en     km
en     km

CPP​ និង​ CNRP​ ផ្តល់​ភ្លើង​ខៀវរ​ត់ទៅ​រក​ វប្បធម៌​សន្ទនា​ឡើង​វិញ​

Share

ភ្នំពេញ៖ ​បន្ទាប់​ពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្លាប់​មួយ​រយៈ​ គឺ​នៅ​ថ្ងៃ​ទី​ ០៨​ មិថុនា​នេះ​ គណបក្ស​ធំៗ​ទាំង​ពីរ​បាន​ផ្តល់​ភ្លើង​ខៀវ​ឡើង​វិញ​ ដើម្បី​បន្ត​ចរចារ​វប្បធម៌​សន្ទនា​ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​ឡើង​កំ​ដៅ​នៅ​បច្ចុប្បន្ន​នេះ​។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្តល់​ដំណឹង​ទៅ​រដ្ឋសភា​រួច​ហើយ​ថា​ ខ្លួន​ចង់ឱ្យ​មាន​ជំនួប​មួយ​រវាង​ក្រុមការងារ​ពង្រឹង​វប្បធម៌​សន្ទនា​ទាំង​ពីរ​គណបក្ស​ឡើង​វិញ​ ខណៈ​បក្ស​កាន់​អំណាច​ថា​ ខ្លួន​បើកទ្វារ​រង​ចាំ​ការ​ចរចា​ជា​និច្ច​ តែ​មិន​ត្រូវ​យក​វប្បធម៌​សន្ទនា​ជា​ឈ្នាន់​ឱ្យ​មានការ​ដោះ​លែង​អ្នកទោស​នោះ​ទេ​។​ តែ​អ្នកវិភាគ​ដ៏​ល្បី​ម្នាក់​ ទទូច​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ តតាំង​ក្ដី​ដោយ​ឈរ​លើ​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​គាំទ្រ​ខ្លួន​។​

Sam-Rangsy-Hun-Sen-Coversation-WMC
មេដឹកនាំនៃគណបក្សធំៗទាំងពីរជជែកគ្នា ក្រោយពីចេញនៃកិច្ចប្រជុំវប្បធម៌សន្ទនា។

​វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំង​ពីរ​បាន​ធិ​ប​ចោល​មួយអន្លើ​នោះ​ ហាក់​មាន​ពន្លឺ​ឡើង​វិញ​បន្តិច​ហើយ​បន្ទាប់​ពី​គណបក្ស​ស​ង្ក្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​០៨​ ខែមិថុនា​នេះ​ បាន​ជម្រាប​ដល់​រដ្ឋ​សភាជាតិ​ពី​ចេតនា​របស់​បក្ស​ ក្នុង​ការ​ស្វែងរក​លទ្ធភាព​ ក៏​ដូច​ជា​បរិយាកាស​សមរម្យ​មួយ​ដើម្បី​ឱ្យ​មាន​ជំនួប​ចរចារ​ជាមួយ​បក្ស​កាន់​អំណាច​។​ នេះ​បើ​តាម​ការ​ឱ្យ​ពី​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​០៨​មិថុនា​នេះ​។​

​បើ​តាម​លោក​ យឹ​ម​ សុវណ្ណ​ គណបក្ស​ស​ង្រោះ​ជាតិ​ត្រូវ​នឹង​ផ្ញើ​លិខិត​លាយ​លក្ខ​អក្សរ​ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋសភា​រៀបចំ​ឱ្យ​មាន​ជំនួប​រវាង​ក្រុមការងារ​ទាំង​ពីរ​គណបក្ស​ ដើម្បី​ពង្រឹង​វប្បធម៌​ស​ន្ទា​នា​ឡើង​វិញ​។​ ប៉ុន្តែ​លោក​ថា​ ជំហាន​ដំបូង​នេះ​គឺ​ គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់តែ​ផ្តល់​ដំណឹង​ផ្ទាល់មាត់​តែ​ប៉ុណ្ណោះ​ ដោយ​រង​ចាំ​ស្ទាបស្ទង់​ស្ថានការណ៍​មួយ​រយៈ​ទៀត​សិន​។​ លោក​ យឹ​ម​ សុវណ្ណ​៖«​សុំ​ឱ្យ​មាន​ជំនួប​រវាង​ក្រុមការងារ​ពង្រឹង​វប្បធម៌​សន្ទនា​ ទាំង​ពីរ​គណបក្ស​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​»​។​

​ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ សុខ​ ឥ​សាន្ត​ លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​តែងតែ​បើកទ្វារ​រង់ចាំ​ និង​រក្សា​នូវ​វប្បធម៌​សន្ទនា​នេះ​ជា​និច្ច​។​ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា​ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​នោះ​ គណបក្សប្រឆាំង​ត្រូវ​គោរព​ឱ្យ​បាន​នូវ​ខ្លឹមសារ​ក្នុង​បរិបទ​នៃ​វប្បធម៌​សន្ទនា​ ពោល​គឺ​មិន​ត្រូវ​យក​យន្តការ​នេះ​ ជា​ឈ្នាន់​ដើម្បី​ឱ្យ​មានការ​ដោះ​លែង​អ្នកទោស​នោះ​ទេ​។​ លោក​ សុខ​ ឥ​សាន្ត​៖«​ក៏​ប៉ុន្តែ​ដើម្បី​ពង្រឹង​ឱ្យ​មាន​ប្រសិទ្ធិ​នៃ​វប្បធម៌​សន្ទនា​វា​ត្រូវ​តែ​ គោរព​នូវ​ខ្លឹមសារ​ក្នុង​បរិបទ​វប្បធម៌​សន្ទនា​ កុំ​យក​វប្បធម៌​សន្ទនា​ធ្វើ​ជា​ឈ្នាន់​ដើម្បី​រំលោភ​សមត្ថកិច្ច​របស់​តុលាការ​ការ​។​ គាត់​ចង​ដោះ​លែង​អ្នកទោស​ ហើយ​និង​ដោះ​លែង​ជន​ជាប់​ចោ​អត់​ទៅ​រួច​ទេ​អាហ្នឹង​ គាត់​នាំ​យើង​ខុស​ យើង​ម៉េច​ខុស​កើត​តាម​គាត់​»​។​

