ភ្នំពេញ៖ នៅថ្ងៃទី ១៤ មិថុនានេះ គឺជាថ្ងៃកំណត់ដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវចូលខ្លួនទៅកាន់តុលាការ តបតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញតម្រូវឱ្យលោក កឹម សុខា ចូលបំភ្លឺពីបទចោទ ការបដិសេធមិនចូលខ្លួន ។
តែយ៉ាងណាគណបក្សសង្គ្រោះជាតិនៅតែប្រកាសជំហរ ថា នឹងមិនឱ្យលោក កឹម សុខា ចូលបំភ្លឺរបស់ស្ថាប័នមានសមត្ថកិច្ចណាមួយនោះទេ ព្រមទាំងតុលាការផង។ ជាងនេះទៅទៀត គណបក្សសង្គ្រោះជាតិក៏ បានអំពាវនាវជារឿយៗដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តគាំទ្រ និងធ្វើការការពារប្រធានស្តីទីបក្សរបស់ខ្លួនពីការចាប់ខ្លួនពីសំណាក់សមត្ថកិច្ច។
នៅថ្ងៃទី១៤មិថុនានេះ ប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយនាក់បានធ្វើដំណើរពីតាមបណ្តាខេត្តទាំង ២៥ រាជធានី មកកាន់ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដើម្បីមកឃ្លាំមើលការចាប់ខ្លួនលោក កឹម សុខា។
ចង់ដឹងទិដ្ឋភាពទូទៅនាពេលព្រឹកនេះមានសភាពយ៉ាងណានៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ? តទៅនេះសូមស្តាប់ សេចក្តីរាយការណ៍របស់លោក ធូ វីរៈ តាមរយៈការសាកសួររបស់លោក កែវ សុខា ដូចតទៅនេះ៖