en     km
en     km

ប៉ូ​លី​ស​ប៉ា​ពួ​ញូ​ហ្គី​នេ​ បំបែក​បាតុករ​និស្សិត​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង​

Share

ប៉ា​ពួ​ញូ​ហ្គី​នេ៖ ប៉ូ​លី​ស​នៃ​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​នេ​ បំបែក​បាតុករ​និស្សិត​ដែល​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង​ ករណី​ពុក​រលួយ​។​ ការ​វាយ​បំបែក​នេះ​ បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាងតិច​ ២៣​ រង​របួស​ ។​

papuukene-09-06-16
សមត្ថកិច្ចប៉ា​ពួ​ញូ​ហ្គី​នេកំពុងឈរការពារ និងត្រៀមទប់ស្កាត់ក្រុមនិស្សិតដែលទាមទារទម្លាក់នាយករដ្ឋមន្រ្តីក្នុងប្រទេស។

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​  ប៉ូ​លី​សបាន​បាញ់កាំភ្លើង​គ្រាប់​បែកផ្សែង​ទៅ​លើ​បាតុករ​និស្សិត​ ជា​ច្រើន​រយ​នាក់​ ខណៈ​ពួក​គេ​ដើរ​បុក​របាំង​ប៉ូលិស​ ហើយ​ឆ្ពោះ​មក​កាន់​រដ្ឋសភា​ដើម្បី​ឱ្យ​សភា​បោះ​ឆ្នោត​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ Peter​ O'Neill​ ដែល​បាតុករ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។​

​តែ​យ៉ាងនេះ​ក្ដី​ BBC​ រាយការណ៍​ថា​ លោក​ Peter​ O'Neill​ កំពុង​ប្រឈម​មុខ​នឹង​ការ​បោះ​ឆ្នោត​សុំ​សេចក្ដី​ទុក​ចិត្តជា​ថ្មី​ម្ដងទៀត​ ពី​សភា​ករណី​ពុក​រលួយ​ដែល​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បដិសេធ​។​

ទោះជា​យ៉ាងណា​ ក្រុម​បាតុករ​ប្រកាស​ថា​ នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​រហូត​លោក​ Peter​ O'Neill​ ត្រូវ​បាន​សភា​ ទម្លាក់​ពី​តំណែង​ ឬ​គាត់​ស្ម័គ្រចិត្ត​លាលែង​ពី​តំណែង​។​ ក្រុម​បាតុករ​៖​ «​ពួក​យើង​ មិន​បង់ការ​តវ៉ា​របស់​យើង​ទេ​ គឺ​ រហូត​ លោកនាយក​រដ្ឋមន្ត្រី​  លាលែង​ពី​តំណែង​ ឬ​ ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ ចាប់ខ្លួន​ ហើយ​ ត្រូវ​បាន​ចោទ​ ប្រកាន់​ជា​ផ្លូវការ​ »៕

ប្រភព​ :BBC​  

Share

Image
Image
Image