en     km
en     km

នាង​ខុ​ម​ ចាន់​តារា​ទី​ នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ជារកម្ម​ថ្ងៃ​ទី​១៦​ មិថុនា​

Share

ភ្នំពេញ៖ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សៀង​ សុខ​ បាន​ចេញ​ដី​  កា​កោះហៅ​ នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការក្រុង​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារ​កម្ម​ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ មិថុនា​ ខាង​មុខ​នេះ​។​

sreymom-text
នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការក្រុង​ភ្នំពេញនាពេលកន្លងមក

នៅ​ក្នុង​ដីកា​ដាច់​ដោយឡែក​ពី​គ្នា​ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​អនុ​ញ្ញា​ឲ្យ​ មេធាវី​នាង​ ស្រី​មុំ​ គឺ​ លោក​ គឹ​ម​ វាសនា​ អាច​ចូលរួម​ ស្តាប់​ការ​សាកសួរ​នេះ​ ដើម្បី​យក​ចំលើយ​អំពី​ពាក្យ​សម្តី​របស់​នាង​ ប្រាប់​ទៅ​តុលាការ​ នៅ​ថ្ងៃ​ដដែល​នោះ​។

​ពាក់ព័ន្ធ​អំពើ​សញ្ចារ​កម្មនេះ​ដែរ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ចំនួន​២​លើក​ក្នុងសំនុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ។​ រួម​ទាំង​ដីកា​២​ផ្សេង​ទៀត​គឺ​ ដីកា​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ សា​ក្ស៊ី​ និង​ដីកា​ឲ្យ​ចូលខ្លួន​បំភ្លឺ​បទ​ចោទ​ថ្មី​មួយ​ គឺ​ការ​បដិសេធ​មិន​ចូលខ្លួន​មក​កាន់​តុលាការ​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ មិថុនា​ ខាង​មុខ​នេះ​៕

 

Share

Image
Image
Image