en     km
en     km

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ថា​ក្រសួង​ មិន​ប្រើ​ឥទ្ធិពល​លើ​តុលាការ​ករណី​ លោក​ កឹ​ម​ សុខា​ទេ​

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ គឹ​ម​ សន្តិភាព​ ថ្លែង​ថា​ ក្រសួងយុត្តិធម៌​មិន​លូកដៃ​ក្នុង​ករណី​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បើសិន​មិន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ នៅ​ថ្ងៃ​ទី​ ១៤​ មិថុនា​ខាង​មុខ​នេះ​ ខណៈ​មន្ត្រីជាន់ ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ជំហរ​ថា​ លោក​ កឹ​ម​ សុខា​ មិន​ចូល​បំភ្លឺ​ឡើយ​។​

kem-sonteyphe-thum
​លោក គឹ​ម​ សន្តិភាព ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយរដ្ឋមន្រ្តីរបស់ខ្លួនបំភ្លឺនៅរដ្ឋសភានៅថ្ងៃទី០៩ មិថុនានេះ។​

ការ​ថ្លែង​បញ្ជាក់​របស់​លោក​ គឹ​ម​ សន្តិភាព​ដូចនេះ​គឺជា​ចោទសួរ​របស់​អ្នក​សារព័ត៌មាន​ នៅ​មន្ទីរ​រដ្ឋសភា​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៩​ បន្ទាប់​ពី​លោក​ អមដំណើរ​លោក​រដ្ឋមន្ត្រី​  អង្គ​ វង្ស​ វ​ឌ្ឍា​នា​ ចូល​បំភ្លឺ​ សំនួរ​របស់​ បក្ស​ប្រឆាំង​ជុំវិញ​ ការ​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​ កន្លង​មក​ដោយ​មិន​លើក​អភ័យឯកសិទ្ធិ​សភា​។​

​ក្នុង​នោះ​ លោក​ គឹ​ម​ សន្តិភាព​ ថ្លែង​ថា​ ក្រសួងយុត្តិធម៌​មិន​លូកដៃ​ក្នុង​រឿង​នេះ​ទេ​ ប៉ុន្តែ​អាស្រ័យ​ទៅ​តាម​ការ​សម្រេចចិត្ត​របស់​ចៅក្រម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។​ លោក​ គឹ​ម​ សន្តិភាព​ ៖«​ខ្ញុំ​អត់​ឆ្លើយ​ទេ​ ដោយសារ​នេះ​ជា​ភារកិច្ច​របស់​ចៅក្រម​ស៊ើបសួរ​»​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ មាន​ប្រសាសន៍​ថា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​មិន​ចូល​បំភ្លឺ​ជា​លើក​ទី​២​ឡើយ​ ដែល​លោក​ចោទ​ថា​ការ​កោះហៅ​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​នេះ​ បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៨០​។​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ ៖

«​ឯកឧត្តម​ កឹ​ម​ សុខា​ លោក​នៅ​ប្រកាន់​ជំហរ​គរ​ព​អនុវត្ត​ច្បាប់​សហា​ការ​ន៍​ជាមួយ​ប្រព័ន្ធ​តុលាការ​ ក៏​ប៉ុន្តែ​បើ​មានការ​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍​រដ្ឋធម្មនុញ្ញ​ ក៏​ដូច​ច្បាប់​នានា​ទៀត​ ក្នុង​ន័យ​នេះ​លោក​ មិន​ទៅ​ចូលរួម​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ មិថុនា​ ខាង​មុខ​នេះ​ទេ​»​។​

​ជាមួយ​គ្នា​នេះ​លោក​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ឡើង​មក​ឃ្លាំមើល​ ករណី​ លោក​ កឹ​ម​ សុខា​ នៅ​ទីស្នាក់ការ​កណ្តាល​ នៅ​ចាក់​អង្រែ​លើ​ ចាប់ពី​ថ្ងៃ​ទី​ ១៣​ និង​ ១៤​ មិថុនា​ ខាង​មុខ​នេះ​។​

​កាលពី​ថ្ងៃ​ទី​០២​ មិថុនា​ តុលាការក្រុង​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ឱ្យ​ចូលខ្លួន​បំភ្លឺ​បទ​ចោទ​ថ្មី​មួយ​ គឺ​ការ​បដិសេធ​មិន​ចូលខ្លួន​មក​កាន់​តុលាការ​។​

​នេះ​ជា​ដីការ​ទី​៤​ ហើយ​ដែល​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូលខ្លួន​។​ ដីកា​កោះហៅ​លើក​ទី​មួយ​ គឺ​តប​តាម​បណ្តឹង​បរិហារកេរ្តិ៍​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​។​ ចំណែក​ដីកាកោះ​លើក​ទី​ ២​ និង​ទី​ ៣​ គឺ​កោះ​ ហៅ​លោក​ក្នុង​នាម​ជា​សាក្សី​ ពី​បទ​សញ្ចារ​កម្ម​ក្នុង​សំនុំរឿង​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​៕

Share

Image
Image
Image