en     km
en     km

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​៖​ ដំណោះស្រាយ​របស់​សភា​អឺរ៉ុប​ករណី​កម្ពុជា​ គឺ​គ្របដណ្តប់​សមាជិក​ ២៨ ​ប្រទេស​

Share

ភ្នំពេញ៖ នៅ​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់មុខ​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​ថ្ងៃ​ចន្ទ​ទី​ ១៣​ មិថុនា​នេះ​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ឯក អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សេចក្ដីសម្រេច​ដំណោះស្រាយ​របស់​ សភា​សហភាព​អឺរ៉ុប​គឺជា​ផ្លូវការ​ ព្រោះ​អត្ថបទ​នេះ​បាន​ដាក់​លើ​គេហទំព័រ​របស់​សភា​សហភាព​អឺរ៉ុប​ ហើយ​ បន្ថែម​លើ​នេះ​ទៀត​លោក​ថា​ ឯកសារ​ដំណោះស្រាយ​ត្រូវ​បាន​ផ្ញើ​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ប្រុ​ច​ហ្សែ​ល​ ប្រទេស​បែ​ល​ហ្សិ​ក​ទៀង​ផង​ ។​ ​លោក​ឯក​រដ្ឋ​ទូត​ ច្ស​ច​ អេ​ដ​ហ្គា​ បញ្ជាក់​ថា​ ដំណោះស្រាយ​នេះ​គ្របដណ្ដប់​លើ​ប្រទេស​ជា​សមាជិក​ទាំងអស់​នៃ​សហភាព​អឺរ៉ុប​ ដែល​លោក​អះអាង​ថា​ មុន​នឹង​សភា​អឺរ៉ុប​អនុម័ត​ដំណោះស្រាយ​នេះ​ គឺ​គេ​បាន​ស្វែងរក​ការ​ពិត​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​រួច​ហើយ​។

EU-thum-E-gar
លោក ច្ស​ច​ អេ​ដ​ហ្គា​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា អង្គុយនៅខាងឆ្វេង,អ្នកបកប្រែភាសាអង្គុយនៅកណ្តាល,និងលោក នួន​ បូ​រិ​ន​ អ្នកគ្រប់គ្រង​ព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​ FM​ 102​អង្គុយនៅខាងស្ដាំ។

​ក្នុង​បទ​សម្ភាសន៍​នេះ​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​តែ​សង្ឃឹមថា​ ភាគី​នយោបាយ​កម្ពុជា​នឹង​បន្ត​វប្បធម៌​សន្ទនា​គា្ន​ឡើង​វិញ​ ។​
​ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ គឺ​នូវ​អ្វី​ដែល​អ្នក​សារព័ត៌​មានបាន​ចោទសួរ​លោក​ ឆ្លើយ​ទៅ​នឹង​មន្ត្រី​បក្ស​កាន់​អំណាច​ម្នាក់​ ដែល​លើក​ឡើង​ថា​ សេចក្ដីថ្លែងការណ៍​របស់​សភា​សហភាព​អឺរ៉ុប​ អាច​ជា​រឿង​មិន​ពិត​ ព្រោះ​លោក​ សម​ រ​ង្ស៊ី​ ច្រើន​តែ​ផុស​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដែល​លោក​ថា​កុហក​ភូតភរ​ ហើយ​ ម្យ៉ាង​លោក​ថា​ រដ្ឋាភិបាល​មិន​បានឃើញ​ឯកសារ​ដំណោះស្រាយ​របស់​សភា​អឺរ៉ុប​ទៀត​ផង​។​

​ដើម្បី​ជ្រាប​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ នួន​ បូ​រិ​ន​ អ្នកគ្រប់គ្រង​ព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​ FM​ 102​ ជាមួយ​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ តាមរយៈ អ្នកបកប្រែភាសាដូច​តទៅ​៖

Share

Image
Image
Image