en     km
en     km

សម្ដេច ​ហ៊ុន​ សែន​៖ ​បរទេស​ខ្លះ​ចង់​ប្រើ​ឥទ្ធិពល​លើ​កម្ពុជា​ គឺ​ខុស​ហើយ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​

Share

ភ្នំពេញ៖ ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​ទី​១៣​ ខែមិថុនា​ នេះ​ បាន​ប្រតិកម្ម​ធ្ងន់ៗ​វាយប្រហារ​លើ​បក្ស​ប្រឆាំង​ សង្គម​ស៊ី​វិល​ និង​ សហគមន៍​អន្តរជាតិ​ ករណី​ទិដ្ឋភាព​នយោបាយ​ដែល​សម្ដេច​ថា​ គ្មាន​ការ​ចរចា​រឿង​បុគ្គល​  ព្រោះ​ជា​ដែន​សមត្ថកិច្ច​តុលាការ​ ហើយ​មិន​ខ្លាច​ផ្ដាច់ជំនួយ​ ខណៈ​សម្ដេច​ថា​កម្ពុជា​មិន​ស្ថិត​នៅ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ប្រទេស​ណាមួយ​ឡើយ​។​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញប​ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​ តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​និយាយ​ថា​ កម្ពុជា​មិនមែន​រដ្ឋ​មួយ​មាន​សក្ដានុពល​គ្រាន់​គ្រាន់​ទេ​ គឺ​សូ​ម្បី​ប្រទេស​ជិតខាង​ក៏​កម្ពុជា​នៅ​តែ​ក្រោម​ឥទ្ធិពល​គេ​ដែរ​ ។​

Hunsen-6616

​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​ពុំ​មាន​វិបត្តិ​នយោបាយ​ដូច​ទៅ​នឹង​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​បាន​លើក​ទ្បើ​ង​នោះ​ទេ​ ហើយ​កម្ពុជា​ក៏​មិន​ស្ថិត​ក្រោម​ការ​បង្គាប់បញ្ជា​ពី​ប្រទេស​ណា​នោះ​ដែរ​ ព្រោះ​ប្រទេស​កម្ពុជា​មាន​នយោបាយ​ឯករាជ្យ​របស់​ខ្លួន​។​ ​សម្ដេច​មាន​ប្រសាសន៍​ថា​ មិត្ត​របស់​កម្ពុជា​គឺ​ចិន​ ដែល​សម្ដេច​ថា​គេ​មិន​ដែន​ប្រើ​ឥទ្ធិពល​លើ​កម្ពុជា​ម្ដង​ទេ​។​ ​សម្តេច​ ហ៊ុន​ សែន​ ៖

«​ហើយ​ចិន​មិន​ដែល​គំរាម​កម្ពុជា​ពី​អង្កាល់​នោះ​ដែរ​សូមទោស​កម្ពុជា​មាន​នយោបាយ​ឯករាជ្យ​របស់​ខ្លួន​ ហើយ​ចិន​ក៏​មិន​ដែល​ទៅ​ប្រដៅ​កម្ពុជា​ថា​ត្រូវធ្វើ​នេះ​ធ្វើ​នោះ​ដែរ​ ប៉ុន្តែ​ខ្ញុំ​សូម​គ្រាន់តែ​ប្រាប់​អ​ញ្ចេះ​សូមអ្នក​ដទៃ​កុំ​គំរាម​កម្ពុជា​រឿង​អី​អាង​កាត់​ ពេល​ខ្លះ​ខ្ញុំ​ថា​កាត់ៗ​ទៅ​អ្នក​ដែល​ងាប់​មុនគេ​អ្នក​ណា​ អ្នក​ងាប់​មុនគេ​គឺ​អ្នក​ស៊ីប្រាក់ខែ​ អ្នក​ងាប់​មុនគេ​គឺ​អង្គការក្រៅរដ្ឋាភិបាល​ដែល​ស៊ីប្រាក់ខែ​បរទេស​..»​។​

​សម្តេច​ ហ៊ុន​ សែន​ក៏​បាន​ផ្តាំផ្ញើ​ទៅ​ជនបរទេស​មួយ​ចំនួន​ដែល​បាន​លូកដៃ​ចូល​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា​។​ ​សម្តេច​ ហ៊ុន​ សែន​៖

«​ហើយ​ជនបរទេស​ខ្លះ​ក្តាប់​ឱ្យ​បាន​ បើ​ក្តាប់​សុំ​ណុំ​រឿង​មិន​បាន​មិន​ស្គាល់​អង្គហេតុ​ មិន​ស្គាល់​អង្គច្បាប់​សុំ​កុំ​និយាយ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ឋានៈ​ក្នុង​រដ្ឋ​អធិបតេយ្យ​ អ្នកឯង​ត្រូវ​តែ​ជួយ​និយាយ​ប្រាប់​អ្នក​ដែល​ធ្លាប់​ធ្វើ​ខុស​ឱ្យ​កែខ្លួន​ទៅ​ទើប​វា​ត្រូវ​ជាង​..»

