ប្រទេសសិង្ហបុរី និងភូមា ប្រកាសលើកលែងទិដ្ឋាការចូលប្រទេសទាំងពីរនេះ ដែលជាការបើកផ្លូវឲ្យមានលំហូរទេសចរណ៍កាន់តែកើនឡើង។
គណៈប្រតិភូសិង្ហបុរី ជួបពិភាក្សាការងារជាមួយមេដឹកនាំភូមា។ រូបភាពពី CNA
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ធ្វើឡើងដោយក្រសួងទេសចរណ៍នៃប្រទេសភូមា និងសិង្ហបុរី គឺការលើកលែងទិដ្ឋាការចូលប្រទេសទាំងពីរនេះ លុះត្រាតែអ្នកទេសចរណ៍ស្នាក់នៅប្រទេសនីមួយៗរយៈពេល៣០ថ្ងៃ។
ការចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅពេលដែលលោកនាយករដ្ឋមន្ដ្រីសិង្ហបុរី លី សៀងឡុង បានមកធ្វើទស្សនៈកិច្ចជាផ្លូវការនៅទីក្រុងណៃពិដោនៅថ្ងៃនេះ។
ក្នុងដំណើរទស្សនៈកិច្ចនេះ លោកនាយករដ្ឋមន្ដ្រីសិង្ហបុរីបានជួបនឹងលោកប្រធានាធិបតីថ្មីភូមា ទីន ចូវ រដ្ឋមន្ដ្រីការបរទេស លោកស្រី អ៊ុង សានស៊ូជី មេបញ្ជាការកងទ័ពឧត្តមសេនីយ៍លោក មីន អ៊ុឡាំង និងអតីតប្រធានាធិបតី ថេន សេន។
តែយ៉ាងណានេះក្ដីបណ្ដាញផ្សាយព័ត៌មាន Channel News Asia បានរាយការណ៍ថា ទស្សនកិច្ចរបស់លោក លី សៀងឡុង គឺដើម្បីរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