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ជួប​ជាមួយ​សម​ភាគី​អាស៊ាន​ចំ​ពេល​សមុទ្រ​ចិន​ខាងត្បូង​បន្ត​តានតឹង​

Share

​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ និង​សម​ភាគី​នៃ​សមាគម​អាស៊ី​អា​គ្នេ​យ៌​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ យូ​ ស៊ី​ (YUXI)​ ប្រទេស​ចិន​ចំ​ពេល​ក្រុង​ប៉េ​កាំ​ង​ ព្យាយាម​បង្វែង​ការ​ព្រួយបារម្ភ​ ករណី​ជម្លោះ​នៃ​សមុទ្រ​ខាងត្បូង​ ដែល​ចិន​បាន​ចូលលុក​លុយ​ផ្នែក​ខ្លះ​រួច​ហើយ​ ។

china-affair
រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ Wang​ Yi​

តាម​ទីភ្នាក់ងារសារព័ត៌មាន​ AP​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ Wang​ Yi​ បាន​ថ្លែង​នៅ​ឯ​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ភាគី​ពាក់ព័ន្ធ​ករណី​ជម្លោះដែនសមុទ្រ​គួរតែ​ មានគំនិត​រួម​គ្នា​ហើយ​ផ្ដើម​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដោយ​ ភាព​រាក់ទាក់​ ។​

​ប្រទេស​ ៤​ក្នុង​ចំណោម​១០​ប្រទេស​នៃ​សមាគម​អាស៊ាន​ គឺ​ប្រទេស​ ហ្វី​លី​ពី​ន​ វៀតណាម​ ព្រុយ​ណេ​ និង​ ម៉ា​ឡេ​ស៊ី​ បាន​ប្រកាស​ថា​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ គឺជា​ដែនទឹក​របស់​ពួក​គេ​ ហើយ​ ចិន​ក៏​ប្រកាស​ដែរ​ថា​គឺ​ដែនទឹក​ប្រវត្តិសាស្ត្រ​ចិន​ យូរ​ពាន់​ឆ្នាំ​ហើយ​ ។

​យ៉ាងណា​ក៏​ដោយ​ ជំ​លោះ​នេះ​ត្រូវ​បាន​ ក្រុង​ម៉ានីល​នាំ​ទៅ​កាន់​ម​ជ្ឈឹ​ត្ត​ការ​ អង្គការសហប្រជាជាតិ​ ដោយ​ប្ដឹង​ក្រុង​ប៉េ​កាំ​ង​ ថា​បាន​រំលោភ​យក​ដែនទឹក​របស់​ខ្លួន​ ហើយ​ពេល​នេះ​ ក្រុង​ម៉ានីល​កំពុង​រង់ចាំ​សេចក្ដីសម្រេច​ របស់​តុលាការអន្តរជាតិ​ ដែល​គេ​រំពឹង​ថា​នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ខាង​មុខ​នេះ​ ខណៈ​ចិន​ ថ្លែង​បដិសេធ​ថា​មិន​ទទួលយក​សេចក្ដីសម្រេច​ ណាមួយ​ឡើយ​ ។​

​តំបន់​កោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ចិន​ចូលលុក​លុយ​បាន​ខ្លះ​ គឺជា​តំបន់​មាន​ធនធាន​រ៉ែ​ និង​ សំបូរ​ដោយ​ត្រី​សមុទ្រ​ គ្រប់​ប្រភេទ​ ៕​ ប្រភព​:CNA​

Share

ព័ត៌មានទាក់ទង

Image