​អ្នក​សង្កេតការណ៍​ មិន​រំពឹង​ថា​ ការ​ចរចារ​នឹង​នាំ​មក​នូវ​ ផលប្រយោជន៍​ជាតិ​ជា​ធំ​នោះ​ទេ​ ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ប្រកាន់​ជំហរ​ គឺ​បក្ស​ប្រឆាំង​ត្រូវ​ប្រើ​តុល្យភាព​ ឱ្យ​មាន​ប្រសិទ្ធភាព​ ។​

​លោក​ កែម​ ឡី​ អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ គួរតែ​ប្រើប្រាស់​សិទ្ធិ​ដែល​ខ្លួន​មាន​ ហ៊ាន​ឈរ​តតាំង​នឹង​ស្ថានការណ៍​នយោបាយ​ កំពុង​ឡើង​កំ​ដៅ​នេះ​ ដោយ​ការ​សម្តែង​មតិ​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ខ្លួន​ គឺ​មិន​ត្រូវ​ដកថយ​នោះ​ទេ​។​ 

kem-ley
លោក កែម ឡី អ្នកសិក្សាពីការអភិវឌ្ឍសង្គម។

ជាង​នេះ​ទៅ​ទៀត​លោក​ កែម​ ឡី​ ថា​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ទន់ឥរិយាបថ​សុំ​ចរចារ​ពី​គណបក្សកាន់ អំណាច​ ដែល​ថា​មិនមែន​ជា​ដំណោះស្រាយ​ មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ​ ពោល​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​តឹងតែង​នេះ​។​ លោក​ កែម​ ឡី​៖«​ទោះបីជា​មានការ​ចរចា​ក៏​នៅ​តែ​មាន​បញ្ហា​បន្ត​ទៅ​ទៀត​ ពីព្រោះ​គេ​ចូល​ចិត្ត​បង្កើត​បញ្ហា​អ​ញ្ចឹ​ង​!​។​ ដូចនេះ​ខ្ញុំ​គិត​ថា​ត្រូវការ​តស៊ូ​មតិ​ នៅ​ក្នុង​សភា​ក្តី​ នៅ​ក្រៅ​រដ្ឋសភា​ក្តី​ នៅ​ទី​សាធារណៈ​ បាតុកម្ម​ កូដកម្ម​ ញាតិ​ សេចក្តីថ្លែងការណ៍​ និង​ការ​ប្រមូលផ្តុំ​ និង​ជា​សិទ្ធិ​មូលដ្ឋាន​ អ​ញ្ចឹ​ង​យើង​អត់​ត្រូវ​ដកថយ​ទេ​។​ហើយ​បើសិន​យើង​ឃើញ​ថា​មានការ​គាប់​សង្កាត់​ មានការ​រំលោភច្បាប់​សុំ​កេ​ចរចា​ ខ្ញុំ​គិត​ថា​ទៅ​មិន​រួច​ទេ​ស្រុក​ខ្មែរ​យើង​»​។​

​សូម​បញ្ជាក់​ថា​ វប្បធម៌​សន្ទនា​ គឺជា​យន្តការ​ដ៏​សំខាន់​មួយ​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​ បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​។​ វប្បធម៌​សន្ទនា​នេះ​ ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​ អនុវត្ត​ជា​បន្តបន្ទាប់​រហូត​ដល់​មេដឹកនាំ​ទាំង​ពីរ​ ចាប់ដៃ​កៀក​ស្មា​គ្នា​ដើរ​លេង​នៅ​ខេត្តសៀមរាប​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​កាលពី​ឆ្នាំ​២០១៥​។​ តែ​វប្បធម៌​សន្ទនា​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ បន្ទាប់​ពី​សម្ដេច​ យក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ជា​ដៃគូ​វប្បធម៌​សន្ទនា​តំណាង​ឱ្យ​សំលេង​ភាគច្រើន​ក្នុង​រដ្ឋសភា​ បាន​លើក​ឡើង​ថា​ ដៃគូ​សន្ទនា​របស់​ខ្លួន​ គឺ​លោក​ សម​ រ​ង្ស៊ី​  តំណាង​ឱ្យ​សំឡេង​ភាគតិច​ បាន​ជាន់ឈ្លី​នូវ​វប្បធម៌​សន្ទនា​ដោយ​ខ្លួនឯង​គឺថា​សម្លាប់​យន្តការ​នេះ​ទៅ​ហើយ​៕​

Share

Image
Image
Image