en     km
en     km

បទ​យកការណ៍​ ៖​ កូន​អ្នក​ស្ទឹង​ត្រែង​ កើតមក​ភ្លាម​ចេះ​២​ភាសា​គឺ​ ភាសា​ខ្មែរ​និង​ភាសា​ឡាវ

Share

​ភាសា​ឡាវ​គឺជា​ភាសា​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ ភាគ​ឥ​សាន​នៃ​ប្រទេស​កម្ពុជា​គឺ​តាំងពី​ ច្រើន​ជំនាន់​មក​ហើយ​ ។​ ខេត្តស្ទឹងត្រែង​ដែល​ជាប់​ព្រំដែន​ប្រទេស​ឡាវ​ គឺ​សឹងតែ​ជា​ធម្មតា​ហើយ​ ដែល​គេ​ប្រើ​ភាសា​ដើម្បី​ទំនាក់ទំនង​គ្នា​ជា​ភាសា​ឡាវ​ ។​

steung-trengtxt1

ក្មេងៗ​ដែល​ អាច​និយាយ​ភាសា​ឡាវបាន​

​តាម​ទំលាប់​គេ​សង្កេត​ឃើញ​ក្មេងៗ​នៅ​ខេត្ត​នេះ​ អាច​និយាយ​ភាសា​ឡាវ​បាន​ តាម​ឪពុក​របស់​ពួក​គេ​ ។​ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រាប់​ថា​ ក្មេងៗ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្តស្ទឹងត្រែង​កើតមក​ចេះ​២​ភាសា​តាំងពី​កំណើត​តែ​ម្តង​ ។​

​តើ​កត្តា​អ្វីខ្លះ​ដែល​នាំ​ឱ្យ​ ក្មេង​នៅ​ខេត្ត​នេះ​ ចាប់​យក​ទំលាប់​ បែប​នេះ​ ? តទៅ​នេះ​ សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖

 

«​ខ្មែ​យើង​នៅ​ជិត​អ​ញ្ចឹ​ង​គឺ​ទម្លាប់​និយាយ​ភាសា​ឡាវ​ ទម្លាប់​ប្រើ​ភាសា​ឡាវ​អី​អ​ញ្ចឹ​ង​ បើ​ខាង​ឡាវ​គេ​អត់​និយាយ​ភាសា​ខ្មែរ​ទេ​..»​ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ខេត្តស្ទឹងត្រែង​ ។​ ពួក​គាត់​ តែង​និយាយ​ ភាសា​ឡាវ​ដើម្បី​ទំនាក់ទំនង​គ្នា​ គឺ​ច្រើន​ជាង​ភាសា​ខ្មែរ​ ជា​ភាសា​ដើម​កំណើត​របស់​ខ្លួន​ ។​

​នៅ​ពេល​លោក​អ្នក​បាន​ទៅ​ដល់​ខេត្តស្ទឹងត្រែង​ លោក​អ្នក​នឹង​ចម្លែក​ក្នុង​ចិត្ត​ថា​ មូលហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ស្ទើ​តែ​៩០%​ ប្រើ​ភាសា​ឡាវ​ ដើម្បី​ទំនាក់ទំនង​ជាមួយ​គ្នា​តាំង​ ពួក​គាត់​កើត​ រ​ហួត​ធំ​ដឹងក្ដី​ ។​

​នៅ​ពេល​អ្នក​ដើរ​កាត់​តាម​គេហដ្ឋាន​ តាម​ហាង​លក់ទំនិញ​ គេ​លឺ​ការ​និយាយ​ភាសា​ឡាវ​ គឺ​ច្រើន​ជាង​ការ​ប្រើប្រាស់​ភាសារ​ខ្មែរ​ ។​ បើ​គេ​និយាយ​ភាសា​ខ្មែរ​ តែ​ជាមួយ​អ្នក​មក​ពី​ខេត្ត​ផ្សេង​តែ​ប៉ុណ្ណោះ​ ។​

​មាន​សប្បុរ​ស្រអែម​ ចង​សក់​បួង​ទៅ​លើ​ យុវតី​ វ​ណ្ណា​ កញ្ញា​  មានកំនើត​កើត​នៅ​ក្នុងស្រុក​ថា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នាង​ចេះ​និយាយ​ភាសា​ឡាវ​តាំងពី​កើតមក​ គឺ​ចេះ​តាម​ឪពុក​ម្តាយ​ដែល​ប្រើ​ភាសា​ឡាវ​ ដែល​ពួក​គាត់​និយាយ​ភាសា​ឡាវ​រាល់ថ្ងៃ​ នៅ​ក្នុង​គ្រួសារ​ ។​
​យុវតី​រូប​នេះ​ ប្រាប់​បន្ថែម​ថាបើ​ទោះបីជា​ នៅ​ក្នុង​សាលារៀន​ ពួក​គេ​រៀន​ភាសា​ខ្មែរ​ក្តី​ ប៉ុន្តែ​រាល់​ការ​ទំនាក់ទំនង​គ្រួសារ​ អ្នក​ជិតខាង​ និង​មិត្តភក្តិ​របស់​ពួក​គេ​ គឺ​ពួក​គេ​បាន​ប្រើប្រាស់​ភាសា​ឡាវ​ ។​

