en     km
en     km

ជំងឺគ្រុនឈាម​ គំរាមកំហែង​ដល់​កុមារ​ជាង​ ១​ពាន់​ករណី​ រយៈពេល​ប្រាំ​ខែ​ដើមឆ្នាំ​ ២០១៦​ នេះ​

Share

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​ ជំងឺគ្រុនឈាម​ កំពុង​តែ​គំរាមកំហែង​ដល់​កុមារ​កម្ពុជា​ជាង​១​ពាន់​ករ​ណី​​​ក្នុង​រយៈពេល​ ០៥​ ខែ​ ដើមឆ្នាំ​ ២០១៦​ នេះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៥​ កើនឡើង​ទ្វេ​ដង​។​ នេះ​​បើ​​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជ​ (AKP)​ ។​

Aedes-albopictus-WMC-News

លោក​វេជ្ជបណ្ឌិត​លាង​ រិ​ទ្ធា​ ប្រធាន​ផ្នែក​កម្មវិធី​គ្រប់គ្រង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល​ បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​ ១០​ ខែ​មិ​ថុនា​ ថា​ការ​កើនឡើង​នៃ​ជំងឺគ្រុនឈាម​នេះ​ ដោយសារ​រដូវវស្សា​ចូល​មក​ដល់​មាន​រដូវភ្លៀង​ធ្លាក់​ ធ្វើ​ឱ្យ​មានទឹក​ដក់​បង្ក​ការ​ងា​យ​ស្រួល​ឱ្យ​មូស​ចាប់ផ្ដើម​ពង​ ឬ​ញាស់​ ហើយ​ជំងឺ​នេះ​អាច​ប្រែប្រួល​ទៅ​តាម​រដូវ​។​ 

លោក​វេជ្ជបណ្ឌិត​បាន​អះអាង​ថា​ មូលហេតុ​ចម្បង​នៃ​ការ​កើនឡើង​ជំងឺគ្រុនឈាម​ ដោយសារ​ត​ក្នុងឆ្នាំនេះ​មាន​កម្ដៅ​ខុស​ប្លែក​ពី​បណ្ដា​​ឆ្នាំ​មុនៗ​ បណ្ដាល​មក​ពី​ឥទ្ធិពល​អ៊ែ​ល​នី​ណូ​ ហើយ​ឥទ្ធិពល​នេះ​ គឺ​កើតឡើង​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ម្ដង​ ដែល​បង្ក​លក្ខណៈ​​ងាយស្រួល​ឱ្យ​សត្វ​មូស​ញាស់​លឿន​និង​កកើត​មាន​ច្រើន​។​

​លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា​ សម្រាប់​ឆ្នាំ​ ២០១៦​ នេះ​ តំបន់​ដែល​មាន​អត្រា​ឆ្លង​ជំងឺគ្រុនឈាម​ខ្ពស់​ជាងគេ​នៅ​ក្នុងឆ្នាំនេះ​ រួម​មាន​រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ធំ​ សៀមរាប​ កណ្តាល​ កំពង់ឆ្នាំង​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ដព្រះវិហារ​។​

​លោក​វេជ្ជបណ្ឌិត​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ត្រូវ​តែ​ចាត់វិធានការ​ការពារ​ដល់​កុមារ​ ដោយ​ សម្អាត​ទីធ្លា​នៅ​ជុំវិញ​ផ្ទះ​ឱ្យ​បាន​ស្អាត​ ប្រមូល​វត្ថុ​ដែល​នៅ​កន្លែង​មានទឹក​ដក់​ឬ​ដុត​ចោល​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នឹង​ត្រូវ​ទទួល​រង​នូវ​ឥទ្ធិពល​វដ្ដ​នៃ​ការ​ ផ្លាស់​ប្ដូរ​អាកាសធាតុ​អ៊ែ​ល​នី​ណូ​ ពិសេស​ការ​កើ​ន​​ឡើង​​ខ្លាំង​ចំលង​វីរុស​នៅ​ក្នុងឆ្នាំនេះ​ បណ្តាល​មក​ពី​កត្តា​អាកាសធាតុ​រលក​កម្តៅ​និង​ការ​រាតត្បាត​ជំងឺ​ពិសេស​ជំងឺគ្រុន​ឈា​ម​​ ដែល​នាំ​ឱ្យ​មានការ​ឆ្លង​រីក​រាលដាល​រៀង​រាល់​ ០៣​ ទៅ​ ០៥​ ឆ្នាំ​ ឬ​ រហូត​ដល់​ ១០​ ឆ្នាំ​ម្តង​៕

Share

Image
Image
Image