en     km
en     km

ស្ថាប័ន​ គ​.​ជ​.​ប​ ប្រកាស​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​

Share

​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ចេញ​សេចក្តី​ប្រកាស​ជ្រើសរើស​មន្ត្រី​បុគ្គលិក​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​ ១៦៨​ ដើម្បី​បម្រើ​ការងារ​នៅ​ គ​.​ជ​.​ប​ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ការ​រៀបចំ​បញ្ជី​ឈ្មោះ​ថ្មី​ឆ្នាំ​ ២០១៦​។​

Hung-Pot-Ther-WMC
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប ។

មុខ​ដំណែង​ដែល​ គ​.​ជ​.​ប​ ប្រកាស​ជ្រើសរើស​រួម​មាន​៖​ នាយកដ្ឋាន​រដ្ឋបាល​ចំនួន​០៦​រូប​ ប្រតិបត្តិការ​នាយកដ្ឋាន​ចំនួន​ ១៥​រូប​ នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​ចំនួន​ ៩១​រូប​ នាយកដ្ឋាន​ហិរញ្ញវត្ថុ​ចំនួន​ ០៧​ រូប​ នាយកដ្ឋាន​បណ្តុះបណ្តាល​ និង​អប់រំ​អ្នកបោះឆ្នោត​ចំនួន​ ២៦​រូប​ នាយកដ្ឋាន​ព័ត៌មាន​ និង​ទំនាក់ទំនង​សាធារណៈ​ចំនួន​ ១៣​រូប​ នាយក ដ្ឋាន​សេវាកម្ម​ច្បាប់​ និង​វិវាទកម្ម​ចំនួន​ ០៦​ និង​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ចំនួន​ ០៤​ រូប​។​

​សូម​បញ្ជាក់​ថា​ ការ​ប្រកាស​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​នេះ​ នឹង​ចាប់ផ្តើម​ចែក​ពាក្យ​ និង​ទទួល​ពាក្យ​ ចាប់ពី​ថ្ងៃ​ទី​ ១៥​ មិថុនា​ ឆ្នាំ​ ២០១៦​ វេលា​ម៉ោង​ ៧:០០​ព្រឹក​ ហើយ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​១៩​  មិថុនា​ វេលា​ម៉ោង​ ៥:០០​ល្ងាច​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​អាគារ​ ហាស​(H)៕

Share

Image
Image
Image