​មានសំនៀង​រដឺន​តាម​របៀប​អ្នក​រស់នៅ​តាម​ព្រំដែន​  កុមា​រា​ សុ​ផាត​   និយាយ​ថា​ខ្លួន​គេ​បាន​ចេះ​និយាយ​ភាសា​ឡាវ​តាំងពី​តូច​ គឺ​ដោយសារ​ឪពុក​ម្តាយ​គេ​និយាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ទៅ​ហើយ​ ។​

​សុ​ផាត​   ដែល​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​ជិះ​ទស្សនា​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត​ឈើទាល​ បានឱ្យ​ដឹង​បន្ត​ថា​ មិនមែន​តែ​ការ​ទំនាក់ទំនង​ក្នុង​គ្រួសារ​ទេ​ ដែល​ប្រើប្រាស់​ភាស​ឡាវ​ សូ​ម្បី​តែ​នាំ​ភ្ញៀវ​ជា​ជនជាតិ​ខ្មែរ​ ដែល​មក​ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ ក៏​និយាយ​ជា​ភាសា​ឡាវ​ផង​ដែរ​ ។​ តែបើ​ទោះបីជា​ អាច​និយាយ​ភាសា​ឡាវ​បាន​ តែ​សុ​ផាត​ មិន​អាច​សរសេរ​បាន​នោះ​ទេ​ ។​

​ចំណែក​លោក​ ឡ​ន​ វ​ណ្ណា​ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​រូប​លោក​ចេះ​ភាសា​ឡាវ​ ទាំង​និយាយ​ និង​សរសេរ​ ។​ លោក​ថា​ លោក​ចេះ​និយាយ​ភាសា​ឡាវ​តាំង​កំណើត​មក​ម្លេះ​ គឺ​តាម​ឪពុក​ម្តាយ​របស់​លោក​ ។​

​លោក​ ឡ​ន​ វ​ណ្ណា​៖«​ដោយឡែក​អក្សរ​ឡាវ​ខ្ញុំបាទ​ចេះ​ ដោយសារ​ខ្ញុំ​រៀន​ កាល​ហ្នឹង​ខ្ញុំ​បួស​ជា​ព្រះសង្ឃ​ ហើយ​ខ្ញុំ​បាន​សិក្សា​ភាសា​ឡាវ​តាម​គម្ពី​ព្រះពុទ្ធ​សាសនា​នៅ​តាម​វត្ត​អារាម​ទើបបាន​ខ្ញុំ​ចេះអក្សរ​ឡាវ​ហ្នឹង​ »​។​

​បុរស​វ័យ​៤១​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ថា​ តាម​ការ​សង្កេត​របស់​លោក​ ប្រជាជន​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ស្ទើ​តែ​៩០%​ គឺ​ពួក​គាត់​ចេះ​ភាសា​ឡាវ​ តាំងពី​កើតមក​៖«​ជា​ពិសេស​យើង​និយាយ​ទៅ​ នៅ​ក្នុង​ទីរួមខេត្ត​ដែល​កំពុង​តែ​ទទួល​នូវ​សម័យ​ស៊ី​វី​ល័យ​នេះ​នៅ​តែ​និយាយ​ជា​ភាសា​ឡាវ​ដដែល​ ។​ នៅ​ក្នុងផ្ទះ​និយាយ​ជាមួយ​គ្នា​ លក្ខណៈ​ជា​គ្រួសារ​ គាត់​និយាយ​ជា​ភាសា​ឡាវ​ ដោយសារ​តែ​ពួក​គាត់​ស៊ាំ​ ពួក​គាត់​ទម្លាប់​និយាយ​ជា​ភាសា​ឡាវ​ទៅ​ហើយ​ ដល់​ពេល​ជា​ភាសារ​ ខ្មែរ​ដាក់​គ្នា​អ​ញ្ចឹ​ង​ហាក់បីដូចជា​មានការ​អៀន​គ្នា​ អ​ញ្ចឹ​ង​ពួក​គាត់​អត់​និយាយ​ទេ​ »​ ។​