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ សាស្ត្រ​ចា​រ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​។​ លោក​ សូ​ ច​ន្ថា​ ថា​ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នោះ​ព្រោះថា​ កម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ ឥទ្ធិពល​សេដ្ឋកិច្ច​ ដែល​គេ​ហៅ​ថា​អាណានិគម​សេដ្ឋកិច្ច​បែប​ថ្មី​ មាន​ន័យ​ថា​ កម្ពុជា​កម្លាំង​ផលិត​មាន​តិច​ ហើយ​កម្លាំង​នាំ​ចូល​មាន​ច្រើន​។ ​លោក​ពន្យល់​ថា​ បើ​ប្រទេស​ដែល​នាំ​គ្រឿង​ឧបភោគ​ ឬ​សម្ភារៈ​ផ្សេងៗ​ទាំងនោះ​បិទ​ច្រកព្រុំដែន​ចូល​កម្ពុជា​នោះ​ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ទំនិញប្រើប្រាស់​ ដែល​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​អាណានិគម​សេដ្ឋកិច្ច​បែប​ថ្មី​ និង​អាណានិគមនិយម​បែប​ថ្មី​ដែល​ជា​ស្រមោល​អ​រូបិយ​។

​លោក​ សូ​ ច​ន្ថា​បាន​ផ្តល់​អនុសាសន៍​ថា​ដើម្បី​កុំឱ្យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​ប្រទេស​ណាមួយ​នោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​មួយ​ចំនួន​ដូច​ជា​៖

​«​ដើម្បី​កុំឱ្យ​កម្ពុជា​យើង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ ឬ​អំណាច​របស់​បរទេស​ណាមួយ​គឺ​ទី​០១​ ត្រូវ​ពង្រឹង​ពិ​វិស័យ​នយោបាយ​ដោយ​យើង​ផ្តោត​ទៅ​លើ​នយោបាយ​អន្តរជាតិ​ យើង​មិន​ប្រកាន់​ប្រទេស​ណាមួយ​ត្រូវ​តែ​ឱប​ប្រទេស​ណាមួយ​នោះ​ទេ​ ទី​០២​យើង​ត្រូវ​ពង្រឹង​នូវ​វិស័យ​សង្គម​មាន​ន័យ​ថា​យើង​ផ្តោត​ទៅ​លើ​ស្ថាប័នរដ្ឋ​ឱ្យ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​»​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ មាស​ នី​ ក៏​យល់​ឃើញ​ដូច​លោក​ សូ​ ច​ន្ថា​ផង​ដែរ​។​ លោក​មើលឃើញ​ថា​ កម្ពុជា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ​ តាម​រយៈ​នយោបាយ​ និង​សេដ្ឋកិច្ច​។​

លោក​ បណ្ឌិត​ មាស​ នី​ បន្ត​ថា​ប្រទេស​នីមួយ​នៅ​លើ​ពិភពលោក​មិន​អាច​រស់នៅ​តែ​ម្នាក់ឯង​បាន​នោះ​ទេ​ មាន​ន័យ​ថា​ប្រទេស​នីមួយៗ​តែងតែ​មានការ​ពឹងផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បម្រើ​ផលប្រយោជន៍​រៀងៗ​ខ្លួន​។

​លោក​ មាស​ នី​បាន​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​កម្ពុជា​បាន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​ប្រទេស​មួយ​ចំនួន​ ហើយ​ការ​ទទួល​ឥទ្ធិពល​ទាំងនោះ​តាម​រយៈ​សេដ្ឋកិច្ច​ និង​នយោបាយ​ជាដើម​។​ លោក​ មាស​ នី​ស្នើ​ឱ្យ​អ្នក​ន​យ​បាយ​ត្រូវ​ផ្សះផ្សារ​គ្នា​ទ្បើ​ង​វិញ​ដើម្បី​ចូលរួម​កសាង​ជាតិ​ជា​ជាង​ការ​យក​ខ្មែរ​ជាស​ត្រូវ​គ្នា​ឯង​។​ ​លោក​ មាស​ នី​៖​

«​យើង​មិនបាច់​ចាំ​ទៅ​មើល​ពី​ប្រទេស​ឆ្ងាយ​ពី​យើង​នោះ​ទេ​សូ​ម្បី​តែ​ប្រទេស​ជិតខាង​យើង​ដែល​មាន​ថៃ​ និង​វៀតណាម​ក៏​យើង​មិន​អាច​ជៀស​ផុត​ពី​ការ​ទទួល​ឥទ្ធិពល​ពី​គេ​នោះ​ទេ​ដូច​ជា​វៀតណាម​យើង​ទទួល​ឥទ្ធិ​ល​មិនមែន​ត្រឹមតែ​សេដ្ឋកិច្ច​អី​នោះ​ទេ​ ទាំង​នយោបាយ​ផង​អីហ្នឹង​យើង​ទទួល​ឥទ្ធិពល​»​។​

​ប្រទេស​ កម្ពុជា​បាន​ បញ្ចប់​សង្គ្រាមស៊ីវិល​ នៅ​ឆ្នាំ​១៩៩១​ តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុងប៉ារីស​  ដោយ​មាន​ប្រទេស​ធំ​មួយ​ចំនួន​ ជួយ​បញ្ចប់សង្គ្រាម​នេះ​ ក្នុង​នោះ​មាន​អា​មេ​រិ​ក​ បារាំង​ អង់គ្លេស​ ចិន​ រុ​ស្ស៊ី​ ប៉ុន្តែ​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​  កម្ពុជា​មានការ​អភិ​ឌ្ឍៃ​ន៍​ យ៉ាង​ខ្លាំង​ ដោយសារ​ ការ​ផ្ដល់​ជំនួយ​ពី​បរទេស​ មាន​សហភាព​អឺរ៉ុប​ ជប៉ុន​ អា​មេ​រិ​ក​ ជាដើម​។​ តែ​ក្នុង​ពី​ធី​មួយ​នៅ​ព្រឹក​មិ​ញ​នេះ​ សម្ដេច​ហ៊ុន​ សែន​ មិន​បារម្ភ​ឡើយ​ចំពោះ​ ការ​គំរាម​កាត់​ជំនួយ​ មក​កាន់​កម្ពុជា​ ដែល​សម្ដេច​ថា​ អ្នក​ដែល​រង​គ្រោះ​គឺ​មាន​តែ​ បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល​ ប៉ុណ្ណោះ​៕​


​  

Share

ព័ត៌មានទាក់ទង

Image