en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ថ្លែង​វាយប្រហារ​ក្រុមប្រឆាំង​ករណី​ទិដ្ឋភាព​នយោបាយ​និង​បរិស្ថាន​កម្ពុជា​

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​១៣​ មិថុនា​នេះ​ បាន​ថ្លែង​វាយប្រហារ​មិន​ចំ​ឈ្មោះ​តែ​ទំនង​សំដៅ​ទៅ​លើ​មេដឹកនាំ​គណបក្សប្រឆាំង​គឺ​លោក​ សម​ រ​ង្ស៊ី​ ថា​ ចូល​ចិត្ត​និយាយ​រឿង​អាក្រក់​ពី​កម្ពុជា​ហើយ​បង្ហោះ​លើ​គេហទំព័រ​របស់​ខ្លួន​ ។​​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។

Hun-Sen-100516-1
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣០ឆ្នាំនៅកម្ពុជា។

​ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត​ជា​ច្រើន​រយ​នាក់​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ហៅ​មេ​បក្ស​ប្រឆាំង​ម្នាក់​ ដែល​នៅ​ប្រទេស​បារាំង​ ដែល​ទំនង​លោក​ចង់​សំដៅ​ទៅ​លើ​លោក​ សម​ រ​ង្ស៊ី​ ថា​ មិន​បាន​បង្ហោះ​ការ​លិច​ទី​ក្រុងប៉ារីស​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ទេ​ ហើយ​ថាបើ​រឿង​របស់​កម្ពុជា​គឺ​ជន​ម្នាក់​នេះ​ តែងតែ​បង្ហោះ​លើ​គេហទំព័រ​របស់​ខ្លួន​ ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​សាធារណជន​ តែ​ផ្ទុយ​ទៅ​វិញ​លោក​ថា​ ករណី​លិច​ទី​ក្រុងប៉ារីស​គឺ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​បង្ហោះ​រូបភាព​នោះ​ទេ​។​

​សម្ដេច​ ហ៊ុន​ សែន​ បញ្ជាក់​ទៀត​ថា​ គេ​តែងតែ​ស្ដីបន្ទោស​ពី​បរិស្ថាន​ និង​ការ​លិចលង់​ទីក្រុង​ភ្នំពេញ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ ដែល​សម្ដេច​ថា​សូ​ម្បី​ទី​ក្រុងប៉ារីស​ក៏​លិច​ផង​ដែរ​។​

​សម្ដេច​ថ្លែង​ថា​ ឥលូវ​នេះ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​របស់​ពិភពលោក​៕​

Share

Image
Image
Image