សហព័ន្ធសហជីពអន្តរជាតិ ដែលហៅកាត់ថា ITUC តំណាងឲ្យពលករ ១៨០ លាននាក់ក្នុង ១៦២ ប្រទេស ទទូចទៅរដ្ឋាភិបាលកម្ពុជា ឈប់ធ្វើទុក្ខបុកម្នេញលោក រ៉ុង ឈុន ដែលជាសមាជិកគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
សេចក្ដីថ្លែងការណ៍របស់សហជិពនេះ ត្រូវបាន លោក សម រង្ស៊ី ស្រង់មកចុះផ្សាយលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៩មិថុនា ។
ក្នុងសេចក្ដីថ្លែងការណ៍នេះ សហព័ន្ធសហជីពអន្តរជាតិ រៀបរាប់ថាអាជ្ញាធរប្រទេសកម្ពុជាសព្វថ្ងៃ កំពុងប្រើល្បិចតាម រយៈតុលាការ ដើម្បីដកលោក រ៉ុង ឈុន ពី គ.ជ.ប ហើយជាលេសមួយទៀតនោះគឺការប្រើល្បិចតាមរយៈរដ្ឋសភា មិនឲ្យមានការជ្រើសរើសសមាជិកឯករាជ្យណាម្នាក់ទៀតជំនួសលោក រ៉ុង ឈុន នៅគ.ជ.ប ប្រសិនបើមានការចោទប្រកាន់លើ សមាជិកគ.ជ.ប ថ្មីរូបនេះ ។
យ៉ាងនេះក្ដីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានឆ្លើយតបថា សហព័ន្ធសហជីពអន្តរជាតិ មិនយល់ច្បាស់ពីការងាររដ្ឋនៅក្នុងប្រទេសកម្ពុជា ។ លោកថាការចាត់ការទៅលើលោក រ៉ុង ឈុន គឺស្ថិតនៅក្នុងដំណើការ របស់ព្រះរាជអាជ្ញា គឺមិនមែនរដ្ឋាភិបាលទេ ។ លោកក៏បានចំអកទៅ សហព័ន្ធសហជីពអន្តរជាតិដែរថា ប្រហែលជាសហព័ន្ធនេះស្តាប់តែ សម្តីញុះញុងរបស់លោក សម រង្ស៊ី ដោយមិនស្វែងយល់ពីកម្ពុជាឲ្យបានច្បាស់ ។
តែជាមួយគ្នា វិទ្យុស្ត្រីមិនអាចសុំការបកស្រាយពី អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក លី សុផាណា បានទេដោយលោកប្រាប់ថា កំពុងជាប់រវល់ ។
យ៉ាងណាក៏ដោយគេដឹងថា លោក នីចរិយា អគ្គលេខាធិការរងគ.ជ.ប ទទួលបន្ទុក សវនកម្ម បោះឆ្នោត បានកំពុងជាប់ឃុំ ក្នុងករណីរបស់នាងខុមចាន់តារាទី ហៅស្រីមុំ ដែលអ្នកវិភាគមួយចំនួន ចាត់ទុកជារឿងនយោបាយ ៕