​ចំពោះ​ រឿង​នេះ​ លោក​ វ​ណ្ណា​ ក៏​មានការ​ងឿងឆ្ងល់​ផង​ដែរ​ ។​ លោក​ចោទសួរ​ថា​តើ​ហេតុ​អ្វី​បានជា​ប្រជាជន​នៅ​ខេត្តស្ទឹងត្រែង​ កើតមក​ភ្លាម​ចេះ​ទាំង​ភាសា​ ចេះ​ទាំង​របៀប​នៃ​ការ​រស់នៅ​ និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ឡាវ​ ទាំង​ដែល​អ្នកខ្លះ​មិន​ដែល​ធ្លាប់​ទៅ​ប្រទេស​ឡាវ​ ៖​ «​បច្ចុប្បន្ន​នេះ​នៅ​តាម​ស្រុក​ជនបទ​ជាប់​ព្រំដែន​ឡាវ​  មួយ​ចំនួន​ដូច​ជា​ខាង​ស្រុក​សៀង​ប៉ា​ង​ ស្រុក​សេ​សាន​ គឺ​នៅ​ត​ភា្ជ​ប់​វប្បធម៌​រស់នៅ​ ដូច​ជា​ការ​រៀប​អា​ពារ​ហ៍​ពិពាហ៍​ក៏​គេ​ធ្វើ​ដូច​ឡាវ​……​ហើយ​ទី​២​ បុណ្យសព​ បុណ្យ​ខ្មោច​អី​ក៏​គេ​ដូច​ឡាវ​តាំងពី​ប្រពៃណី​មក​ដែរ​»​ ។​

​យ៉ាងណាមិញ​ លោក​ថា​ ក្មេងៗ​ជំនាន់​ក្រោយ​ បើ​ទោះបីជា​ពួក​គេ​អាច​និយាយ​ភាសា​ឡាវ​ទំនាក់ទំនង​គ្នា​បាន​ ប៉ុន្តែ​ពួក​គេ​មិន​អាច​សរសេរ​បាន​នោះ​ទេ​ ។​

​លោក​បន្ត​ថា​ ពួក​គេ​មិន​អាច​សរសេរ​ឡាវ​បាន​ដូច​មុន​ ដោយសារ​មានការ​រីក​ចម្រើន​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ មាន​សាលារៀន​ នៅ​តាម​មូលដ្ឋាន​ ទើប​ធ្វើ​ឱ្យ​ក្មេងៗ​នៅ​តាម​ជនបទ​ ដាច់​ស្រ​យ៉ា​ល​ មានឱកាស​បាន​ចូល​រៀន​ បណ្តាល​ឱ្យ​ពួក​គេ​អាច​ភ្លេច​ភាសា​ឡាវ​បាន​ខ្លះ​ ហើយ​ចេះ​និយាយ​ខ្មែរ​ និង​សរសេរ​ភាសា​ខ្មែរ​បាន​ល្អ​ជាង​ឡាវ​ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ គ្រូបង្រៀន​ភាសា​ខ្មែរ​នៅ​លើ​ក្តា​ខៀន​ តែ​ពន្យល់​ជា​ភាសា​ឡាវ​ ។​

​លោក​ ឡាន​ វ​ណ្ណា​ ពន្យល់​បន្ថែម​ថា​ មូលហេតុ​កាលពី​ប៉ុន្មាន​ឆ្នាំ​គ្រូ​ពន្យល់​មេរៀន​គឺ​និយាយ​ជា​ភាសា​ឡាវ​ ព្រោះតែ​សិស្ស​នៅ​ទីនោះ​ ចេះ​ឡាវ​ជាង​ខ្មែរ​ ។​

​កញ្ញា​ច​ន្ថា​ ជា​ជនជាតិ​ឡាវ​ ដែល​មក​ធ្វើការ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ និង​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់​ បានឱ្យ​ដឹង​ថា​ កញ្ញា​បាន​មក​រស់​ក្នុង​ខេត្តស្ទឹងត្រែង​តាំងពី​អាយុ​១៣​ឆ្នាំ​ ។​ យុវតី​វ័យ​១៩​ឆ្នាំ​រូប​នេះ​ប្រាប់​ថា​ មក​រស់នៅ​ក្នុង​ខេត្ត​មួយ​នេះ​ មិនជា​ពិបាក​នោះ​ទេ​ ដោយសារ​តែ​ប្រជាជន​នៅ​ទៅ​នោះ​និយាយ​ភាសា​ឡាវ​ ច្រើន​ជាង​ភាសាជាតិ​របស់​ខ្លួន​ ដែល​ជា​ហេតុ​ ធ្វើ​ឱ្យ​នាង​ងាយ​ទំនាក់​ជាមួយ​គេ​បាន​ ៖​ «​សឹងតែ​ចង់​១០០%​ដែរ​ហ្នឹង​ ភាគច្រើន​និយាយ​ឡាវ​ ម្តុំ​ផ្សារ​លក់​ខោអាវ​ច្រើន​តែឡាវ​ ខ្មែរ​ច្រើន​យួន​ វៀតណាម​..​ »​។​

​ខេត្តស្ទឹងត្រែង​មាន​ចំងាយ​ ៤៥៥​គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ ។​ ខេត្ត​នេះ​មាន​ព្រំប្រទល់​ជាប់​ខេត្តក្រចេះ​ មណ្ឌល​គី​រី​  ព្រះ​វិហារ​ និង​មួយ​ភាគ​ទៀត​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ​ ។​ ​ខេត្ត​នេះ​ សំបូរ​ជនជាតិ​ដើម​ភាគតិច​ រស់នៅ​ ច្រើន​ ហើយ​ច្រើន​ជាងគេ​ គឺ​កូនកាត់​ឡាវ​ ៕


Share

Image
Image
Image