en     km
en     km

CNRP​ និង​ CPP​ នឹង​ជួប​គ្នា​ឆាប់ៗ​នេះ​ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​ឡើង​វិញ​

Share

ភ្នំពេញ​៖​ ប្រធាន​គណកម្មាធិការ​ប្រតិបត្ដិ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​យឹ​ម​ សុវណ្ណ​ បាន​ថ្លែង​នៅ​ទី​ស្នាក់ការ​កណ្ដាល​បក្ស​នា​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែមិថុនា​នេះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​និង​គ​ណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​ និង​សម្រួល​ស្ថានភាព​នយោបាយ​អោយ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។​

Sam-Rangsy-Hun-Sen-Coversation-WMC
មេដឹកនាំនៃគណបក្សធំៗទាំងពីរជជែកគ្នាក្រោយពីចេញនៃកិច្ចប្រជុំវប្បធម៌សន្ទនា ក្នុងពេលកន្លងទៅ។

លោក​យឹ​ម​ សុវណ្ណ​ បាន​ចាត់​ទុក​ស្ថាន​ការ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​ទាមទារ​ឱ្យ​គណ​ប​ក្ស​​​ប្រ​ជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ដោះស្រាយ​។​

​លោក​យឹ​ម​ សុវណ្ណ​ បានឱ្យ​ដឹង​ថា​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ លោក​ប៉ុ​ល​ ហំ​ម​ ប្រធាន​ក្រុមការងារ​ពង្រឹង​វប្បធម៌​សន្ទនា​ នឹង​ទំ​នា​​ក់​ទំនង​ទៅ​ខាង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ឲ្យ​មានការ​រៀបចំ​ការ​ជួប​ប្រជុំ​ ហើយរ​បៀ​វារៈ​គឺ​ដោះស្រាយ​បញ្ហា​ន​យោ​បា​យ​ជា​អ​ទិ​ភាព​ទី​មួយ​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ​ ឥ​សាន្ត​ ធ្លាប់​បាន​មាន​ប្រសាស​ន៍​​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បើកទ្វារ​ចំហរ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា​វប្បធម៌​សន្ទនា​​មិន​អាច​យក​រឿង​អ្នក​ជាប់​ទោស​មក​ដោះស្រាយ​បាន​នោះ​ទេ​ ព្រោះ​រឿង​អ្នកទោស​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​មិន​ស្ថិត​​នៅ​ក្នុង​កិច្ច​ច​ចារ​វប្បធម៌​សន្ទនា​នោះ​ឡើយ​៕

Share

Image
Image
Image