en     km
en     km

សហព័ន្ធ​សហជីព​អន្តរជាតិ​ ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​រករឿង​ លោក​ រ៉ុ​ង​ ឈុ​ន

Share

​សហព័ន្ធ​សហជីព​អន្តរជាតិ​ ដែល​ហៅ​កាត់​ថា​ ITUC​ តំណាង​ឲ្យ​ពលករ​ ១៨០​ លាន​នាក់​ក្នុង​ ១៦២​ ប្រទេស​ ទទូច​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឈប់​ធ្វើទុក្ខបុកម្នេញ​លោក​ រ៉ុ​ង​ ឈុ​ន​ ដែល​ជា​សមាជិក​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ។​

Rung-Chun
​សេចក្ដីថ្លែងការណ៍​របស់​សហ​ជិ​ព​នេះ​ ត្រូវ​បាន​ លោក​ សម​ រ​ង្ស៊ី​ ស្រង់​មក​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​ថ្ងៃ​ទី​៩​មិថុនា​ ។​
​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ សហព័ន្ធ​សហជីព​អន្តរជាតិ​ រៀបរាប់​ថា​អាជ្ញាធរ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ កំពុង​ប្រើ​ល្បិច​តាម​ រយៈ​តុលាការ​ ដើម្បី​ដក​លោក​ រ៉ុ​ង​ ឈុ​ន​ ពី​ គ​.​ជ​.​ប​ ហើយ​ជា​លេស​មួយទៀត​នោះ​គឺ​ការ​ប្រើ​ល្បិច​តាម​រយៈ​រដ្ឋសភា​ មិន​ឲ្យ​មានការ​ជ្រើសរើស​សមាជិក​ឯករាជ្យ​ណា​ម្នាក់​ទៀត​ជំនួស​លោក​ រ៉ុ​ង​ ឈុ​ន​ នៅ​គ​.​ជ​.​ប​ ប្រសិនបើ​មានការ​ចោទប្រកាន់​លើ​ សមាជិក​គ​.​ជ​.​ប​ ថ្មី​រូប​នេះ​ ។​
​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ឆ្លើយ​តប​ថា​ សហព័ន្ធ​សហជីព​អន្តរជាតិ​ មិន​យល់​ច្បាស់​ពី​ការងារ​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ លោក​ថា​ការ​ចាត់ការ​ទៅ​លើ​លោក​ រ៉ុ​ង​ ឈុ​ន​ គឺ​ស្ថិត​នៅ​ក្នុង​ដំណើ​ការ​ របស់​ព្រះរាជអាជ្ញា​ គឺ​មិនមែន​រដ្ឋាភិបាល​ទេ​ ។​ លោក​ក៏​បាន​ចំអក​ទៅ​ សហព័ន្ធ​សហជីព​អន្តរជាតិ​ដែរ​ថា​ ប្រហែលជា​សហព័ន្ធ​នេះ​ស្តាប់​តែ​ សម្តី​ញុះញុង​របស់​លោក​ សម​ រ​ង្ស៊ី​ ដោយ​មិន​ស្វែង​យល់​ពី​កម្ពុជា​ឲ្យ​បាន​ច្បាស់​ ។​
​តែ​ជាមួយ​គ្នា​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​ អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ទេ​ដោយ​លោក​ប្រាប់​ថា​ កំពុង​ជាប់រវល់​ ។​  
​យ៉ាងណា​ក៏​ដោយ​គេ​ដឹង​ថា​ លោក​ នី​ចរិយា​ អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ ទទួល​បន្ទុក​ សវន​កម្ម​ បោះ​ឆ្នោត​ បាន​កំពុង​ជាប់​ឃុំ​ ក្នុង​ករណី​របស់​នាង​ខុ​មចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​អ្នកវិភាគ​មួយ​ចំនួន​ ចាត់ទុកជា​រឿង​នយោបាយ​ ៕​

Share

Image
Image
Image