loader

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថា​ មិន​បាន​ប្រើប្រាស់​អំណាច​ហួស​ព្រំដែន​ឡើយ​

ភ្នំពេញ៖ ​ដូច​ការ​គ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​ ០៩​ មិថុនា​នេះ​ រដ្ឋសភា​បាន​បើ​កិច្ចប្រជុំ​ពេញអង្គ​ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឆ្លើយ​សំនួរ​ផ្ទាល់មាត់​ តាម​សំណើរ​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បើ​ទោះជា​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំងអស់​ពហិការ​មិន​ចូល​ប្រជុំ​ឡើយ​។

Ang-vongvantana-thum
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺក្នុងរដ្ឋសភាតបតាមសំនួររបស់គណបក្សសង្រ្គោះជាត នៅថ្ងៃទី០៩ មិថុនានេះ។

​នៅ​ចំពោះ​មុខ​អ្នកតំណាង​រាស្ត្រ​ចំនួន​ ៥៩​ រូប​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​រដ្ឋមន្ត្រី​អង្គ​វង្ស​ វ​ឌ្ឍា​នា​ បាន​ថ្លែង​ថា​ ក្រសួង​របស់​លោក​មិន​បាន​ប្រើ​អំណាច​ហួស​ព្រំដែន​លើ​ប្រព័ន្ធ​តុលាការ​ឡើយ​។​ ​លោក​ អង្គ​វង្ស​ វ​ឌ្ឍា​នា​ ៖«​ក្រសួងយុត្តិធម៌​មិន​មាន​សិទ្ធិ​ ដើម្បី​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​សម្រេច​នានា​ នៅ​តំណើរការ​រឿង​ក្តី​របស់​ចៅក្រម​ ឬ​ សាលា​ជម្រះក្តី​ដែល​ជា​អំណាច​ឯករាជ្យ​ទេ​»​។​

​លោក​បាន​បញ្ជាក់​ថា​ សូ​ម្បី​ករណី​របស់​លោក​ កឹ​ម​ សុខា​ ក៏​ក្រសួង​មិន​បាន​លូកដៃ​ដែរ​។​ ​លោក​បាន​ថ្លែង​បន្ត​ថា​ សំនួរ​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​ ៣​ សំនួរ​ ប៉ុន្តែ​សំនួរ​ចំនួន​ ២​ ដែល​មាន​ខ្លឹមសារ​ច្បាស់លាស់​គឺ​ ទី​១​ សួរ​អំពី​គោលការណ៍​ច្បាប់​ និង​គោលនយោបាយ​ព្រហ្មទណ្ឌ​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ និង​ការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្តោះ អាសន្ន​ និង​អំពី​គោលការណ៍​ និង​ការ​អនុវត្ត​ជាក់ស្តែង​ រួម​ទាំង​អធិការកិច្ច​នៃ​ការ​ឃុំខ្លួន​។​ សំនួរ​ទី​២ ​គឺ​ ការ​ប្តឹង​បរិហារ​ និង​អំណាច​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x