ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់មកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងឆ្លើយតបទៅនិងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភាថា អ្វីដែល អះអាងថា សភាមិនអាចការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ គឺជាសភាបម្រើបក្សកាន់អំណាច មិនមែនសភាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឡើយ។
លោក សុន ឆ័យ បញ្ជាក់ថា បើរដ្ឋសភាមិនអាចការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្របាន មានតែទុកឲ្យប្រជាពលរដ្ឋអ្នកកាពារវិញ។ លោកពន្យល់ថា ពលរដ្ឋជាម្ចាស់អំណាច ហើយបើពលរដ្ឋចេញមុខមកការពារ អ្នកតំណាងរាស្ត្រ គឺជាសិទ្ធិស្រប ច្បាប់របស់ពួកគាត់។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យបក្សកាន់អំណាច បដិសេធការចោទប្រកាន់របស់លោក សុន ឆ័យ ។ ដើម្បីជ្រាបច្បាស់សូម អញ្ចើញស្តាប់បទសម្ភាសន៍រវាងអ្នករាយការណ៍ព័ត៌មានវិទ្យុស្ត្រីលោក ធូ វិរៈ ជាមួយលោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដូចតទៅ៖