en     km
en     km

លោក​ សុ​ន​ ឆ័​យ​៖​ សភា​មិន​បម្រើ​រាស្ត្រ​ តែ​បម្រើ​បក្ស​កាន់​អំណាច​គឺ​ទ​ង្វើ​មួយ​មិន​ត្រឹមត្រូវ​

Share

ភ្នំពេញ៖ ​មន្ត្រីជាន់ខ្ពស់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ បាន​ថ្លែង​ឆ្លើយ​តប​ទៅ​និង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រដ្ឋសភា​ថា​ អ្វី​ដែល​ អះអាង​ថា​ សភា​មិន​អាច​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ គឺជា​សភា​បម្រើ​បក្ស​កាន់​អំណាច​ មិនមែន​សភា​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឡើយ​។​

sun-chan-thum2
លោក សុន ឆ័យ តំណាងរាស្រ្តមណ្ឌលភ្នំពេញ គណបក្សសង្រ្គោះជាតិ។

លោក​ សុ​ន​ ឆ័​យ​ បញ្ជាក់​ថា​ បើ​រដ្ឋសភា​មិន​អាច​ការពារ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​បាន​ មាន​តែ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​អ្នកកា​ពារ​វិញ​។​ លោក​ពន្យល់​ថា​ ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ហើយ​បើ​ពលរដ្ឋ​ចេញ​មុខ​មក​ការពារ​ អ្នកតំណាង​រាស្ត្រ​ គឺជា​សិទ្ធិ​ស្រប ច្បាប់​របស់​ពួក​គាត់​។​

​តែ​យ៉ាងណា​ក៏​ដោយ​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ បដិសេធ​ការ​ចោទប្រកាន់​របស់​លោក​ សុ​ន​ ឆ័​យ​ ។​ ​ដើម្បី​ជ្រាប​ច្បាស់​សូម ​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រវាង​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ត្រី​លោក​ ធូ​ វិ​រៈ ​ជាមួយ​លោក​ សុ​ន​ ឆ័​យ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​តទៅ​៖

 

Share

Image
Image
Image