en     km
en     km

នាយក TI​ កម្ពុជា​ក្រើន​រំ​ឮ​ក​ពលរដ្ឋ​ និង​មន្ដ្រី​សេវា​សាធារណៈ​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

Share

​ភ្នំពេញ៖ លោក​ ព្រាប​ កុ​ល​ ថា​ពលរដ្ឋ​ និង​មន្ដ្រី​សេវា​សាធារណៈ​រូប​ណា​ ដែល​ទទួល​ប្រាក់​លើស​ចំនួន​កំណត់​ក្នុង​តារាង​តម្លៃ​សេវា​ ឬ​ទទួល​ប្រាក់​ដោយ​ស្ម័គ្រចិត្ត​ ពី​ប្រជាពលរដ្ឋ​ គឺ​ស្មើ​ និង​ការ​សូកប៉ាន់​ ដែល​មានទោស​ដូច​មន្ត្រី​ទទួល​ប្រាក់​សំណូក​ដែរ​ ។​

​នាយក​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ព្រាប​ កុ​ល​ នៅ​ថ្ងៃ​អង្គា​រ៍​ ទី​១៤​ មិថុនា​នេះ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​ក្រើនរំលឹក​ដល់​មន្ដ្រី​អត្រានុកូលដ្ឋាន​ ប៉ូ​លី​ស​រដ្ឋបាល​ មេ​ភូមិ​ ឬ​មេឃុំ​ ចៅសង្កាត់​ កុំអោយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ក្នុង​សេវា​រដ្ឋបាល​សាធារណៈ​ ឬ​យក​ប្រាក់​ថ្លៃ​សេវា​គ្រប់​ប្រភេទ​លើស​ចំនួន​ឡើយ​ ។​

ទន្ទឹម​នេះ​ លោក​ ក៏​បាន​ផ្ញើ​សារ​ ដល់​ប្រជាពលរដ្ឋ​ថា​ មិន​ត្រូវ​ចេះ​តែ​ឲ្យ​ប្រាក់​ តាម​ចំនួន​ដែល​មន្ដ្រី​ទាមទារ​ តាម​អំពើ​ចិត្ត​នោះ​ឡើយ​ គឺ​ត្រូវ​ឲ្យ​ទៅ​តាម​តម្លៃ​កំណត់​ ដោយ​ក្រសួង​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ហើយ​បើ​ពលរដ្ឋ​អោយប្រាក់​លើស​ចំនួន​កំណត់​ ដោយ​ការ​ស្ម័គ្រចិត្ត​ គឺ​ ស្មើនឹង​ការ​សូកប៉ាន់​មន្ដ្រី​ ដែល​មានទោស​ដូច​ទៅ​នឹង​មន្ដ្រី​ទទួល​ប្រាក់​សំណូក​ដែរ​ ។​

​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​នេះ​គឺ​លោក​ ព្រាប​ កុ​ល​ ថាបើ​អង្គការ​តម្លាភាព​ ទទួល​បាន​ព័ត៌មាន​ ឬ​ភស្ដុ​តាង​ថា​ មន្ដ្រី​ណាមួយ​បង្ខំ​ ឲ្យ​ពលរដ្ឋ​បង់ប្រាក់​លើស​ ឬ​យក​ប្រាក់​លើស​ នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​ផ្លូវច្បាប់​ ដែល​មិន​អាច​អនុគ្រោះ​ ជា​ដាច់ខាត​ ។​

​នាយក​អង្គការ​តម្លាភាព​រូប​នេះ​ ក៏​បាន​សម្ដែង​ការ​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​រូប​ណា​ដែល​បានដឹង​ ឬឃើញ​មានការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផ្សេងៗ​ទាក់ទង​ទៅ​នឹង​សេវា​សាធារណៈ​នោះ​ សូម​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ ១២៩២​ ឬ​ ៧៧៧៧៕​

preap-kol-text
រូបភាពពី៖ Facebook នាយក​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ព្រាប​ កុ​ល

Share

Image
Image
Image