loader

សម្ដេច​ ហ៊ុន​ សែន​៖​ បើ​ការ​ចរចា​និយាយ​ពី​ការ​តាក់តែង​ច្បាប់​ថ្មីៗ​គឺ​ CPP​ យល់ព្រម​ភ្លាម​

​ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហើប​ពី​សេណា​រូ​យូ​ថ្មី​មួយ​ថា​  បើ​ការ​ចរចា​និយាយ​ពី​ការ​តាក់តែង​ច្បាប់​ថ្មី​គឺ​ CPP​ យល់ព្រម​ភ្លាម​ ដែល​សម្ដេច​ថា​ជា​បញ្ហា​របស់​ជាតិ​មិនមែន​ ជា​រឿង​របស់​បុគ្គល​ ។​

Hun-Sen13
សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន នៅ​ក្នុង​ កម្មវិធី​ប្រគល់​សញ្ញាបត្រ​ ដល់​ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​ មិថុនា​

​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​ មិថុនា​ នៅក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ ដល់​ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ។​ ​សម្ដេច​មាន​ប្រសាសន៍​ថា​ជាង​ពាក់កណ្តាល​ជីវិត​របស់​សម្ដេច​ គឺ​ការ​ចរចា​ គេ​និយាយ​ ក្នុង​កម្រិត​មួយ​អាច​ ចរចា​បាន​ គឺ​គេ​មិន​និយាយ​ ខុស​ប្រធានបទ​នោះ​ទេ​ ។​

​សម្ដេច​ ហ៊ុន​ សែន​ ៖​ «​ម៉ា​ជីវិត​ ជាង​ពាក់កណ្ដាល​ជីវិត​របស់ខ្ញុំ​ គឺ​ចរចា​ ក៏​ប៉ុន្តែ​ឱ្យ​ត្រូវ​នឹង​ទំរង់​ប្រធានបទ​ នៃ​ការ​ចរចា​ ។​ បើ​អ្នកឯង​បបួល​ខ្ញុំ​ពិភាក្សា​ ឥឡូវ​យើង​គួរ​ធ្វើ​ច្បាប់​នេះ​បន្ថែម​ ។​ យើង​គួរ​ធ្វើ​ច្បាប់​នេះ​បន្ថែម​ គឺ​ខ្ញុំ​អាច​យល់ព្រម​ភ្លាម​ដើម្បី​ពិភាក្សា​ ថា​តើ​យើង​នៅ​ខ្វះ​ច្បាប់​អី​ខ្លះ​ ប៉ុន្តែ​រឿង​អ្នកខ្លះ​ បន្លំ​ផែនទី​ អ្នកខ្លះ​បន្លំ​នេះ​ អាហ្នឹង​ជា​សមត្ថកិច្ច​តុលាការ​ ម្ដេច​បានឱ្យ​គណបក្ស​ប្រជាជន​ទៅ​ចរចា​ជំនួស​ អត់​ទេ​ វា​ខុស​រឿង​ ។​ កុំ​ចាត់​គណបក្ស​ប្រជាជន​ ឱ្យ​ទទួលខុសត្រូវ​ »​ ។​

​ជាមួយ​គ្នា​នេះ​សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ថា​សមត្ថកិច្ច​តុលាការ​ ត្រូវ​តុលាការ​គេ​ ធ្វើ​សេចក្ដីសម្រេច​ ហើយ​បើ​ យ៉ាងណា​នោះ​គឺ​នាយក​រដ្ឋមន្ត្រី​ ជា​អ្នក​សុំ​ទៅ​ព្រះមហាក្សត្រ​ លើកលែងទោស​ប៉ុន្តែ​ សម្ដេច​ព្រមាន​ថា​ ពេល​នេះ​កុំ​ច្រឡំ​ បើ​អស់លោក​ធ្វើ​បាតុកម្ម​គឺ​សមត្ថកិច្ច​ នឹង​បង្ក្រាប​ ។

​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ ខ្លួន​ នឹង​លើក​ឡើង​ពី​ការ​ចាប់ខ្លួន​ មន្ត្រី​បក្ស​ ហើយ​ទាមទារ​ឱ្យ​ដោះ​លែង​ ទើប​គេ​ហៅ​ថា​ការ​ចរចា​ ដើម្បី​អ្វីមួយ​ ។

​យ៉ាងណា​ក៏​ដោយ​គេ​ដឹង​ថា​ ធ្លាប់​មានការ​បង្ហើប​ ពី​ការ​ចង់​ធ្វើ​វិសោធនកម្ម​ មាត្រា​២​ នៃ​រដ្ឋធម្មនុញ្ញ​ ចែង​ពី​ ផែនទី​ខ្នាត​ ១/១០០,០០០​ មក​ផែនទី​ខ្នាត​ ១/៥០,០០០​ ដើម្បី​ងាយស្រួល​ក្នុង​ការ​បោះបង្គោល​ ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ។​ ប៉ុន្តែ​សេណា​រូ​យូ​នេះ​ បាន​ស្ងាត់​ទៅ​វិញ​ បន្ទាប់​ពី​មានការ​ ចាត់វិធានការ​ លើ​អ្នកចោទ​ថា​កម្ពុជា​ ប្រើ​ផែនទី​ក្លែងក្លាយ​ ។​

​ជាមួយ​គ្នា​នេះ​អ្នក​ សង្កេតការណ៍​មួយ​ចំនួន​បាន​គិត​ថា​ ការចរចា​ណាមួយ​អាច​មាន​ដំណោះស្រាយ​ បើការ​ចរចា​នោះធ្វើឡើង ដើម្បី​ធ្វើ​ច្បាប់​ការពារ​បុព្វសិទ្ធិ​មេដឹកនាំ​ ៕​   

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x