en     km
en     km

ប្រមុខ​ការទូត​កម្ពុជា​អះអាង​ប្រាប់​ប្រធាន​UN​ ថា​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​

Share

លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ បាន​ថ្លែង​អះអាង​ប្រាប់​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ បាន​គី​មូ​ន​ថា​ ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​ឆ្លងកាត់​អន្តរកាល​នៅ​ពេល​ខាង​មុខ​នឹង​ធានា​បាន​ដោយ​ សេរី​ ត្រឹមត្រូវ​ និង​យុ​ត្តិ​ធម៌​ ។​
Prak-Sokhun-and-pakinmon
ការ​ថ្លែង​របស់​ លោក​ ប្រាក់​ សុ​ខុន​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​គ្នា​មួយ​តាម​ខ្សែ​ទូរស័ព្ទ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ បាន​គី​មូ​ន​ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែ​ មិថុនា​ កន្លង​មក​ ។​
​នៅ​ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ លោក​ បាន​ គី​មូ​ន​ បាន​ចោទសួរ​ និង​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ច្រើន​ជុំវិញ​ការ​ឡើង​កំ​ដៅ​នយោបាយ​នៅ​កម្ពុជា​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា​ ដែល​បាន​ចុះ​ផ្សាយ​ដោយ​ Fresh​ News​ បាន​បញ្ជាក់​ទៀត​ នូវ​ការ​ឆ្លើយ​តប​របស់​ប្រមុខ​ការទូត​កម្ពុជា​ ដែល​បាន​អះអាង​ថា​ ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ នឹង​ធានា​បាន​ភាព​ត្រឹមត្រូវ​ សេរី​ និង​យុត្តិធម៌​ ។​

​លោក​ ប្រាក់​ សុ​ខុន​ បាន​បញ្ជាក់​តាម​សេចក្តីថ្លែងការណ៍​ក្រសួង​ការ​បទេស​ថា​ ដោយសារ​មាន​កែរ​ទម្រ​ង​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ និង​មានការ​សហ​ការណ៍​ជាមួយ​សហគមន​អន្តរជាតិ​ផង​ដែរ​នោះ​ ។​ លោក​ ប្រាក់​ សុ​ខុន​ សង្ឃឹមថា​ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​ដំណើរការ​ដោយ​រលូន​ និង​សហ​គម​អន្តរជាតិ​អាច​ទទួលយក​បាន​ ។​

​ការ​ឆ្លើយ​តប​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ គឺជា​ការ​ធ្វើ​ឡើង​ ដោយ​ការ​ចោទសួរ​ និង​សម្តែង​ក្តី​បារម្ភ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ បាន​គី​មូ​ន​ ដែល​ទទូច​ឲ្យ​  ភាគី​កម្ពុជា​មាន​ជម្លោះ​នយោបាយ​ជាមួយ​គ្នា​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បើកទ្វា​សន្ទនា​គ្នា​ដោយ​សន្តិវិធី​ឡើង​វិញ ‹‹វប្បធម៌​សន្ទនា››​គ្នា​ ដើម្បី​បញ្ចប់​កំ​ដៅ​នយោបាយ​នៅ​កម្ពុជា​។​ លោក​ បាន​ គី​មូ​ន​ ក៏​បាន​ទទូច​ឲ្យ​បក្ស​កាន់​អំណាច​ឈប់​ធ្វើ​ទុក​បុក​ម្និញ​ទៅ​លើ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ អង្គការ​សង្គម​ស៊ី​វិល​ និង​មន្ត្រី​ គ​.​ជ​.​ប​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​ធា​គារ​ ។​

​ប្រមុខ​ការទូត​កម្ពុជា​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ទៀត​ថា​ ករណី​ លោក​ កឹ​ម​ សុខា​ និង​អ្នកតំណាង​រាស្ត្រ​នៃ​បក្ស​ប្រឆាំង​ផ្សេង​ទៀត​គឺ​ ស្ថិត​នៅ​ក្នុង​អំណាច​ដែន​យុ​ត្ថា​ធិ​ការ​របស់​តុលាការ​ ដែល​រាជរដ្ឋាភិបាល​មិន​អាច​លូកដៃ​ករណី​នេះ​បាន​ឡើយ​ ។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ លោក​ ប្រាក់​ សុ​ខុន​ បាន​អះអាង​ថា​  សេរីភាព​សម្តែង​មតិ​ និង​សេរី​សារព័ត៌​មាននៅ​កម្ពុជា​ ត្រូវ​បាន​លើកកម្ពស់​ និង​ស្ទួយ​ ដោយ​មិន​មានការ​រំខាន​ និង​ធ្វើទុក្ខបុកម្និញ​នោះ​ទេ​ ។​

​យ៉ាងនេះ​ក្តី​ ការ​អះអាង​របស់​ លោក​ បាន​គី​មូ​ន​ ដែល​និយាយ​អំពី​ការ​ធានា​នូវ​ដំណើរការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ វិទ្យុ​ស្ត្រី​អែម​ហ្វឹ​ម​១០២​ នឹង​ធ្វើការ​សុំ​បំភ្លឺ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​ ដែល​មេ​បក្ស​ប្រឆាំង​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ និង​អនុប្រធាន​បក្ស​ប្រឆាំង​កំពុង​ស្ថិត​នៅ​ក្នុង​សំនុំ​ច្បាប់​របស់​តុលាការ​កម្ពុជា​ ។​

​ទោះបី​យ៉ាង​ក៏​ដោយ​ អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុ​ជាមួយ​ចំនួន​ដែល​វិទ្យុ​ស្ត្រី​សុំ​សម្ភាសន៍​នា​ពេល​កន្លង​មក​ ជុំវិញ​ការ​ឡើង​កំ​ដៅ​នយោបាយ​ ពួក​គាត់​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នឹង​មិន​ត្រឹមត្រូវ​ ដោយ​សេរី​ និង​យុត្តិធម៌​ឡើយ​ បើ​អ្នកនយោបាយ​នៃ​មេ​បក្ស​ប្រឆាំង​គឺ​ លោក​ សម​ រ​ង្ស៊ី​  មិន​ត្រឡប់​មក​កម្ពុជា​ចូលរួម​ការ​បោះ​ឆ្នោត​បាន​នៅ​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ខាង​មុខ​នេះ​ ៕

Share

Image
Image
Image