en     km
en     km

លោក​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ សន្យា​ចាត់​វិធាន​ក្តៅ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​នាំ​ឱ្យ​ខូច​ផ្លូវ​

Share

ភ្នំពេញ៖ ​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក​ ស៊ុន​ ចាន់​ថុ​ល​ ថ្លែង​ថា​ ក្រសួង​សា​ធារ​ ណ​ការ​ និង​ដឹក​ជញ្ជូន​ ទុក​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ​ ចំពោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​ទ្បា​យ​ណា​ដែល​បាន​កែ​ច្នៃ​យានយន្ត​របស់​ខ្លួន​ខុស​បច្ចេកទេស​ និង​ដឹក​លើស​ទម្ងន់​គឺ​តម្រូវ​ឱ្យ​យានយន្ត​នោះ​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​ឡើង​វិញ​។​ លោក​ព្រមាន​ថា​ បើ​មិន​ដូច្នោះ​ទេ​ក្រសួង​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លួ​វ​ច្បាប់​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៩​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​នៅ​ទីស្តីការក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

Sun-Chantol
លោក​ ស៊ុន​ ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កំពុងផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត។

​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ស៊ុន​ ចាន់​ថុ​ល​ថ្លែងប្រាប់​ដល់​អ្ន​សារព័ត៌​ មាន​ថា​ រាជរដ្ឋាភិ បាល​បាន​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ក្នុង​ការ​កសាង​ផ្លូវ​ ស្ពាន​ ហើយ​បើ​មិន​ទប់ស្កាត់​យានយន្ត​ដឹក​ជញ្ជូន​លើ​ល​ទម្ងន់​បាន​នោះ​ទេ​ នឹង​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច​ ហើយ​រដ្ឋ​នឹង​ត្រូវ​ចំណាយ​ថវិកាជាតិ​ជា​ច្រើន​ដើម្បី​ជួសជុល​ផ្លូវ​ជាដើម​។​

​ដោយសារ​ហេតុផល​នេះ​ លោក​បាន​ព្រមាន​ ប្រើ​វិធានការ​ក្ដៅ​ដែល​មិន​លើកលែង​ឡើយ​។​ លោក​ ស៊ុន​ ចាន់​ ថុ​ល​៖«​ការ​ដឹក​ទំនិញ​លើស​ទម្ងន់​ហ្នឹង​វា​មាន​ផលវិបាក​ខូចខាត​ផ្លូវថ្នល់​ ។​ល​។​ យើង​នឹង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង​ទាំង​ Internet,​ ទាំង​ Facebook​ ,​ទាំង​ website​ថា​ទុក​ពេលវេលា​៣​ខែ​ជូន​គាត់​ឱ្យ​គាត់​កែ​ច្នៃ​កាត់​ទ្រង់​ទ្បាន​ខុសច្បាប់​សូម​ធ្វើ​ខ្លួនឯង​ទៅ​ទុក​ពេលវេលា​ឱ្យធ្វើ​ ក្រោយ​ពី​៣​ខែ​ហ្នឹង​យើងខ្ញុំ​នឹង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នឹង​ចាត់វិធានការ​ចាប់​ទ្បាន​នោះ​កាត់​ទ្រង់​ខ្លួនឯង​»​។​

​កំណត់ហេតុ​អង្គប្រជុំ​ក្រសួង​សា​ធារ​ការ​ និង​ដឹក​ជញ្ជូន​របស់​ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​ លោក​ ព្រាប​ ច័ន្ទ​វិបុល​ បានឱ្យ​ដឹង​ថា​មូលដ្ឋាន​គតិយុត្តិ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កំណត់​ទំហំ​ និង​ការ​ផ្ទុកទំនិញ​ដែល​ក្នុង​រួម​មាន​៖​ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​មាត្រា​៥៦​និង​មាត្រា​៥៧​ បាន​កំណត់​និង​ដាក់​ចេញ​នូវ​វិធានការ​ស្តី​ពី​ការ​កំណត់​ទំហំ​អតិបរិមា​របស់​រថ​យន្ន​និង​ការ​ផ្ទុកទំនិញ​។​

