loader

ស្ដេច​ល្បីឈ្មោះ​បំផុត​លើ​ពិភពលោក​ដែល​ទប់​អំណាច​ផ្ដាច់​ការ​បាន​ គឺ​ព្រះមហាក្សត្រ​ថៃ​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ មិថុនា​ រាជាណាចក្រ​ថៃ​បាន​ ប្រារ​ព្វ​ខួប​ ៧០​ឆ្នាំ​នៃ​ ការ​ឡើង​សោយរាជ្យ​ របស់​ព្រះមហាក្សត្រ​ ភូមិ​បុល​អា​ឌុ​ល​យ៉ា​ដេ​ ដែល​អ្នក​កត់ត្រា​ប្រវត្តិសាស្ត្រ​ ចាត់​ទុក​ព្រះ​អង្គ​ ឡើង​គ្រងរាជ្យ​ បាន​យូរ​ឆ្នាំ​ជាងគេ​ នៅ​លើ​ពិភពលោក​ ។​

King-thai-mon
ក្នុង​ពី​ធី​នេះ​ មាន​ព្រះសង្ឃ​និមន្ត​មក​ ចូល​រាជវាំង​ ចំនួន​ ៧៧០​ អង្គ​ ដែល​ជា​ព្រឹត្តិការណ៍​សាសនា​ ដ៏​ធំ​នៅ​ប្រទេស​ថៃ​ ។​ ស្ដេច​ថៃ​ ភូមិ​បុល​អា​ឌុ​ល​យ៉ា​ដេ​ បាន​ឡើង​សោយរាជ្យ​នៅ​ពេល​ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​នា​យុ​១៨​ ព្រះ​វស្សា​ហើយ​ បច្ចុប្បន្ន​ ព្រះ​អង្គ​មាន​ព្រះ​ជន​ ៨៨​ ព្រះ​វស្សា​ ។​

​ព្រះ​អង្គ​ឡើង​សោយរាជ្យ​នៅ​ថ្ងៃ​៩​មិថុនា​ ឆ្នាំ​១៩៤៦​ បន្ទាប់​ពី​បងប្រុស​របស់​ព្រះ​អង្គ​ចូល​ទីវ​ង្គ​ត់​ ។​

​ខណៈ​នេះ​ព្រះ​អង្គ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចាស់ជរា​ និង​មាន​ជំងឺ​ ជា​ទម្ងន់​ ដែល​ជា​ក្ដី​បារម្ភ​ យ៉ាង​ខ្លាំង​ចំពោះ​ ប្រជាជន​ថៃ​ ។​

​ប្រទេស​ថៃ​ផ្ទុះ​រដ្ឋប្រហារ​ យោធា​ ចំនួន​ ១៩​លើក​ ដែល​ស្ដេច​អង្គ​នេះ​ប​ង្រា​ប​បាន​ជោគជ័យ​

​យ៉ាងណា​ក៏​ដោយ​ស្ដេច​ថៃ​អង្គ​នេះ​ តែ​មួយ​អង្គ​គត់​ លើ​លោក​យើង​នេះ​ ដែល​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ កត់ត្រា​ថា​ ជា​មហាក្សត្រ​ មាន​អំណាច​ និង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ទប់ទល់​ស្ថានការណ៍​បះបោរ​នយោបាយ​បាន​ គ្រប់​កាលៈទេសៈ​  គេ​ថាបើ​មិន​អាច​ទប់ស្កាត់​បាន​គឺ​នាំ​ប្រទេស​ថៃ​ទៅ​រក​របប​ ថ្មី​ទៀត​ គឺ​អំណាច​ផ្ដាច់​ការ​ ។​

