en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​៖​ កម្ពុជា​គ្មាន​ស្ថិត​នៅ​ក្រោម​អាណានិគម​ណា​ទេ​ រួម​ទាំង​ចិន​ផង​ដែរ​

Share

ភ្នំពេញ៖ ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ទ​១៣​ មិថុនា​ នេះ​ បាន​ប្រតិកម្ម​ធ្ងន់ៗ​វាយប្រហារ​លើ​បក្ស​ប្រ ឆាំង​ សង្គម​ស៊ី​វិល​ និង​ សហគមន៍​អន្តរជាតិ​ ករណី​ទិដ្ឋភាព​នយោបាយ​ដែល​សម្ដេច​ថា​ គ្មាន​ការ​ចរចា​រឿង​បុគ្គល​  ព្រោះ​ជា​ដែន​សមត្ថកិច្ច​តុលាការ​ ហើយ​មិន​ខ្លាច​ផ្ដាច់ជំនួយ​ ខណៈ​សម្ដេច​ថា​កម្ពុជា​គ្មាន​ ស្ថិត​នៅ​ក្រោម​អាណានិគម​ប្រទេស​ណា មួយ​ទេ​ រួម​ទាំង​ចិន​ផង​ដែរ​។​ ​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញប​ត្រ​ដល់​និស្សិត​សាកលវិទ្យា ល័យ​ភូមិន្ទ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។

hun-sen-thum
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

​ក្នុង​ទឹកមុខ​រឹង​មាំ​ និង​មាន​កាយវិការ​ទៀត​ផង​ សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​ថា​ ការ​ផ្ដាច់ជំនួយ​គឺជា​សិទ្ធិ​របស់​ អស់លោក​ តែ​កម្ពុជា​មិនជា​ខ្វល់​អ្វី​ទេ​ ព្រោះ​កម្ពុជា​មិន​ស្ថិត​នៅ​ក្រោម​ប្រទេស​ណាមួយ​ដែល​សម្ដេច​ថា​ សូ​ម្បី​តែ​ចិន​ក៏​មិន​ដែល​មក​ចង្អុលបង្ហាញ​ឱ្យ​កម្ពុជា​ ធ្វើ​នេះ​ ធ្វើ​នោះ​ដែល​ ព្រោះ​ជា​សិទ្ធិ​របស់​កម្ពុជា​ ។​

​តែ​យ៉ាងណា​ក៏​ដោយ​ សម្ដេច​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​វៀតណាម​ ដែល​ក្រុមប្រឆាំង​តែងតែ​ចោទ​ថា​ បក្ស​កាន់​អំណាច​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​សង្គមនិយម​មួយ​នេះ​ ។​

ប្រធានាធិបតី​វៀតណាម​ត្រូវ​គេ​រំពឹង​ថា​ នឹង​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ស​ប្ដា​ហ៍​នេះ​ តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ សម្ដេច​ព្រះបាទ​ ន​រោ​ត្ត​សីហ​មុនី​។​ ក្នុង​នោះ​ ប្រមុខរដ្ឋ​វៀតណាម​ត្រូវ​ចូល​គាល់​ ព្រះមហាក្សត្រ​  ជួប​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋ សភា​ និង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។​

​សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​ដូចនេះ​ទំនង​ចង់​សំដៅលើ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ ដូច​ជា​សភា​សហភាព​អឺរ៉ុប​ និង​អគ្គលេខា ធិការ​អង្គការសហប្រជាជាតិ​ជាតិ​ កាលពី​ស​ប្ដា​ហ៍​មុន​នេះ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទាមទារ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បោះបង់​ចោល​យុទ្ធសាស្ត្រ​គាបសង្កត់​បក្ស​ប្រឆាំង​ សង្គម​ស៊ី​វិល​ និង​សេរីភាព​សារព័ត៌មាន​។​ ក្នុង​នោះ​ សភា​សហភាព​អឺរ៉ុប​គំរាម​ផ្ដាច់ជំនួយ​មក​កាន់​កម្ពុជា​ ។​

​ជាមួយនឹង​ការ​ថ្លែង​ធ្ងន់ៗ​ សម្ដេច​ ហ៊ុន​ សែន​ ក៏​ព្រមាន​ប្រឆាំង​ដាច់ខាត​បាតុកម្ម​ណាមួយ​ ធ្វើ​ឡើង​ដើម្បី​ការពារ​បុគ្គល​ណាមួយ​នោះ​ (​ លោក​ កឹ​ម​ សុខា​ )​ ។​ ទន្ទឹម​នឹង​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ក៏​ព្រមាន​មិន​ឱ្យ​លើក​រឿង​បុគ្គល​ជាប់ក្ដី​នៅ​តុលាការ​មក​ចរចា​ឡើយ​ ដែល​សម្ដេច​ថា​ជា​រំលោភ​សមត្ថកិច្ច​តុលាការ​៕​

Share

Image
Image
Image