en     km
en     km

លោក​ រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ ៖​ កម្ពុជា​ចំណាយ​ ១៨០​លាន​ដុ​លា្ល​រ​ក្នុង​១​ឆ្នាំៗ​ដើម្បី​ជួសជុល​ផ្លូវ​

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីស្តីការក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ ថ្ងៃ​ទី​ ០៩​ខែមិថុនា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ ១៨០​លាន​ដុល្លារ​សា​ហ​រដ្ឋ​អា​មេ​រិ​ក​ដើម្បី​ជួសជុល​ផ្លូវ​ ។​

road

រូបតំណាង៖ ផ្លូវដែលសាងសង់នាពេលកន្លងមក។ រូបភាពពី៖ google

រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ បាន​លើក​ទ្បើ​ង​ថា​ការ​ធ្វើ​ច​រា​ចារ​ណ៍​យានយន្ត​ ដែល​ដឹក​ទំនិញ​នៅ​តាម​ដងផ្លូវ​លើស​ទម្ងន់​បាន​ធ្វើ​ឱ្យ​ខាតបង់​ថវិកាជាតិ​ ជា​ច្រើន​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ លោក​ថា​ ការ​ខាតបង់​ថវិកាជាតិ​នេះ​ ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកាជាតិ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួសជុល​ផ្លូវ​ដែល​បាន​ខូចខាត​ទាំងនោះ​ ។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ បន្ត​ទៀត​ថា​ដើម្បី​ចូលរួម​កាត់​បន្ថយ​កុំឱ្យ​មាន​ផ្លូវ​ខូច​បន្ត​ទៅ​ទៀត​នោះ​ គឺ​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់​ ជា​ពិសេស​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​មាន​យានយន្ត​ដឹក​ទំនិញ​មិន​ត្រូវ​ផ្ទុកទំនិញ​របស់​ខ្លួន​លើស​ទម្ងន់​នោះ​ទេ​ មាន​ន័យ​ថា​ត្រូវ​គោរព​ទៅ​តាម​ស្តង់ដា​បច្ចេកទេស​ ។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ សង្កត់ធ្ងន់​ថា​ក្រសួង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្តល់​ជា​មតិយោបល់​ថា​ ប្រសិនបើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​   ទ្បា​យ​នៅ​តែ​បន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​នោះ​ក្រសួង​គួរ​ដក​យក​រថយន្ត​នោះ​មក​ធើ្វ​ជា​ទ្រព្យសម្បត្តិ​របស់​ក្រសួង​ ឬ​យ៉ាងណា​ ។​

​ប៉ុន្តែ​លោក​មាន​ជំនឿ​ចិត្ត​ថា​ប្រជាពលរដ្ឋ​ នឹង​គាំទ្រ​ឱ្យ​មានការ​ដកហូត​យានយន្ត​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​ មក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ ។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​៖​ «​ការ​ជួសជុល​ថែទាំ​ផ្លូវ​ក្នុង​១​ឆ្នាំៗ​យើង​ចំណាយ​ថវិកា​១៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ១៨០​លាន​ដើម្បី​មក​ជួសជុល​ថែទាំ​ផ្លូវ​ ច្រើន​ណាស់​១៨០​លាន​ក្នុង​១​ឆ្នាំ​ប៉ុន្តែ​បើ​យើង​ចេះ​ជួយ​ថែទាំ​ផ្លូវ​យើង​មិន​ឱ្យ​ខូច​ ចឹ​ង​ថវិកា​នេះ​អាច​បង្វែរ​ទៅ​កសាង​ផ្លូវ​ផ្សេង​ទៀត​ សាលារៀន​ ប្រលាយ​ទឹក​ »​ ។​

​សូម​ជំរាប​ថា​ការ​បើក​កិច្ចប្រជុំ​ខាងលើ​នេះ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ ចូលរួម​ដូច​ជា​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក​ ស៊ុន​ ចាន់​ថុ​ល​ តំណាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ តំណាង​បញ្ជាការដ្ឋាន​កង​រាជ​ធ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ ខេត្ត​ ប្រធាន​-​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ចល័ត​ទាំង​២៤​ស្ថានីយ៍​ជាដើម​ ៕​

Share

Image
Image
Image