​ចាប់តាំងពី​ព្រ​អង្គ​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​ ១៩៤៦​ មក​ គឺ​មាន​រដ្ឋប្រហារ​យោធា​ចំនួន​ ១៩​ លើក​ ហើយ​រដ្ឋប្រហារ​សឹង​នាំ​ឱ្យ​ប្រទេស​ថៃ​ទៅ​រក​របប​ ផ្ដាច់​ការ​ឬ​ កុំ​ម្មុ​យ​និ​ស្ត​ គឺ​នៅ​ឆ្នាំ​ ១៩៧៣​  ឆ្នាំ​ ១៩៨១​ និង​ ២០០៦​ ។​ ព្រឹត្តិការណ៍​បះបោរ​ចំនួន​៣​លើក​នេះ​ បើ​ព្រះ​អង្គ​មិន​ អន្តរាគមន៍​ទេ​ គឺ​នឹង​ធ្វើ​ឱ្យ​រាជាណាចក្រ​ថៃ​ រំលំ​ ។​

​រដ្ឋប្រហារ​ យោធា​នៅ​ឆ្នាំ​១៩៧៣​ បាន​បណ្ដាល​ឱ្យ​ អ្នក​ប្រជាធិបតេយ្យ​ ជា​ច្រើន​រយ​នាក់​ស្លាប់​ដោយ​ការ​បាញ់ប្រហារ​ របស់​យោធា​ ។​ នៅ​គ្រានោះ​ រាជវាំង​ បាន​បើកទ្វារ​ ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ រត់​ចូល​ជ្រកកោន​ ហើយ​ព្រះ​អង្គ​ក៏​ចាប់ផ្ដើម​ អន្តរាគមន៍​ដោយ​ផ្ទាល់​ ។​ រដ្ឋប្រហារ​នៅ​ឆ្នាំ​ ១៩៨១​ ក៏​មាន​ស្ថានភាព​ដូចនេះ​ដែរ​ គឺ​នៅ​គ្រានោះ​ ព្រះ​អង្គ​ចេញ​ព្រះ​ភ័​ក្រ​ ផ្ទាល់​មក​អន្តរាគមន៍​ដើម្បី​ផ្សះផ្សា​ជាតិ​ ហើយ​នៅ​ឆ្នាំ​២០០៦​ មាន​រដ្ឋប្រហារ​មួយ​ថ្មី​គឺ​ទំលាក់​ នាយក​រដ្ឋមន្ត្រី​ ថា​ក់​ស៊ី​ន​ស៊ី​ណា​វា​ត្រា​ ។​ រដ្ឋប្រហារ​ នៅ​ពេល​នេះ​ មាន​រូបភាព​ ផ្សេង​ ត្រូវ​បាន​ អ្នក​សង្កេតការណ៍​ មួយ​ចំនួន​ ចាត់​ទុក​ថា​ជា​ ព្រឹត្តិការណ៍​មួយ​ បញ្ចប់​ការ​គ្រប់គ្រង​ អំណាច​ អ​តា្ត​ធិ​ប​តេ​យ្យ​ របស់​លោក​ ថា​ក់​ស៊ី​ន​ ។​

​ក្រោយ​ពី​ ឆ្នាំ​២០០០​មក​ ព្រះ​អង្គ​ ត្រូវ​បាន​មើលឃើញ​ថា​ជា​ ស្ដេច​មាន​ឥទ្ធិពល​លើ​ ពួក​យោធា​ និង​ លើ​អ្នកនយោបាយ​ គ្រប់​គណបក្ស​ទាំងអស់​ ។​ ប្រជាជន​ថៃ​ បាន​សម្ដែង​ក្ដី​ស្រឡាញ់​ព្រះ​អង្គ​ ដោយ​ហៅ​ព្រះ​អង្គ​ថា​ ជា​បិតា​ ជាតិ​ថៃ​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

World Cup មានអាជ្ញាកណ្តាលស្ត្រីជាលើកដំបូងក្នុងរយៈពេល៩២ឆ្នាំ

  យោងតាមReuters កីឡាការិនី Stephanie Fra[...]

អ៊ីរ៉ង់​កាត់ទោស​ប្រហារជីវិត​មនុស្ស​បួន​នាក់​ពីបទ​សហការ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល

  ឌូបៃ៖ យោងតាមសារព័ត៌មាន Reuters រាយការណ[...]

អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x