ប៉ាពួញូហ្គីនេ៖ ប៉ូលីសនៃប្រទេសប៉ាពួញូហ្គីនេ បំបែកបាតុករនិស្សិតដែលទាមទារឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង ករណីពុករលួយ។ ការវាយបំបែកនេះ បានបណ្ដាលឱ្យមនុស្សយ៉ាងតិច ២៣ រងរបួស ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ប៉ូលីសបានបាញ់កាំភ្លើងគ្រាប់បែកផ្សែងទៅលើបាតុករនិស្សិត ជាច្រើនរយនាក់ ខណៈពួកគេដើរបុករបាំងប៉ូលិស ហើយឆ្ពោះមកកាន់រដ្ឋសភាដើម្បីឱ្យសភាបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រី Peter O'Neill ដែលបាតុករចោទថាបានប្រព្រឹត្តអំពើពុករលួយ ។
តែយ៉ាងនេះក្ដី BBC រាយការណ៍ថា លោក Peter O'Neill កំពុងប្រឈមមុខនឹងការបោះឆ្នោតសុំសេចក្ដីទុកចិត្តជាថ្មីម្ដងទៀត ពីសភាករណីពុករលួយដែលនាយករដ្ឋមន្ត្រីរូបនេះបដិសេធ។
ទោះជាយ៉ាងណា ក្រុមបាតុករប្រកាសថា នៅតែបន្តធ្វើបាតុកម្មរហូតលោក Peter O'Neill ត្រូវបានសភា ទម្លាក់ពីតំណែង ឬគាត់ស្ម័គ្រចិត្តលាលែងពីតំណែង។ ក្រុមបាតុករ៖ «ពួកយើង មិនបង់ការតវ៉ារបស់យើងទេ គឺ រហូត លោកនាយករដ្ឋមន្ត្រី លាលែងពីតំណែង ឬ ប្រគល់ខ្លួនឱ្យសមត្ថកិច្ច ចាប់ខ្លួន ហើយ ត្រូវបានចោទ ប្រកាន់ជាផ្លូវការ »៕
ប្រភព :BBC