​របាយការណ៍​នោះ​បន្ត​ថា​ អនុលោម​តាម​ច្បាប់​ និង​បទដ្ឋាន​បច្ចេកទេស​ ប្រវែង​ បណ្តោយ​អតិបរិមា​របស់​រថយន្ត​នីមួយៗ​មិន​ត្រូវ​លើស​ពី​១២.២​ម៉ែត្រ​ រថយន្ត​បណ្តោង​រ៉ឺ​ម៉ក​មួយ​ឬ​រថយន្ត​បទ​ចង្កេះ​បាន​ ប្រវែង​មិន​លើ​ល​ពី​១៦​ម៉ែត្រ​ និង​រថយន្ត​បណ្តោង​រ៉ឺ​ម៉ក​ចាប់ពី​ពីរ​ទ្បើ​ង​ទៅ​ប្រវែង​មិន​លើស​ពី​១៨​ម៉ែត្រ​ ហើយ​ប្រវែង​ទទឹង​អតិបរិមា​មិន​លើស​ពី​២.៥​ម៉ែត្រ​ និង​ប្រ​វែក​កម្ពស់​អតិ បរិមា​មិន​លើស​ពី​ ៤.២​ម៉ែត្រ​ស្តង់ដា​បច្ចេកទេស​នេះ​ស្រប​នឹង​ស្តង់ដា​ អាស៊ាន​ សហភាព​អ៊ឺ​រ៉ុ​ប​ និង​ស្តង់​អន្តរជាតិ​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​របស់​រដ្ឋមន្ត្រី​ខាងលើ​នេះ​ដែរ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិ​ទ្យ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ចំពោះ​រយៈពេល​កំណត់​របស់​ក្រសួង​ដែល​កំណត់​រយៈពេល​ ៣​ ខែ​ទៅ​លើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​កែ​ច្នៃ​យានយន្ត​របស់​ខ្លួន​ខុស​បច្ចេក​ ទេស​ដែល​បង្ករ​ឱ្យ​មានការ​ដឹក​ទំនិញ​លើស​ទម្ងន់​ឱ្យ​កែតំរូវ​ទៅ​តាម​ស្តង់ដា​បច្ចេកទេស​វិញ​នោះ​ហាក់បីដូចជា​មិន​ទាន់​មាន​អំណោយផល​នោះ​ទេ​។​ មិន​ទាន់​មាន​អំណោយផល​ដោយ​ លោក​ សន​ ជ័យ​យល់​ថា​យ៉ាង​ហោច​ណាស់​ក៏​ផ្តល់​រយៈពេល​ ៥​ ខែ​ដែរ​ទៅ​ដល់​ពួក​គេ​ឱ្យធ្វើ​កែតំរូវ​យានដ្ឋាន​ខុស​បច្ចេកទេស​ទាំងនោះ​ឱ្យ​សម​ស្រប​ទៅ​តាម​ស្តង់ដា​បច្ចេកទេស​ទ្បើ​ង​វិញ​។​

​លោក​ សន​ ជ័យ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ យន្តការ​របស់​ក្រសួង​ដែល​នឹង​ចាត់​វិធាន​ក្តៅ​ទៅ​ដល់​ក្រុមហ៊ុន​ទាំង​ទ្បា​យ​ដែល​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​នោះ​វា​នៅ​មានការ​លំបាក​នៅ​ទ្បើ​យ​ ហើយ​ដើម្បី​ឱ្យ​ការងារ​មួយ​នេះ​មាន​ប្រសិទ្ធភាព​នោះ​ក្រសួង​ត្រូវ​មាន​វិធាន​ការណ៍​មួយ​ចំនួន​ដូច​ជា​៖​ លោក​ សន​ ជ័យ​៖«​សំរាប់​រថយន្ត​ដឹក​លើ​ល​ទម្ងន់​នេះ​គឺ​វា​អ្វីមួយ​ដែល​មាន​បញ្ហា​បច្ចេកទេស​ច្រើន​ហើយ​វា​ពិបាក​ឱ្យ​មានការ​ចូលរួម​ពី​មហាជន​ជា​ពិសេស​ពី​ប្រជាពលរដ្ឋ​ ពី​សង្គម​ស៊ី​វិល​ដែល​ឈឺ​ឆ្អើរ​រឿង​ហិនហោច​ផ្លូវ​សាធារណៈ​ហ្នឹង​ អ​ញ្ចឹ​ង​ដល់​តែ​ក្រសួង​សាធារណការ​ហ្នឹង​រក​មធ្យោបាយ​ងាយៗ​ដើម្បី​ឱ្យ​មា​ការ​យល់​ដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​អាច​រាយការណ៍​ទៅ​ដល់​សមត្ថកិច្ច​ពី​ការ​ដឹក​លើស​ទម្ងន់​»​។​

​យោង​តាម​ប្រសា​ស​ន៏​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​    ថុ​ល​ រយៈពេល​១​ខែ​កន្លះ​ក្រសួង​បាន​ផាកពិន័យ​ទៅ​លើ​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​បាន​ថវិកា​ជិត​ ប្រាំ​រយ​ពាន់​ប្រាំ​រយ​លាន​រៀល​ ប៉ុន្តែ​លោក​ថា​ក្រសួង​មិន​ចង់​យក​ថវិកា​នោះ​ទេ​ព្រោះ​វា​មិន​សម​ទៅ​នឹង​ការ​ខូចខាត​ផ្លូវ​គឺ​ ក្រសួង​ចង់​តែ​ឱ្យ​ក្រុមហ៊ុន​យានយន្ត​ដែល​ដឹក​ទំនិញ​លើស​ទម្ងន់​នោះ​គោរព​ទៅ​តាម​ច្បាប់​តែ​ប៉ុណ្ណោះ​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង