loader

​មន្ត្រី​សហភាព​អឺរ៉ុប​៖​ ដំណោះស្រាយ​របស់​សភា​សហភាព​អឺរ៉ុប​ករណី​កម្ពុជា​គឺជា​ផ្លូវការ​ដែល​កម្ពុជា​គូរ​ពិចារណា​

ភ្នំពេញ៖ ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១៣​ មិថុនា​នេះ​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សេចក្ដី​ ដំណោះស្រាយ​របស់​សភា​សហភាព​អឺរ៉ុប​គឺជា​ផ្លូវការ​ ព្រោះ​អត្ថបទ​នេះ​បាន​ដាក់​លើ​គេហទំព័រ​របស់​សភា​សហភាព​អឺរ៉ុប​ទៅ​ហើយ​។​ ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូប​នេះ​ ក៏​ចង់​ឃើញ​អ្នកនយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ វិល​មក​រក​តុ​ចរចា​វិញ​ ដើម្បី​សម្រាល​បរិយាកាស​នយោបាយ​ដែល​កំពុង​ឡើងក​ម្តៅ​។​ តែ​យ៉ាងណា​មន្ត្រី​នៃ​បក្ស​កាន់​អំណាច​ថា​ គ្មាន​ឡើយ​ការ​ចរចា​ណាមួយ​រវាង​គណបក្ស​ទាំង​ពីរ​ ព្រោះ​ម​ន្រី្ត​បក្ស​ប្រឆាំង​ជា​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់​។

sam-rasey-thu02
លោក សម រង្ស៊ី ចាប់ដៃជាមួយមន្រ្តីសហភាពអឺរ៉ុប។

​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​តាម​រយៈ​អ្នកបកប្រែ​ថា​ សភា​សហភាព​អឺរ៉ុប​ពិតជា​បាន​ចេញ​នូវ​ដំណោះស្រាយ​ទាំង​ ៧​ ចំណុច​ដូចដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​នា​ពេល​កន្លង​មក​នោះ​មែន​។​

​លោក​ថា​ ឯកសារ​ដំណោះស្រាយ​ត្រូវ​បាន​ផ្ញើ​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ប្រុ​ច​ហ្សែ​ល​ ប្រទេស​បែ​ល​ហ្សិ​ក​ផង​ដែរ​។​ លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូប​នេះ​ ចង់ឱ្យ​អ្នកនយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឆាប់​វិល​ចូល​តុ​ចរចា​ ដើម្បី​ប​ន្ថួ​រ​បន្ថយ​បរិយាកាស​នយោបាយ​ដែល​កំពុង​ឡើងក​ម្តៅ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ៖

«​លោក​ ទាក់ទង​និង​ចំណុច​នេះ​ គឺថា​ដំណោះស្រាយ​ដែល​បាន​អនុម័ត​ដោយ​សភា​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​០៩​ មិថុនា​ ហ្នឹង​គឺជា​ដំណោះស្រាយ​ផ្លូវការ​មួយ​ ហើយ​ជា​ទូទៅ​ដំណោះស្រាយ​ផ្លូវការ​ទាំងអស់​ហ្នឹង​គឺ​អាច​រក​មើល​បាន​នៅ​ក្នុង​ website​ របស់​សភា​សហភាព​អឺរ៉ុប​»។​

​នៅ​ក្នុង​បទ​សម្ភាសន៍​នេះ​ លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បាន​បញ្ជាក់​ថា​ ជាស​ម្រេច​ តំណាង​ ឱ្យ​សមាជិក​ ២៨​ ប្រទេស​ ដែល​ជា​សេចក្ដីសម្រេច​រួម​គ្នា​មួយ​។​

​តែ​យ៉ាងណា​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជាក់​ថា​ គ្មាន​ទេ​ការ​ចរចា​ រវាង​គណបក្ស​ទាំង​ពីរ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​គោលការណ៍​ពិភាក្សា​រឿង​ដោះ​លែង​អ្នកទោស​នោះ​ទេ​។​ ​លោក​ថា​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រព្រឹត្ត​ល្មើស​និង​ច្បាប់​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​កំហិត​។​ លោក​ សុខ​ ឥ​សាន្ត​ ៖

«​ គឺថា​អត់​មានអី​ពិភាក្សា​រវាង​គណបក្ស​ប្រជាជន​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ពីព្រោះ​រឿង​នេះ​គឺជា​អំពើ​ប្រព្រឹត្ត​ល្មើសច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​ផ្លូវច្បាប់​ដូច្នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​»។​

​កាលពី​ថ្ងៃ​ទី​០៩​ មិថុនា​កន្លង​ទៅ​សភា​សហភាព​អឺរ៉ុប​បាន​ចេញ​នូវ​ដំណោះស្រាយ​ចំនួន​ ៧​ ចំណុច​ ដោយ​ទ​ទួ​ច​ឱ្យ​តុលាការ​លុប​ចោល​ដីកាចាប់ខ្លួន​លើ​លោក​ សម​ រ​ង្ស៊ី​ និង​បញ្ឈប់​នូវ​ការ​ចាប់ខ្លួន​ ការ​ធ្វើទុក្ខបុកម្នេញ​ តាម​ផ្លូវ​តុលាការ​មក​លើ​លោក​ កឹ​ម​ សុខា​ និង​លោក​ រ៉ុ​ង​ ឈុ​ន​ ព្រមទាំង​ទាមទារ​ឱ្យ​ដោះ​លែង​អ្នកទោស​នយោបាយ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​អាច​សិទ្ធិ​បន្តការងារ​របស់​ខ្លួន​ដោយ​សេរី​ឡើង​វិញ​។​

​សភា​សហភាព​អឺរ៉ុប​ក៏​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ចាប់ផ្តើម​សន្ទនា​ឡើង​វិញ​ ដោយ​សន្តិវិធី​និង​ជា​វិជ្ជមាន​ ជាមួយ​គណបក្សប្រឆាំង​។​ ជាង​នេះ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ចំពោះ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដែល​ជា​កាតព្វកិច្ច​ក្នុង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​កម្ពុជា​ ។​

​ក្នុង​ដំណោះស្រាយ​ដដែល​ក៏​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ និង​នីតិរដ្ឋ​ ព្រមទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​ ក្នុង​នោះ​មាន​សិទ្ធិ​ជួប​ប្រជុំ​ និង​សិ​ទិ្ធ​សម្តែង​មតិ​ជាដើម​។​មួយវិញទៀត​ សភា​សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​ស្ថាប័ន​សហភាព​អឺរ៉ុប​ និង​រដ្ឋអំណាច​នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់​ តាមដាន​យ៉ាង​ជាប់លាប់​ និង​ទៀងទាត់​ ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​មុខ​ នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​ មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ពិតប្រាកដ​។​

​និង​ចុងបញ្ចប់​តម្រូវ​ឲ្យ​ប្រធាន​សភា​អឺរ៉ុប​ បញ្ជូន​ញត្តិ​ទៅ​ឲ្យ​គណៈកម្មាធិការ​អឺរ៉ុប​  ក្រុមប្រឹក្សា​អឺរ៉ុប​ ក្រសួងការបរទេស​អឺរ៉ុប​ រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ ព្រមទាំង​រដ្ឋាភិបាល​ និង​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​។​

​តែ​សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៣​មិថុនា​នេះ​ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​ដោយ​សំដី​ខ្លាំងៗ​ វាយប្រហារ​ទាំង​គណបក្សប្រឆាំង​ ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​សហគមន៍​អន្តរជាតិ​ដែល​សម្ដេច​ថា​ បើ​មិន​បានដឹង​ និង​មិន​បាន​យល់​ពី​ច្បាប់​សូមកុំ​និយាយ​មួលបង្កាច់​មក​លើ​រដ្ឋាភិបាល​។​ សម្ដេច​ថា​ គ្មាន​ផ្លូវ​ចរចា​ណាមួយ​រំលោភ​ដែន​សមត្ថកិច្ច​ តុលាការ​ឡើយ​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x