en     km
en     km

លោក នី ចរិយា និងលោកស្រី លឹម មុនី រងចាំសាលាឧទ្ធរណ៍អនុញ្ញតនៅក្រៅឃុំនាព្រឹកនេះ

Share

ភ្នំពេញ៖ លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបាននាំខ្លួនចូលសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃចន្ទនេះ ក្នុងសវនាការ នៅក្រៅឃុំ ដែលលោកប្រាប់អ្នកសារព័ត៌មានថា លោករង់ចាំការអនុញ្ញតនៅក្រៅឃុំ។

Ni-charya
លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ(PJ)។

អគ្គលេខាធិការរង គ.ជ.ប ត្រូវបាននាំខ្លួន ឃុំខ្លួននៅពន្ធធនាគារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលចុងខែឧសភា ក្រោមបទសមគំនិតសូកប៉ាន់សាក្សីករណីនាង ខុម ចាន់តារាទី ហៅស្រី មុំ ហើយ ករណីនេះ មន្ត្រីការពារសិទ្ធិមនុស្ស ៤ រូប ទៀតនៃសមាគមអាដហុក ក៏ត្រូវបានឃុំខ្លួនផងដែរ ក្នុងសំណុំរឿងរបស់នាងស្រីមុំនេះ ។

អ្នករាយការណ៍ព័ត៌មាននៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានរាយការណ៍ថា លោក នី ចរិយា ត្រូវបាននាំខ្លួនចូលសវនាការនៅ សាលាឧទ្ធរណ៍កាលពីម៉ោង ៨ ព្រឹកនៅថ្ងៃចន្ទទី ១៣ មិថុនានេះ ដើម្បីចូលខ្លួនក្នុងសវនាការសុំនៅក្រៅឃុំ។

លោកបានប្រាប់អ្នកសារព័ត៌មាន ថា លោកត្រូវការនៅក្រៅឃុំ ហើយលោកក៏រង់ចាំ សេចក្ដីសម្រេចពីសាលាឧទ្ធរណ៍ផង ដែរ។

ជាមួយគ្នានេះ អ្នករាយការណ៍ព័ត៌មានបានឱ្យដឹងថាបន្តថា លោកស្រី លឹម មុនី អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដ ហុក ក៏បាននាំខ្លួនចូលសវនាការដែរនៅព្រឹកនេះ។

ករណីលោក នី ចរិយា និងមន្ត្រីការពារសិទ្ធិមនុស្ស ៤រូបទៀតនៃសមាគមអាដហុក ត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកជា រឿងនយោបាយ ។

ទាំងសហរដ្ឋអាមេរិក សភាសហភាពអឺរ៉ុប អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទាមទារឱ្យកម្ពុជាទម្លាក់ចោលសំនុំ រឿងប្រឆាំងអ្នកទាំង ៥ រូបនេះ រួមទាំងមន្ត្រីសិទ្ធិមនុស្សម្នាក់របស់អង្គការសហប្រជាជាតិជាតិផងដែរ៕

Share

ព័ត៌មានទាក់ទង

Image